មនុស្សឆ្លាត តែងតែមានភាពទាក់ទាញតាមបែបផ្ទាល់ខ្លួនរបស់ពួកគេ។ យ៉ាងណាមិញ ប្រសិនបើអ្នកចង់ឱ្យអ្នកដទៃស្រលាញ់អ្នក និងចូលចិត្ត អ្នកត្រូវយកចិត្តទុកដាក់លើរឿងទាំងនេះ។
១. កុំរអ៊ូពេលនិយាយ
ភាពច្បាស់លាស់ នឹងជួយអ្នកឱ្យទទួលបានភាពទាក់ទាញយ៉ាងឆាប់រហ័ស។ ពេលទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លយន យើងចង់ឱ្យអ្នកដទៃយល់ពីយើងតាំងពីដំបូង។ ជំនួសឱ្យការរង់ចាំ អ្នកត្រូវនិយាយដោយឈ្លាសវៃបំផុត កុំនិយាយកុហក ត្រូវតែម៉ឹងម៉ាត់ នេះនឹងធ្វើឱ្យមនុស្សក្បែរខ្លួនកាន់តែគោរព ឱ្យតម្លៃអ្នក។
២. គោរពអ្នករាល់គ្នា
ការប្រព្រឹត្តចំពោះអ្នកដទៃដោយក្ដីគោរព គឺជាវិធីជាក់ស្តែង ដើម្បីធ្វើឱ្យអ្នកផ្សេងចូលចិត្ត គោរព និងឱ្យតម្លៃអ្នកវិញដូចគ្នា។ នៅពេលអ្នករៀនចេះគួរសមចំពោះមនុស្សគ្រប់គ្នា អ្នកនឹងក្លាយទៅជាមនុស្សដែលចូលចិត្តមិនថាស្ថិតក្នុងស្ថានភាពបែបណានោះទេ។
៣. ដឹងថាពេលណាត្រូវឈប់ ពេលណាត្រូវស្តាប់
ចំណុចសំខាន់នៃការប្រាស្រ័យទាក់ទង គឺត្រូវស្តាប់យ៉ាងសកម្មនូវអ្វីដែលអ្នកដទៃនិយាយ។ ការប្រាស្រ័យទាក់ទងល្អ ក៏ព្រោះតែមានការស្ដាប់ដ៏ល្អ មនុស្សម្នាក់ដែលមានការស្តាប់ល្អ អ្នកដទៃក៏កាន់តែគោរព។ សព្វថ្ងៃនេះ អ្នកស្តាប់សកម្មតែងតែមានការគាំទ្រច្រើនជាងមនុស្សធម្មតា។
៤. អានឡើងវិញនូវអ្វីដែលអ្នកបានសរសេរ
យើងម្នាក់ៗមានដំណើរការបង្កើតកំហុសវេយ្យាករណ៍ ឬអក្ខរាវិរុទ្ធនៅកន្លែងណាមួយ ហើយជួនកាលវាជាកំហុសដែលធ្វើឱ្យដំណើរការទំនាក់ទំនងរបស់យើងកាន់តែពិបាកយល់។
វាងាយស្រួលណាស់ក្នុងការខ្ជះខ្ជាយពេលវេលា ដើម្បីស្វែងយល់ថា តើយើងមានន័យយ៉ាងណា ដោយគ្រាន់តែបង្កើតកំហុសដោយការសរសេរ។ ដូច្នេះ សូមអានដោយប្រុងប្រយ័ត្ន នូវអ្វីដែលអ្នកសរសេរ ដើម្បីប្រាកដថា សារត្រូវបានបញ្ជូនទៅដោយត្រឹមត្រូវ។
៥. ត្រូវដឹងពីភាសាកាយវិការ
តើអ្នកដឹងពីវិធីទាំងអស់ ដែលអ្នកប្រាស្រ័យទាក់ទងដោយគ្មានពាក្យសម្ដីទេ? ដូចគ្នានឹងពាក្យរបស់យើងដែរ ភាសាកាយវិការរបស់យើង អាចបង្ហាញពីចំណូលចិត្ត និងអារម្មណ៍របស់យើងបានយ៉ាងច្បាស់៕
ប្រភព ៖ បរទេស / Knongsrok