ក្រលំបាកយ៉ាងណាក៏ដោយ តែកុំល្ងង់ល្ងិត ដាច់ខាត កុំនិយាយពាក្យទាំង ៣ នេះ

ពាក្យចាស់តែងពោលថា ក្រទ្រព្យ ក្រលុយ កុំឱ្យតែក្រចិត្ត ក្រគំនិត ក្រចំណេះ យ៉ាងមិញ មិនថាអ្នកក្រទ្រព្យ ខ្សត់ខ្សោយយ៉ាងណាទេ ដាច់ខាតកុំល្ងង់ល្ងិតបើកមាត់និយាយពាក្យទាំង ៣ នេះឱ្យសោះ។

Cover Copy

១. ពាក្យអវិជ្ជមាន

ពេល​ធ្វើ​អ្វី​មួយ កុំ​គិតចំណុចអវិជ្ជមាន​ខ្លាំង​ពេក មិន​ថា​ធ្វើ​រឿង​តូច ឬ​រឿង​ធំ​ទេ អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់​លើ​អារម្មណ៍​ខ្លួន​ឯង និង​អ្នក​ជុំវិញ​ខ្លួនឱ្យបានច្រើន។ ពេល​មាន​ការ​មិន​ចុះ​សម្រុង​គ្នា កុំ​គ្រាន់​តែ​បដិសេធ​យោបល់​អ្នក​ដទៃ ដោយ​គិត​ថា​ខ្លួន​ឯង​ត្រូវឱ្យសោះ។ ត្រូវចេះគ្រប់គ្រងមាត់ឱ្យបានល្អ កុំនិយាយពាក្យពិសពុល ពុតត្បុត កុំនិយាយពាក្យជេរប្រមាថអ្នកដទៃឱ្យសោះ។

២

២. ពាក្យគ្រោតគ្រាត ប្រមាថ មាក់ងាយ

បុគ្គល​ណា​ដែល​បើក​មាត់​រាល់​ពេល​និយាយនូវពាក្យ ​ប្រមាថ​មើលងាយ​អ្នក​ដទៃ ងាយ​នឹង​ត្រូវ​គេ​ស្អប់ខ្លាំងណាស់។ ព្រោះរាល់ពាក្យដែលអ្នកនិយាយ អាចធ្វើឱ្យអ្នកដទៃគិត និងឈឺចាប់ ឬអាចសម្លាប់គេក៏បានដែរ។ អ្នក​ប្រហែល​ជា​មិន​គិត​ទេ ពេល​អ្នក​និយាយ ប៉ុន្តែ​ពាក្យ​សម្ដី​របស់​អ្នក​នឹង​ធ្វើ​ឱ្យគេ​ខូច​ចិត្ត​ ជាពាក្យបំផ្លាញគេខ្លាំង។

ពរជ័យ ​និង​សំណាង​អាក្រក់ រមែងកើត​ចេញ​ពី​មាត់។ ពត់អណ្តាតរបស់អ្នកដោយប្រុងប្រយ័ត្ន មុនពេលអ្នកនិយាយអ្វីមួយចេញទៅ។ មនុស្សជាច្រើនមិនអាចគ្រប់គ្រងមាត់របស់ពួកគេឱ្យបានល្អទេ ដូច្នេះតម្លៃពួកគេក៏ធ្លាក់ចុះដែរ។

១

៣. ពាក្យត្អូញត្អែរ

ជីវិត​នេះ​ត្រូវ​ឆ្លង​កាត់​ការ​លំបាក​ជាច្រើន ដើម្បី​អាច​ភ្លក្ស​រសជាតិ​នៃជីវិត។ បើ​នរណា​ម្នាក់​និយាយ​ថា ​ជីវិត​របស់​ពួក​គេ​ស្រស់ស្អាតដូច​ផ្កា​កុលាប នោះ​គឺ​ជា​ការ​កុហក​ដើម្បី​បិទ​បាំង​គ្រប់​យ៉ាងហើយ។ តែយ៉ាងណា មនុស្ស​ដែល​ចេះ​តែ​ត្អូញត្អែរ​ ទួញសោកច្បាស់​ជា​គ្មាន​កម្លាំង​ចិត្ត​ក្នុង​ជីវិត។

ក្នុង​ជីវិត​នេះ មនុស្ស​គ្រប់​រូប​តែង​មាន​ពេល​មាន​អ្វី​ខុស ឬ​មាន​នរណា​ម្នាក់​ធ្វើ​បាប​ពួក​គេ។ ប៉ុន្តែជំនួសឱ្យការបំភ្លេច និងរក្សាទុកវានៅក្នុងចិត្តរបស់អ្នក អ្នកនឹងធ្វើបាបមនុស្សគ្រប់រូប និងខ្លួនអ្នកយ៉ាងទម្ងន់៕

ប្រភព ៖ បរទេស / Knongsrok