មនុស្សជាច្រើននឹងគិតថា ជោគវាសនារបស់ពួកគេអយុត្តិធម៌ណាស់។ ការបែកគ្នា គឺជាការខូចចិត្តសម្រាប់អ្នករាល់គ្នា ប៉ុន្តែការបាត់បង់របស់អ្វីមួយ ទេវតានឹងសងត្រឡប់នូវអ្វីថ្មីមួយផ្សេងទៀតមកឱ្យអ្នកជំនួសវិញ។ យ៉ាងណាមិញ កុំស្ដាយ កុំខូចចិត្ត នៅពេលដែលអ្នកត្រូវបាត់បង់របស់ និងមនុស្ស ៣ នាក់នេះពីជីវិតអ្នក វាគឺជាអំណោយផល ក៏ជាសញ្ញាបញ្ជាក់ថា ជីវិតអ្នកកំពុងតែបោះជំហានថ្មីមួយទៀត ទៅរកភាពមានបាន និងប្រសើរជាងមុន។
១. បាត់បង់មិត្តម្ដងមួយៗ ទៅតាមដំណាក់កាល
មានមនុស្សជាច្រើនដែលគិតថា មិត្តត្រូវបានបែងចែកជាតាមប្រភេទ មានមិត្តល្អមួយជីវិត និងមិត្តស្គាល់ធម្មតា។ មិត្ដភក្ដិល្អមួយជីវិត គឺជាអំណោយដ៏វិសេស ហើយមិត្តភក្តិធម្មតា គ្រាន់តែជាមិត្តរាប់អាន និងស្គាល់រាក់ទាក់ម្ដងម្កាលតែប៉ុណ្ណោះ។
នៅពេលអ្នកកើតមក អ្នកនឹងជួបមនុស្សគ្រប់ប្រភេទ។ អ្នកខ្លះយកចិត្តទុកដាក់ ខ្លះមានចិត្តទូលាយ ខ្លះច្រណែន ខ្លះអាក្រក់ មនុស្សបែបណាក៏មានដែរ។ ពេលអ្នកមានលុយ អ្នកនឹងឃើញខ្លួនឯងហ៊ុំព័ទ្ធដោយមិត្តភ័ក្តិជាច្រើន។ ប៉ុន្តែពេលអត់លុយ ទើបដឹងថា អ្នកណាជាមិត្តពិតប្រាកដ។ មនុស្សខ្លះ ចូលមកដើម្បីប្រយោជន៍ អ្នកខ្លះទៀត ក៏ចាកចេញទៅដើម្បីប្រយោជន៍ សម្រាប់មិត្តបែបនេះ កុំខឹង បើគេចាកចេញ កុំស្ដាយដែលបាត់បង់គេ សំណាងយើងទៅវិញទេ ដែលលែងមានមនុស្សបែបនេះក្នុងជីវិត។
២. របស់ ឬមនុស្សដែលមិនមែនជារបស់យើង
វាជារឿងល្អ ប្រសិនបើមនុស្សម្នាក់ ដែលមិនមែនជាកម្មសិទ្ធិរបស់យើង ត្រូវចាកចេញទៅ។ ប្រសិនបើគេជារបស់យើង យើងមិនបាច់ហត់នឹងហួងហែងទេ គេក៏មិនទៅណា តែបើមិនមែនជារបស់យើងទេ ទោះខំថែយ៉ាងណាក៏គង់តែបាត់បង់ទៅ។ ដូច្នេះកុំហត់នឹងថែ បើគេចាកចេញទៅហើយ បណ្ដោយ ហើយក៏ជូនពរគេទៅ។
អ្នកអាចស្រឡាញ់នរណាម្នាក់ ដោយគិតថា អ្នកមិនអាចរស់ដោយគ្មានមនុស្សនោះបានទេ។ ប៉ុន្តែ ត្រូវចាំថា ព្រះមិនអាចនាំមនុស្សពីរនាក់មកឱ្យអ្នក ក្នុងពេលតែមួយបានទេ។ ដូច្នេះហើយ បើមនុស្សម្នាក់ចាកចេញទៅ នោះក៏មានន័យថា នឹងមាននរណាម្នាក់ថ្មីមួយទៀត ចូលមកជំនួស ម្នាក់នោះ អាចជាគូនឹងយើងក៏ថាបាន។
៣. បាត់បង់ដៃគូប្រកួតប្រជែង
នៅក្នុងដំណើរការនៃការចាប់ផ្តើមអាជីវកម្ម អ្នកនឹងជួបដៃគូប្រកួតប្រជែងជាច្រើននៅក្នុងឧស្សាហកម្មតែមួយ។ មិនមែនគ្រប់ដៃគូប្រកួតប្រជែងទាំងអស់ អាចទប់ទល់បានយូរនោះទេ មនុស្សជាច្រើនបានបរាជ័យ ឬក្ស័យធន។ បើអ្នកតស៊ូដល់ទីបញ្ចប់ អ្នកគឺជាអ្នកឈ្នះ។ អ្នកឈ្នះច្រើនតែឯកា ដូច្នេះពេលដែលយើងប៉ះមនុស្សខ្លាំង យើងក៏នឹងកាន់តែប្រសើរឡើង តែបើគេចាកចេញទៅ នោះមានន័យថាយើងខ្លាំងជាងគេហើយ៕
ប្រភព ៖ បរទេស / Knongsrok