មិនបាច់ឆ្ងល់ទេ អ្នកក្រមួយចំនួន រកស៊ីមិនឡើង ដោយសារតែចរិតគ្មានហុងស៊ុយ មានទម្លាប់ទាំង ៥ យ៉ាងនេះ ហើយ ដែលនាំឱ្យពួកគេកាន់តែក្រងើបមិនរួច។
១. លោភលន់
មនុស្សប្រភេទដែលរស់នៅដោយភាពលោភលន់ ទោះមានលុយច្រើនប៉ុនណាក៏ដោយ នៅតែមានអារម្មណ៍ថាខ្វះខាត ហើយចិត្តរបស់គេតែងតែវេទនាដោយសារតែរឿងលុយ។ ធ្វើជាមនុស្សដែលមានសុភមង្គលពិតជាសាមញ្ញណាស់ គ្រាន់តែដឹង និងចេះគ្រប់គ្រាន់ ពេញចិត្តចំពោះរឿងតូចតាចបំផុតដែលអ្នកមាន។
២. ចូលចិត្តប្រៀបធៀប
មានមនុស្សជាច្រើនដែលរស់នៅចូលចិត្តតែប្រៀបធៀប តែងតែច្រណែននឹងអ្នកដែលមានលក្ខខណ្ឌល្អជាងខ្លួន។ មនុស្សប្រភេទនេះជាមនុស្សអាត្មានិយម ចិត្តចង្អៀតចង្អល់ សូម្បីតែឃើញអ្នកដទៃសប្បាយចិត្ត ក៏អាចធ្វើឱ្យពួកគេមួម៉ៅក្ដៅក្រហាយបានដែរ។ ពេលគេឃើញចម្ងាយរវាងខ្លួនឯង និងអ្នកដទៃ គេនឹងមិនស្ងប់ចិត្តឡើយ ដែលជាហេតុធ្វើឱ្យពួកគេរស់នៅតែជាមួយនឹងសេចក្ដីទុក្ខស្ទើរតែរាល់ថ្ងៃ។
៣. ចូលចិត្តចាប់ចំណុចខ្សោយរបស់អ្នកដទៃ
មានមនុស្សជាច្រើនដែលតែងតែចាត់ទុកខ្លួនឯងថាថ្លៃថ្នូរ ហើយមើលងាយអ្នកដទៃ។ ជាពិសេសពេលអ្នកម្ខាងទៀតនិយាយភ្លាម គេបដិសេធ ហើយចង្អុលបង្ហាញពីចំណុចខ្សោយរបស់អ្នកដទៃភ្លាម។
ប៉ុន្តែដោយភាពខ្វះខាតរបស់គាត់ គាត់រស់នៅដោយចិត្តប្រកាន់។ ប្រភេទមនុស្សដែលមើលតែចំណុចខ្សោយរបស់អ្នកដទៃ ក្រៅតែពីបង្ហាញថាខ្លួនមិនបានដាំដុះគ្រប់គ្រាន់ ពួកគេក៏កំពុងបន្ទាបតម្លៃខ្លួនឯងផងដែរ។
វាសនាមនុស្សមិនល្អទេ បើនៅតែបណ្ដុះបណ្ដាលនូវចិត្តប្រកាន់ចាប់កំហុសអ្នកដទៃបែបនេះ។ ពួកគេតែងតែនិយាយពាក្យស្អប់ខ្ពើម នឹងឃើញតែរឿងអវិជ្ជមាន ហើយមានអាកប្បកិរិយាមិនគោរពអ្នកផ្សេង ដូច្នេះជោគវាសនារបស់ពួកគេ ក៏កាន់តែអាក្រក់ទៅៗដូចគ្នា។
៤. អួតសម្ញែងលើសមត្ថភាព
មនុស្សជាច្រើនដែលចង់ជោគជ័យគិតថា ពួកគេត្រូវតែមើលទៅស្អាត ឆើតឆាយ ហ៊ឺហា នៅពេលដែលមនុស្សម្នាក់រស់នៅដើម្បីតែមុខមាត់ អួតសម្ញែង លើសពីសមត្ថភាពខ្លយន ពួកគេនឹងត្រូវប្រើវិធីនេះ ដែលហៅថា ការរស់នៅជាមួយនឹងភាពកុហកបោកប្រាស់ ដែលជាហេតុនាំឱ្យពួកគេកាន់តែធ្លាក់ចុះ ព្រោះរកលុយដើម្បីតែសម្ភារៈនិយម អួតសម្ញែងអ្នកដទៃ។
៥. មិនចេះគ្រប់គ្រងចិត្តគំនិត
មនុស្សដែលមិនអាចរក្សាភាពស្ងប់ និងចូលចិត្តខឹងសម្បារ ក្ដៅក្រហាយ ឆេវឆាវនឹងមានការលំបាកខ្លាំងណាស់ក្នុងការបង្កើតរឿងធំក្នុងជីវិត។ មនុស្សប្រភេទនេះក៏ធ្វើឱ្យពរជ័យទាំងឡាយរលត់ទៅដែរ ដែលគេហៅថា ជាមនុស្សគ្មានហុងស៊ុយ បាត់បង់លាភសំណាង៕
ប្រភព ៖ បរទេស / Knongsrok