គ្រោះ ឬលាភ រមែងកើតព្រោះតែមាត់។ ទោះបីអ្នកមានទ្រព្យច្រើនក៏ត្រូវចំណាយពេលយូរក្នុងការហូបដែរ ដូច្នេះហើយត្រូវខំសន្សំកុសលសម្រាប់ខ្លួនឯង កុំឱ្យកើតគ្រោះ បង់លាភ ព្រោះតែមាត់របស់ខ្លួនឯងឱ្យសោះ។
១. កុំនិយាយច្រើនអំពីគុណវិបត្តិរបស់អ្នកដទៃ ព្រោះរឿងទាំងនោះមិនប៉ះពាល់ដល់សេដ្ឋកិច្ចផ្ទះរបស់យើងទេ ហើយក៏មិនប្រាកដថា យើងល្អជាងគេនោះដែរ ព្រោះមនុស្សយើង គ្មានអ្នកណាល្អឥតខ្ចោះ យកពេលមកមើលចំណុចខ្វះចន្លោះរបស់ខ្លួនឯងវិញល្អជាង។
២. កុំពិភាក្សាច្រើនអំពីអាកប្បកិរិយារបស់អ្នកដទៃ ព្រោះប្រហែលជាវាជាកញ្ចក់របស់អ្នក យ៉ាងណាមិញ ក៏គួរតែមើលគេ ដើម្បីជាការដាស់តឿនដល់ខ្លួនឯង និងកែលម្អខ្លួនឱ្យកាន់តែល្អ វាក៏ប្រសើរជាង។
៣. កុំវាយតម្លៃសាវតាគ្រួសាររបស់នរណាម្នាក់ ព្រោះទ្រព្យសម្បត្តិរបស់ពួកគេ មិនមានជាប់ទាក់ទងនឹងយើងនោះឡើយ។
៤. កុំមានមាត់ ចេះតែប្រើពាក្យជេរប្រមាថអ្នកដទៃ ព្រោះច្បាប់នៃហេតុ និងផលតែងតែមាន។
៥. កុំខឹងអ្នកដទៃតាមអំពើចិត្ត មិនមែនគេជំពាក់យើងទេ តែប្រហែលជាយើងទេដែលជំពាក់គេ ហើយពេលនេះដល់ពេលដែលត្រូវសងបំណុលនោះវិញក៏ថាបាន។
៦. កុំបញ្ចេញមតិអាក្រក់ ឬមិនពិតអំពីនរណាម្នាក់ ព្រោះខណៈពេលនេះ ក៏អាចនឹងមាននរណាម្នាក់កំពុងនិយាយអំពីយើងផងក៏ថាបាន។
ម្យ៉ាងទៀត មនុស្សមានលាភ ធ្វើអ្វីតាមចិត្ត សុទ្ធតែមានចរិតធម្មតាថា ជាអ្នកស្តាប់ល្អ ច្រើនតែមិនរំខានរឿងអ្នកដទៃ។ ពេលឮពាក្យគំរោះគំរើយ គេនៅតែរក្សាអាកប្បកិរិយាស្ងប់ស្ងាត់ និងសន្តិវិធី។ ដ្បិថាពាក្យសម្ដីមិនចំណាយលុយទិញក៏ពិតមែន តែយ៉ាងណា សូមកុំនិយាយពាក្យដែលធ្វើឱ្យអ្នកដទៃឈឺចាប់។
បុគ្គលក្នុងជីវិតនេះមានលាភសំណាង ព្រោះបានសន្សំគុណធម៌ក្នុងជីវិតកាលពីជាមុន។ ជីវិតមនុស្សគ្រប់រូបមិនសុខចិត្តធ្វើអំពើល្អឱ្យអ្នកដទៃនោះទេ។ ប៉ុន្តែពួកគេងាយនឹងនិយាយពាក្យគំរោះគំរើយទៅកាន់អ្នកជុំវិញខ្លួន។ លាភចេញពីមាត់ គ្រោះក៏ចេញពីមាត់ដែរ ដូច្នេះហើយ មុននឹងនិយាយស្ដីអ្វី ត្រូវគិតឱ្យបានល្អិតល្អន់ គ្រប់គ្រងមាត់ឱ្យបានល្អ ទើបមានសំណាងចូលមក៕
ប្រភព ៖ បរទេស / Knongsrok