មនុស្សអន់ អសមត្ថភាពកាន់តែខ្លាំង កាន់តែស្ដែងចេញនូវលក្ខណៈទាំង ៤ នេះឡើងមក

មនុស្សប្រុសដែលអន់ខ្លាំង និងអសមត្ថភាព ច្រើនតែមានលក្ខណៈទាំង ៤ យ៉ាងនេះ ដែលអាចឱ្យយើងបានដឹងកាន់តែច្បាស់ ថាគេនោះ ជាបុគ្គលបែបណា។

Cover Copy

១. មិនចេះអត់ធ្មត់

យើង​អាច​ឃើញ​ថា ​មាន​មនុស្ស​ដែល​មាន​ទម្លាប់​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដោយ​អាកប្បកិរិយា​មិន​សប្បាយ​ចិត្ត និងគ្មានការគោរព។ និស្ស័យរបស់មនុស្ស គឺជាការឆ្លុះបញ្ចាំងពីការដាំដុះខាងក្នុងរបស់ពួកគេ។ ក្នុង​ជីវិត​នេះ យើង​ម្នាក់ៗ​នឹង​ជួប​រឿង​មិន​សប្បាយ​ចិត្ត ងាយ​នឹង​ត្អូញត្អែរ។ បើ​មនុស្ស​មាន​សមត្ថភាព គេ​នឹង​មិន​និយាយ​អវិជ្ជមាន​ពេល​មាន​រឿង​កើតឡើងនោះឡើយ។ ពួកគេយល់ថា ការត្អូញត្អែរនឹងមិនអាចដោះស្រាយអ្វីទាំងអស់។ មនុស្សអសមត្ថភាព តែងតែប្រើកំហឹងដើម្បីបញ្ចេញការមិនពេញចិត្ត ដើម្បីបញ្ចេញអារម្មណ៍ខាងក្នុងរបស់ពួកគេ។

Ddf6f091da96582caa811f4daf149650

២. គ្មាន​គោលការណ៍ច្បាស់លាស់

ក្នុង​ជីវិត​មាន​មនុស្ស​មិន​ពេញ​ចិត្ត​នឹង​ជីវិត​របស់​ខ្លួន តែ​ងតែមានទម្លាប់ខ្ជិលច្រអូស និងមិនចេះ​កែ​ប្រែ។ មានបុរសជាច្រើនដែលដឹងថា ប្រពន្ធធ្វើការនៅផ្ទះយ៉ាងលំបាក ប៉ុន្តែពួកគេនៅតែលេងសប្បាយនៅខាងក្រៅ ហើយមិនត្រលប់មកជួយប្រពន្ធនោះឡើយ។ មនុស្សប្រភេទនេះគ្មានគោលការណ៍អ្វីទាំងអស់។

អ្វីគ្រប់យ៉ាងនៅក្នុងជីវិត ត្រូវតែមានគោលការណ៍ជាក់លាក់ និងចំណុចសំខាន់ៗ។ ប្រសិនបើមនុស្សម្នាក់មិនមានគោលការណ៍ គាត់នឹងលែងទទួលបានការគាំទ្រ និងជំនួយពីមនុស្សជុំវិញខ្លួន។ មនុស្សគ្រប់រូបត្រូវរៀនស្វែងយល់ពីមូលដ្ឋានគ្រឹះនៃក្រមសីលធម៌។ បុគ្គល​ដែល​គ្មាន​គោលការណ៍​ គ្មានគ្រឹះ​​នៃ​ជីវិត និង​ការងារ​ គឺជាមនុស្ស​អសមត្ថភាពបំផុត។

48d0c4aa602340e034905f870a39232f

៣. យឺតយ៉ាវ រាករែក

មនុស្សដែលតែងតែយឺតយ៉ាវ មានទំនោរពន្យារពេលក្នុងការងារ មិនមែនជាមនុស្សដែលមានសមត្ថភាពនោះទេ។ អ្នក​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​ការ ​តែង​តែ​មាន​ភាព​ស្អាត​ស្អំ រហ័សរហួន និង​រវាស។ នៅក្នុងជីវិត អ្នកអាចមើលឃើញបុរស ដែលតែងតែពន្យារពេលនៅកន្លែងធ្វើការ។ ជំនួស​ឱ្យ​ការ​ស្វែង​រក​ដំណោះ​ស្រាយ ពួក​គេ​នឹង​គេច​វេសយករួចខ្លួន។

7bc7c9425b36bb04e9e19f62b2ac1ada

៤. គ្មានទំនួលខុសត្រូវ

បុរស​ដែល​មាន​សមត្ថភាព ​គឺ​មាន​ភាព​ក្លាហាន ​និង​ខ្លាំង​ពូកែណាស់ ទោះ​ជួប​ការ​លំបាក​យ៉ាង​ណា​ក៏​អាច​យក​ឈ្នះ​បាន និង​ជោគជ័យដែរ។ ប៉ុន្តែ​បុរស​អសមត្ថភាព ​នឹង​រត់​ចេញ​ពេល​ជួប​នឹង​ការ​លំបាក។ បុរស​អសមត្ថភាព ​តែង​តែ​ខ្ជិល​មិន​ចង់​ធ្វើ​ការ​ចង់​បាន​លទ្ធផល តែ​ខ្ជិល​ខំ​ប្រឹង មនុស្សបែបនេះ គ្មានជីវិតដែលល្អនោះឡើយ៕

ប្រភព ៖ បរទេស / Knongsrok