នៅក្នុងជីវិតប្រចាំថ្ងៃ យើងត្រូវតែមានច្បាប់វិន័យឱ្យតឹងតែបន្តិចចំពោះខ្លួនឯង ជាពិសេសច្បាប់ទាំង ៦ ចំណុចនេះ ដែលត្រូវតែចងចាំ និងក្រើនរំឭកខ្លួនឯងឱ្យញឹកញាប់ បើចង់រស់នៅក្នុងសង្គមនេះបានសុខស្រួល កុំឱ្យខ្លួនឯងរងគ្រោះឱ្យសោះ។
១. កុំនិយាយពីផែនការណ៍របស់អ្នក ប្រាប់អ្នកដទៃ
នៅពេលដែលអ្នកចែករំលែកច្រើនពេក អំពីគំនិត និងផែនការក្នុងជីវិតរបស់អ្នកឱ្យអ្នកដទៃបានដឹង វានឹងធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពរបស់អ្នក។ ត្រូវចាំថា រឿងខ្លះ យើងមិនបានចង់លាក់បាំងអ្វីឡើយ តែក៏មិនមែនមានន័យថា ត្រូវនិយាយប្រាប់គេឯងគ្រប់រឿងនោះដែរ។
២. ដឹងថាពេលណាត្រូវនិយាយថា "ទេ"
មនុស្សខ្លាំងដាក់សុខុមាលភាពខ្លួនឯង មុននឹងធ្វើឱ្យអ្នកដទៃពេញចិត្ត។
ត្រូវរៀន និងហ៊ាននិយាយពាក្យថា "ទេ" ចំពោះរឿងដែលអ្នកមិនចង់ ឬក្នុងជំនួយដល់អ្នកណាម្នាក់ ដែលវាលើសពីសមត្ថភាពរបស់អ្នក ឬអាចនឹងនាំបញ្ហាគ្រោះថ្នាក់មកដល់ខ្លួនអ្នកវិញ។
៣. ហ៊ានគិត ហ៊ានសម្រេចចិត្ត
ធ្វើការសម្រេចចិត្ត ហើយប្តេជ្ញាចិត្តចំពោះវា។ មនុស្សច្រើនតែខ្វះវិន័យ ហើយត្រឡប់ទៅរកចំណុចវិលវល់មិនដាច់ស្រេច។ យ៉ាងណា អ្នកត្រូវធ្វើការសម្រេចចិត្តផ្លាស់ប្តូរ ហើយប្រកាន់ខ្ជាប់ នូវច្បាប់ទម្លាប់របស់ខ្លួនឯងឱ្យបានល្អ ហ៊ានគិត ហ៊ានសម្រេចចិត្ត ហើយក៏ត្រូវតែហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ។
៤. បង្កើតអំណាចជាលេខ
គ្មាននរណាម្នាក់បានបង្កើតវានៅក្នុងជីវិតដោយខ្លួនឯងនោះទេ។ អ្នកត្រូវការក្រុមដែលលើកកម្ពស់ និងគាំទ្រអ្នក។ ឈប់ធ្វើជាឆ្កែចចក ដែលរស់នៅតែឯងទៀតទៅ នៅតែឯងអ្នកគ្មានអំណាច គ្មានគំនិតច្រើនឡើយ។
៥. ចិញ្ចឹមការផ្ដោតអារម្មណ៍
ស្រេកឃ្លានការរំខានរបស់អ្នក ចិញ្ចឹមការផ្តោតអារម្មណ៍របស់អ្នក។ ផ្តោតលើគោលដៅរបស់អ្នកឱ្យបានច្រើន អ្នកនឹងសម្រេចបាននូវអ្វីដែលអ្នកចង់បាន។
៦. តែងតែផ្តល់តម្លៃដល់អ្នកដទៃ
មានអាថ៌កំបាំងតែមួយគត់ដើម្បីជោគជ័យ គឺត្រូវធ្វើឱ្យជីវិតអ្នកដទៃកាន់តែមានតម្លៃ។ នៅក្នុងអាជីវកម្ម និងទំនាក់ទំនង ការផ្តល់តម្លៃ នឹងរក្សាអ្នកជាអាទិភាពទីមួយ គោរពអ្នកដទៃ ឱ្យតម្លៃមនុស្សជុំវិញខ្លួន អ្នកនឹងក្លាយជាជនខ្ពង់ខ្ពស់ គួរជាទីគោរពដូចគ្នា៕