អ្វីៗសុទ្ធតែមានហេតុ និងផល ថ្ងៃនេះអ្នកជួយអ្នកដទៃ ថ្ងៃស្អែកអ្នកដទៃប្រាកដជាជួយអ្នកវិញ។ មិនត្រឹមតែមនុស្សដែលត្រូវបានគេជួយឱ្យតម្លៃអ្នកប៉ុណ្ណោះទេ សូម្បីតែអ្នកនៅក្បែរនោះ នឹងមើលមកអ្នកដោយការគោរពយ៉ាងខ្លាំង។
១. មានចិត្តសប្បុរសធម៌
ត្រូវមានចិត្តទូលាយ ធ្វើឱ្យអ្នកដទៃគោរព និងជឿជាក់លើអ្នក។ ផ្ទុយទៅវិញ ប្រភេទមនុស្សអាត្មានិយមតែងតែត្រូវគេមើលងាយ។ មនុស្សដែលមានចិត្តទូលាយ មានចិត្តសប្បុរស គឺជាមនុស្សដែលមាន និងស្ដុកស្ដម្ភបំផុត។
២. មនុស្សដែលមានចិត្តចង់ជួយអ្នកដទៃ
អ្នកដែលមានទ្រព្យសម្បត្តិច្រើន មានលក្ខណៈពិសេសមួយគឺ ចេះជួយអ្នកដទៃ។ មិនថាមិត្តរួមការងារ ឬនរណាម្នាក់ដែលមានបញ្ហា ពួកគេនឹងជួយដល់មនុស្សក្បែរខ្លួន។ សូម្បីតែអ្នកដែលមិនស្គាល់ក៏ពួកគេអាចជួយមនុស្សឱ្យឆ្លងផុតការលំបាកបានដែរ។
អ្វីៗសុទ្ធតែមានហេតុ និងផល ថ្ងៃនេះអ្នកជួយអ្នកដទៃ ថ្ងៃស្អែកអ្នកដទៃប្រាកដជាជួយអ្នក។ មិនត្រឹមតែមនុស្សដែលត្រូវបានគេជួយឱ្យតម្លៃអ្នកប៉ុណ្ណោះទេ សូម្បីតែអ្នកនៅក្បែរនោះនឹងមើលមកអ្នកដោយការគោរពយ៉ាងខ្លាំង។
អ្នកដែលធ្វើអ្វីក៏ដោយនឹងត្រូវគេស្រឡាញ់គ្រប់គ្នា។ ផ្ទុយទៅវិញ ប្រភេទដែលក្រអឺតក្រទមនឹងធ្វើឱ្យចិត្តមនុស្សកាន់តែមិនចូលចិត្ត។ មិនថាអ្នកមានទេពកោសល្យ ឬឋានៈខ្ពស់ប៉ុនណាទេ មានពេលមួយដែលអ្នកត្រូវការជំនួយពីអ្នកដទៃ។ កុំគិតថានៅម្នាក់ឯងគឺគ្រប់គ្រាន់ ដឹងតែខ្លួនឯង មិនខ្វល់ពីអ្នកដទៃ។ បើចង់លឿនអាចទៅម្នាក់ឯងបាន តែបើចង់ទៅឆ្ងាយត្រូវទៅជាមួយមនុស្សច្រើន។
៣. ប្រភេទជាក់លាក់
ជោគជ័យរបស់មនុស្សម្នាក់ គឺមិនអាចបំបែកចេញពីឱកាសបានឡើយ។ ហើយឱកាសដូចជាអាចម៍ផ្កាយនៅលើមេឃមកម្តងៗ ធ្លាក់មកលឿនណាស់។ មនុស្សធម្មតាគ្រាន់តែជាមនុស្សធម្មតា នោះក៏ព្រោះតែពួកគេមិនមានសេចក្តីសម្រេចចិត្ត និងការតាំងចិត្តដូចមនុស្សជោគជ័យ។
នៅពេលដឹងថាឱកាសជិតមកដល់ អ្នកគួរតែសម្រេចចិត្ត ចាប់យកឱកាសដែលផ្តល់ឲ្យអ្នក ហើយតម្រង់ទៅរកភាពជោគជ័យ។ ប្រសិនបើអ្នកស្ទាក់ស្ទើរក្នុងការចាប់យកឱកាស នឹងធ្លាក់ចូលទៅក្នុងដៃអ្នកដទៃមិនខាន។
៤. នៅក្នុងគ្រោះថ្នាក់ មិនភ័យស្លន់ស្លោ
អ្នកមានមិនមែនកើតមកជោគជ័យទេ ពួកគេក៏ធ្លាប់ឆ្លងកាត់ការលំបាក ជំពប់ដួល និងបរាជ័យជាច្រើនផងដែរ។ ប៉ុន្តែពេលមានការលំបាក គេនឹងមិនចេះអត់ធ្មត់ ភ័យស្លន់ស្លោ គេចេះជម្នះ។
៥. មិនខ្លាចបរាជ័យ
បរាជ័យជាគ្រូរបស់ជោគជ័យ។ បើគ្មានការបរាជ័យក៏គ្មានជោគជ័យដែរ។ បើអ្នកមិនអាចទ្រាំទ្រនឹងបទពិសោធន៍នៃការបរាជ័យ នោះអ្នកនឹងមិនអាចចាប់យកពន្លឺនៃភាពជោគជ័យបានឡើយ។ ការកសាងភាពជោគជ័យ ជារឿយៗត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃបទពិសោធន៍បរាជ័យ។ មនុស្សកាន់តែច្រើនមិនខ្លាចបរាជ័យ ទ្រព្យសម្បត្តិកាន់តែច្រើន៕
ប្រភព ៖ បរទេស / Knongsrok