មនុស្ស ៣ ប្រភេទនេះ ជីវិតពោរពេញដោយពរជ័យមិនចេះរីងស្ងួត

ការប្រឹងប្រែងប្រៀបដូចជាទឹកដែលហូរទម្លុះថ្ម។ យើងប្រហែលជាមិនឃើញឥទ្ធិពលអ្វីទេក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែដរាបណាអ្នកតស៊ូរហូតដល់ទីបញ្ចប់ អ្នកប្រាកដជាអាចផ្លាស់ប្តូរជីវិតខ្លួនឯងបាន។

១. មនុស្សដែលឧស្សាហ៍ធ្វើអំពើល្អ

ជីវិត​នេះ​ពិត​ជា​ដូច​កូន​ជ្រូក រាល់​សេចក្តី​សប្បុរស​ដែល​អ្នក​បានធ្វើ​ នឹង​ក្លាយ​ទៅ​ជា​ពរជ័យ​របស់​អ្នក​ដោយ​ស្ងៀមស្ងាត់។ សេចក្តីសប្បុរសប្រៀបដូចជារង្វង់មួយ ដរាបណាអ្នកសុខចិត្តឱ្យវាកើនឡើង ទីបំផុត សេចក្តីសប្បុរសទាំងអស់ដែលអ្នកផ្តល់នឹងត្រលប់មកវិញតាមមធ្យោបាយណាមួយ នៅពេលណាមួយ។

ជីវិតគឺជាអេកូ នៅពេលដែលអ្នកផ្តល់អ្វីដែលល្អបំផុតដល់អ្នកដទៃ អ្នកក៏នឹងទទួលបានអ្វីដែលល្អបំផុតពីអ្នកដទៃមកវិញដែរ។ ដូច្នេះ សេចក្តីសប្បុរស គឺជាការវិនិយោគដ៏ល្អបំផុត ប្រហែលជានៅចំណុចណាមួយដែលអ្នកផ្តល់សេចក្តីសប្បុរសរបស់អ្នក អ្នកនឹងបាត់បង់អ្វីមួយជាបណ្តោះអាសន្ន។ ប៉ុន្តែ​អ្វី​ដែល​បាន​បាត់​ទៅនោះ ​នឹង​តបស្នងមកអ្នកវិញ​នៅ​ពេល​ក្រោយ។ នៅពេលដែលមនុស្សម្នាក់ដឹងពីរបៀបផ្តល់សេចក្តីសប្បុរសកាន់តែច្រើន អ្នកនឹងរកឃើញផ្លូវរបស់អ្នកកាន់តែបើកចំហរ កាន់តែធំទូលំទូលាយ។

១

២. មនុស្ស​ដែល​មាន​វិន័យ​លើ​ខ្លួន​ឯង

ភាពអស្ចារ្យទាំងអស់ក្នុងលោកនេះ ចាប់ផ្តើមដោយភាពលំបាកនាំមុខ។ ជាមួយ​យើង​ជា​មនុស្ស​សាមញ្ញ គ្មាន​នរណា​ម្នាក់​អាច​ទទួល​បាន​ជោគជ័យ​ដោយ​ងាយ​នោះ​ទេ។ មនុស្សមួយចំនួនអាចឈរបាន ប៉ុន្តែវាគឺដោយសារតែរបៀបដែលពួកគេប្រមូលផ្តុំពីដំបូងដែរ។

ការប្រឹងប្រែងប្រៀបដូចជាទឹកហូរ។ យើងប្រហែលជាមិនឃើញឥទ្ធិពលអ្វីក្នុងរយៈពេលដ៏ខ្លីទេ ប៉ុន្តែដរាបណាអ្នកតស៊ូរហូតដល់ទីបញ្ចប់ អ្នកប្រាកដជាផ្លាស់ប្តូរជីវិតរបស់អ្នកបាន។

លើលោកនេះមិនងាយជោគជ័យទេ សំណាងមិនធ្លាក់ពីលើមេឃមកលើអ្នកណាឡើយ។ លុះ​ត្រា​តែ​មាន​វិន័យ មាន​ឆន្ទៈ​ដើរ​ទៅ​មុខ រាល់​ការ​លំបាក​ដែល​អ្នក​ត្រូវ​ស៊ូ​ទ្រាំ​ថ្ងៃ​ណាមួយ​នឹង​ប្រែ​ក្លាយ​ជា​ពរជ័យ​របស់​អ្នក។ កាលណាអ្នកធ្វើការកាន់តែលំបាក ពេលអ្នកនៅក្មេង ជីវិតរបស់អ្នកនឹងកាន់តែមានន័យនៅពេលអ្នកចាស់ ហើយជីវិតអ្នកនឹងកាន់តែសប្បាយរីករាយ ទទួលបានពរជ័យ សំណាងល្អក៏កាន់តែច្រើន។

២

៣. មនុស្សដែលមានចិត្តល្អចំពោះគ្រួសារ និងញាតិមិត្ត

សុភមង្គល​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ជីវិត ​មិន​ស្ថិត​នៅ​ត្រង់​ថា​ផ្ទះ​ធំ​ប៉ុណ្ណា អាហារ​ប្រណិត​ប៉ុណ្ណា​នោះ​ទេ។ វាគឺជាពេលដែលអ្នកត្រលប់មកផ្ទះវិញ ជួបជុំជាមួយមនុស្សជាទីស្រលាញ់របស់អ្នក ដើម្បីទទួលទានអាហារ និយាយលេង បង្កើនភាពស្និទ្ធស្នាលចំពោះគ្នាទៅវិញទៅមក។

ភាពជោគជ័យដ៏ធំបំផុតរបស់មនុស្សម្នាក់ មិនមែនថាអាជីពរបស់ពួកគេមានភាពរុងរឿងប៉ុណ្ណានោះទេ ប៉ុន្តែវាស្ថិតនៅលើភាពទន់ភ្លន់របស់ពួកគេចំពោះមនុស្សជាទីស្រលាញ់របស់ពួកគេ។ ពេលយើងកាន់តែចាស់ យើងកាន់តែដឹងថាអ្វីៗនៅខាងក្រៅខ្លួនយើងគ្រាន់តែជាពពក និងផ្សែងដែលហោះកាត់មួយរយៈពេលតែប៉ុណ្ណោះ មានតែគ្រួសារយើងទេដែលជាគោលដៅសុវត្ថិភាព និងកក់ក្ដៅបំផុតរបស់យើង៕

ប្រភព ៖ បរទេស ​​/ Knongsrok