ជីវិត និងទំនាក់ទំនងសព្វថ្ងៃ មានភាពស្មោះត្រង់ចំពោះគ្នា វាគឺជារឿងដែលល្អ ប៉ុន្តែ បើទោះជាយើងស្មោះត្រង់ប៉ុនណាក៏ដោយ មានរឿង ៣ យ៉ាង ហាមនិយាយឱ្យអ្នកដទៃដឹងឮ កុំចេះតែយកទៅបង្អួតរៀបរាប់ឱ្យអ្នកផ្សេងដឹងច្រើនពេក នាំឱ្យគេជ្រេញ ឬបើធ្ងន់ខ្លាំង គឺ នាំគ្រោះដាក់ខ្លួន។
អ្នកត្រូវដឹងថា ប្រសិនបើអ្នកបង្ហាញពីលុយកាក់ ប្រាក់ចំណូលរបស់អ្នកខ្លាំងពេក នឹងសម្បូរតែមនុស្សដែលចូលមករកផលប្រយោជន៍ និងខ្ចីលុយអ្នកតែប៉ុណ្ណោះ។ បើអ្នកមិនជួយគេទេ គេនឹងខឹង ឬអន់ចិត្ត ថាអ្នកចិត្តមិនបាន។ ប៉ុន្តែនៅពេលដែលអ្នកពិបាក មានបញ្ហា គឺគ្មានអ្នកណាមកឱ្យអ្នកខ្ចីវិញទេ ផ្ទុយទៅវិញ ពួកគេប្រហែលជាសើចចំអកដាក់អ្នក ហើយគិតថាអ្នកអសមត្ថភាព និងសំណាងអាក្រក់ក្នុងជីវិត។
ដើមឈើនីមួយៗ ផ្កានីមួយៗ ផ្ទះនីមួយៗមានស្ថានភាពខុសៗគ្នា។ រឿងគ្រួសាររបស់អ្នកមិនពាក់ព័ន្ធនឹងអ្នកដទៃទេ។ កុំរំពឹងថាអ្នកដទៃយល់ពីស្ថានភាពយើង ព្រោះតែនិយាយអំពីស្ថានភាពក្នុងគ្រួសារ បញ្ហាក្នុងផ្ទះប្រាប់គេនោះ។
មនុស្សកាន់តែឆ្លាត គាត់នឹងមិនបង្ហាញរឿងគ្រួសារដល់អ្នកខាងក្រៅឡើយ។ ព្រោះគេយល់ថា នៅពេលដែលអ្នកនិយាយរឿងក្នុងផ្ទះប្រាប់អ្នកដទៃ ពួកគេអាចនឹងសើចចំអក មនុស្សខ្លះ អាចនឹងរោយអំបិលលើមុខរបួសរបស់យើងតែប៉ុណ្ណោះ វាមិនមែនជារឿងល្អនោះឡើយ។
យកល្អកុំប្រាប់មិត្តភ័ក្តិ និងសាច់ញាតិរបស់អ្នកថាមានទំនាក់ទំនងអ្វី។ ដោយសារតែពេលខ្លះ ខ្លួនយើងផ្ទាល់ យើងក៏មិនទាន់ដឹងថា ទំនាក់ទំនងផ្ទាល់ខ្លួនរបស់យើង បានទៅដល់ចំណុចណា រលូន អាចដល់គោលដៅឬមួយក៏អត់ មិនច្បាស់លាស់ កុំនិយាយ។ នៅពេលអ្នកបង្ហាញទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នក ថាអ្នកបានស្គាល់បុរស ឬស្ត្រីម្នាក់ ពួកគេប្រហែលជាមានទស្សនៈផ្ទុយ ឬមិនយល់ស្របចំពោះអ្នក នេះជាបញ្ហាខ្លាំងណាស់៕
ប្រភព ៖ បរទេស / Knongsrok