ធូកមិនមែនចេះតែអុចទេ! តស់ មកដឹងពីអត្ថន័យនៃសរសៃធូកនីមួយៗ និងតំណាងឱ្យការគោរពបូជាផ្សេងៗគ្នា

ការអុជធូបមិនមែនធ្វើឡើងតាមចិត្តឯងនោះឡើយ ពុទ្ធសាសនិកខ្មែរតែងគោរព និងឱ្យតម្លៃនៃការ គោរពបូជា ហើយយកធូកតំណាងជាការថ្វាយបង្គំដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬ​​មាតាបិតា និង​​គុណ​គ្រូ​បាធ្យាយ​របស់​គេ​រៀងៗ​ខ្លួន។

ក្នុង​នាម​ជា​ប្រជាជន​ខ្មែរ ដែល​តែងតែ​គោរព​ព្រះពុទ្ធសាសនា​តាំង​ពី​យូរ​លង់​ណាស់មកហើយ​ យើងត្រូវ​ឈ្វេងយល់ ​និង​ដឹង​ពី​ទំនៀមទម្លាប់​របស់​ដូនតាយើងឱ្យបានច្បាស់។ ថ្ងៃនេះ យើងនឹងបកស្រាយនូវអត្ថន័យ និងការគោរពបូជា​​នៃសរសៃធូកនីមួយៗឱ្យជ្រាបកាន់តែច្បាស់។

១

១​. ធូប ១ សរសៃ​តំណាង​ឱ្យ​ការ​គោរពបូជា​វិញ្ញាណ​ខ្មោច​ក្នុង​ផ្ទះ។

២. ការអុចធូកចំនួន ២ សរសៃ តំណាងឱ្យគុណមាតាបិតា។

៣. ការអុចធូក ចំនួន ៣ សរសៃ តំណាងឱ្យការរំឭកគុណដល់ព្រះរតនត្រ័យទាំង៣ គឺ គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។ មួយវិញទៀត គឺដើម្បីរំឭកនឹកគុណដល់ព្រះទាំង ៣ ព្រះអង្គដែលលោកបានត្រាស់ដឹងជា ព្រះសម្មាសម្ពុទ្ធ ម្យ៉ាងទៀត ក៏តំណាងឱ្យសច្ចៈពិតក្នុងលោកដែលមានអនិច្ចំ ទុក្ខំ អន្តា។

៤. ការអុចធូកចំនួន ៤ សរសៃ តំណាងឱ្យធាតុទាំង ៤ របស់យើងគឺ ធាតុទឹក ធាតុភ្លើង ធាតុដី ធាតុខ្យល់!

៥. ការអុចធូកចំនួន ៥ សរសៃ តំណាងឱ្យបញ្ចខណ្ឌទាំង ៥ រួមមាន រូប វេទនា​ បញ្ញា សង្ខារ និងវិញ្ញាណ។ មួយវិញទៀត ការអុចធូក ៥ សរសៃ ក៏តំណាងឱ្យព្រះទាំង ៥ ព្រះអង្គផងដែរ។

២

៦. ការអុចធូកចំនួន ៧ សរសៃ​ តំណាងឱ្យការបូជាញាតិ​ទាំងប្រាំពីរសន្តាន មាន ថ្នាក់លើខ្លួនបីជាន់គឺ ឪពុកម្ដាយ ជីដូនជីតា យាយ​ទួតតាទួត និងថ្នាក់ក្រោមយើងបីជាន់គឺ កូន ចៅ ចៅទួត និង​បូករួម​ទាំង​ខ្លួន​យើង​ទាំងអស់​គឺ​ប្រាំពីរ​សន្តាន។

៧. ការអុចធូកចំនួន ៨ សរសៃ តំណាងឱ្យអដ្ឋង្គិមគ្គ គឺជាផ្លូវមួយ ដែលធ្វើឱ្យយើងដឹង និងយល់កាន់តែច្បាស់នូវអ្វីដែលជាធម៌ពិត យល់ពីភាពសច្ចៈពិតរបស់មនុស្សលោក ជាផ្លូវនូវសេចក្ដីរំលត់ទុក្ខ ហើយក៏អាចនាំយើងទៅកាន់និព្វានផងដែរ

៨. ការអុចធូកចំនួន ៩ សរសៃ តំណាងឱ្យការបូជាទេវតា ដែលថែរក្សាទិសទាំងប្រាំបួន គឺ ទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយ័ព្យ ទិសឧត្ដរ ទិសឦសាន និងទិសខាងលើ។

៩. ការអុចធូកចំនួន ១១ សរសៃ តំណាង​ឱ្យ​មេត្តាធម៌​ទាំង ១១។

៣

១០. ការអុចធូកចំនួន ១២ សរសៃ គឺតំណាងឱ្យការនឹករឭកទៅដល់គុណមាតា ព្រោះមាតាតំណាងឱ្យគុណធាតុទន់ខ្សោយ ជាស្ត្រីដែលមានចិត្តទោរទន់ដល់កូនស្រីកូនប្រុសទាំងអស់។

១១. ការអុចធូកចំនួន ១៩ សរសៃ គឺ​សម្រាប់ពិធី​ហៅព្រលឹង (មនុស្សមានព្រលឹង ១៩ រួមទាំងព្រលឹងធំ និង​ព្រលឹង​តូច)។

១២. ការអុចធូកចំនួន ២១ សរសៃ តំណាងឱ្យការនឹករឭកដល់គុណបិតា ព្រោះបិតាតំណាងឱ្យធាតុរឹងដែលបានផ្ដល់កំណើតដល់កូន និងសេចក្ដីស្រឡាញ់ចំពោះកូនៗទាំងឡាយ។

១៣. អុចធូកចំនួន ៣៣ សរសៃ តំណាងឱ្យការបូជាគុណមាតាបិតា។

១៤. អុចធូកចំនួន ៣៨ សរសៃ តំណាងឱ្យការនឹកគុណដល់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានត្រាស់សម្ដែងដល់ពពួកមនុស្ស ទេវតា ឥន្ទ្រព្រហ្មទាំងអស់ បានយល់ដឹងនូវមង្គលទាំង ៣៨ ប្រការ៕