រឿងសំខាន់ និងរឿងបន្ទាន់ តើមួយណាចាំបាច់ជាង?

នៅក្នុងដំណើរជីវិតប្រចាំថ្ងៃរបស់មនុស្សយើងម្នាក់ៗ គឺពិតជាមានរឿងជាច្រើនបានកើតឡើង ហើយរឿងទាំងនោះ ក៏មានរឿងខ្លះមិនចាំបាច់ រឿងខ្លះក៏សំខាន់ តែក៏មានរឿងខ្លះ ជារឿងបន្ទាន់ ដែលមិនអាចខកខានបាននោះឡើយ។

យ៉ាងណាមិញ ​ក្នុងខណៈពេលដែលមានរឿងកើតឡើងផ្ទួនៗ​ ឬស្របពេលគ្នា យើងប្រហែលជាពិបាកនឹងធ្វ់ការសម្រេចចិត្តបានភ្លាមៗណាស់ ក៏មានរឿងខ្លះ យើងស្ទើរតែត្រៀមខ្លួនមិនទាន់ ឬបែងចែកមិនដាច់ពីគ្នាក៏មានដែរ។

តួយ៉ាង ដូចរឿងសំខាន់ និងរឿងបន្ទាន់ រឿងទាំង ២ យ៉ាងនេះ ស្ដាប់មើលទៅវាពិទជាចាំបាច់ដូចគ្នា សម្រាប់អ្នកខ្លះ បើវាកើតឡើងហើយ យើងប្រហែលជាពិបាកនឹងធ្វើការសម្រេចចិត្តបានណាស់។ ប៉ុន្តែ នៅក្នុងថ្ងៃនេះ យើងសូមធ្វើការបកស្រាយរវាងយើងទាំង ២ យ៉ាងនេះឱ្យដឹងកាន់តែច្បាស់ថា រវាងរឿងទាំង ២ យ៉ាងនេះ តើគួរជ្រើសយកមួយណា ជាកត្តាចម្បង។

2641beceae180f6383a4176de6e4d999

១. រឿងសំខាន់

បើនិយាយដល់ពាក្យថា សំខាន់ ច្បាស់ណាស់ថា យើងនឹងមិនអាចទុកចោលបានឡើយ ព្រោះភាពសំខាន់ គឺជាអ្វីដែលនាំមុខជានិច្ច។ ប្រៀបដូចជារឿងនេះ សំខាន់ណាស់ នោះបានន័យថា យើងផ្តោតចិត្តខ្លាំងចំពោះរឿងនោះ។ របស់នោះ សំខាន់ណាស់សម្រាប់យើង នោះក៏បានន័យថា យើងត្រូវតែថែរក្សារបស់នោះឱ្យបានល្អ។ មនុស្សម្នាក់នោះ សំខាន់ណាស់សម្រាប់យើង វាក៏មានន័យថា យើងមិនអាចបាត់បង់មនុស្សម្នាក់នោះបានដែរ ហើយយើងរឹតតែអាចលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីរបស់សំខាន់ មនុស្សសំខាន់ ឬរឿងសំខាន់ដែលយើងត្រូវធ្វើ។

342078d03fbc91565e3e49678b1b4ea5

២. រឿងបន្ទាន់

ពាក្យថា បន្ទាន់ គឺជារឿងដែលត្រូវធ្វើភ្លាមៗ មិនអាចទុកចោលបានឡើយ ហើយក្នុងពេលនេះ នៅពេលដែលមានរឿងបន្ទាន់នឹងកើតឡើងមកហើយនោះ ច្បាស់ណាស់ថា យើងត្រូវតែទុកការងារជាច្រើនចោលសិន អាចទុកមនុស្សសំខាន់ចោលសិនក៏មានដែរ ព្រោះតែភាពបន្ទាន់ ត្រូវធ្វើឲ្យបានភ្លាមៗ នៅពេលដែលមានរឿងបន្ទាន់ហើយនោះ បើយើងបង្អង់ ឬមិនប្រញាប់ប្រញាល វាអាចនឹងធ្វើឱ្យមានរឿងអកុសលណាមួយកើតឡើង នាំឱ្យស្ដាយក្រោយមួយជីវិត។

ដូច្នេះ ភាពបន្ទាន់ យើងមិនអាចបង្អង់បានឡើយ បើទោះជាត្រូវអ្នផ្សេងស្ដីបន្ទោស ឬ​មិនយល់ពីយើងយ៉ាងណាក៏ដោយ ក៏ត្រូវតែទទួលយក ពេលខ្លះ យើងត្រូវធ្វើចិត្តដាច់ ចំពោះមនុស្សសំខាន់ ដើម្បីធ្វើរឿងបន្ទាន់ កុំឱ្យមានការស្ដាយក្រោយ និងវិប្បដិសារីមួយជីវិត៕

អត្ថបទ ៖ Knongsrok