ត្រូវចាំថា អាហារ ឬបាយ ៣ ប្រភេទនេះ បើឆ្លាតកុំញុំាឱ្យសោះ ព្រោះវាមិនល្អ ឬក៏អាចនឹងបង្កឱ្យមានបញ្ហា នាំគ្រោះថ្នាក់ដាក់ខ្លួនឯងក៏ថាបានដែរ។
១. ការអញ្ជើញពីនរណាម្នាក់ដែលអ្នកមិនស្គាល់
ប្រសិនបើអ្នកដែលបានកាត់ទំនាក់ទំនងជាមួយគេយូរមកហើយ ស្រាប់តែនៅសុខៗ គេមកហៅអ្នកទៅញ៉ាំអាហារ។ បើគ្មានការទាក់ទងគ្នាជាយូរមកហើយ វាមានន័យថាទំនាក់ទំនងរវាងអ្នកទាំងពីរលែងជិតស្និទ្ធទៀតហើយ។ ប៉ុន្តែប្រសិនបើភ្លាមៗពួកគេមកអញ្ជើញអ្នកឱ្យជួប ញ៉ាំ និងផឹក នោះគ្រាន់តែជាលេសដើម្បីសុំ ឬប្រើប្រាស់អ្នកក្នុងគោលបំណងអ្វីមួយតែប៉ុណ្ណោះ។
ក្នុងស្ថានភាពនេះ ជាដំបូងអ្នកត្រូវពិចារណាឱ្យបានហ្មត់ចត់អំពីលទ្ធភាព ព្យាយាមសួរហេតុផលតាមទូរស័ព្ទ ហើយបន្ទាប់មក ត្រូវគិតឡើងវិញ អំពីការអញ្ជើញនេះ តើគួរទទួលយក ឬក៏អត់?
២. ការអញ្ជើញពីមនុស្សដែលគ្មានចរិតល្អ
យើងស្ថិតនៅក្នុងសម័យកាល ដែលពាក្យស្មោះត្រង់មានសារៈសំខាន់ខ្លាំងណាស់។ បុគ្គលិកលក្ខណៈរបស់បុគ្គលម្នាក់ គឺជាលិខិតឆ្លងដែនទៅកាន់សង្គម។ មិនថាយើងនិយាយ ឬអាកប្បកិរិយា យើងត្រូវយកចិត្តទុកដាក់ចំពោះអ្នកដែលនៅជុំវិញយើង។ ប្រសិនបើយើងរកឃើញថា មនុស្សម្នាក់មិនមានចរិតល្អ យើងមិនគួរទទួលយកការជួបជុំញ៉ាំ និងផឹកយ៉ាងសកម្មនៅចំពោះមុខបុគ្គលនោះ ដើម្បីកាត់បន្ថយស្ថានភាពមិនល្អដែលមិនសមរម្យ។
ប្រសិនបើមនុស្សនៅជុំវិញអ្នកតែងតែចូលចិត្តចេញទៅក្រៅស៊ីផឹក និងជួបជុំជាមួយអ្នក នោះវាបង្ហាញថា បុគ្គលិកលក្ខណៈរបស់អ្នកត្រូវមានការទទួលស្គាល់ពីមនុស្សជាច្រើន។ ពួកគេសុខចិត្តចែករំលែកពេលវេលា ដើម្បីនៅជាមួយមនុស្សជាទីស្រលាញ់ នៅជាមួយប្រពន្ធកូន ហើយទៅជាមួយអ្នក ប្រាកដណាស់មិនមែនដើម្បីតែអាហារនោះទេ ប៉ុន្តែដើម្បីក្តីស្រលាញ់ និងសេចក្តីថ្លៃថ្នូរ។
៣. ការអញ្ជើញពីសត្រូវ
មនុស្សកាន់តែស្មុគស្មាញ ហើយការអន់ចិត្តក៏កាន់តែកើនឡើងដែរ។ គ្រាន់តែដើម្បីផលប្រយោជន៍របស់យើង វាជាការលំបាកសម្រាប់យើងក្នុងការចៀសវាងជម្លោះ និងការច្រណែនគ្នាទៅវិញទៅមក។
បើថ្ងៃណាមួយ ខ្មាំងសត្រូវក្លាយជាមិត្ត រីករាយ អញ្ជើញយើងទៅហូបបាយ ត្រូវតែប្រយ័ត្នជាមួយពួកគេ។ ជាពិសេសនៅក្នុងពិធីជប់លៀងណាមួយ នឹងមានសត្រូវដែលសាទរនឹងការផឹកស៊ី ធ្វើឱ្យអ្នកស្រវឹងមិនដឹងខ្លួន លែងមានស្មារតី និងមិនចេះខ្វល់ខ្វាយក្នុងការលាតត្រដាងអាថ៌កំបាំងអាជីវកម្មដ៏សំខាន់បំផុត ឬកំហុសដែលធ្វើឱ្យអ្នកទទួលបានផលចំណេញភ្លាមៗ។ ដូច្នេះបើទោះជាការអញ្ជើញទៅជុំគ្នាញ៉ាំអី អ្នកមិនគួរទទួលយកដោយខ្វះការពិចារណា និងការប្រុងប្រយ័ត្ននោះឡើយ៕
ប្រភព ៖ បរទេស / Knongsrok