ពេលនិយាយដល់ពាក្យថា អន់ ពុំមែនមានន័យថា អន់ថោកនោះឡើយ ក៏មិនមែនមានន័យថា អ្នកជាមនុស្សគ្មានសមត្ថភាពនោះដែរ ប៉ុន្តែប្រភេទបុរសដែលខ្លាំងពូកែ និងវជដឹងពិតប្រាកដ ត្រូវតែចេះធ្វើអន់ ព្រមចាញ់នៅចំពោះមុខមនុស្ស ៣ ក្រុមនេះ។
១. នៅចំពោះមុខមនុស្សស្រីខ្លួនស្រឡាញ់
មនុស្សចាស់នៅតែនិយាយថា "នៅពីក្រោយបុរសជោគជ័យគ្រប់រូប តែងមានស្ត្រីដ៏អស្ចារ្យ" ។ បុរសជោគជ័យមិនដែលឃ្លាតពីមនុស្សស្រីល្អនោះទេ គឺជួយគ្រួសារដោយអស់ពីចិត្ត។ ក្រៅពីមនុស្សស្រីដែលយល់ និងចេះដឹងក៏គ្មានអ្វីអស្ចារ្យជាងនេះដែរ។
មនុស្សគ្រប់គ្នាមានពេលដែលពួកគេនឿយហត់ ហើយត្រូវការការសម្រាកឱ្យបានស្ងប់។ ដូច្នេះក្នុងនាមជាបុរសក្នុងគ្រាលំបាក ការនៅជាមួយប្រពន្ធតែងតែធ្វើឱ្យពួកគេមានអារម្មណ៍សប្បាយរីករាយ និងមានសុវត្ថិភាព។
ក្នុងនាមជាមនុស្សប្រុស បើចេះយោគយល់ និងស្តាប់ដំបូន្មានប្រពន្ធ នោះអ្នកនឹងជោគជ័យ រុងរឿង។ ព្រោះរាល់ពាក្យរអ៊ូរទាំ សាំញុំា ការនិយាយច្រើនរបស់មនុស្សស្រី គឺដើម្បីតែឱ្យប្ដីល្អ ចេះគិតពិចារណាដើម្បីគ្រួសារតែប៉ុណ្ណោះ។ ដូច្នេះហើយ បុរសឆ្លាតតែងតែស្រឡាញ់ប្រពន្ធ ចេះធ្វើអន់ ចេះសម្រប ក៏ចេះស្ដាប់សម្ដីប្រពន្ធផងដែរ។
២. នៅចំពោះមុខអ្នកខ្លាំងជាងខ្លួន
បុរសម្នាក់កាលគាត់នៅក្មេង បើគាត់បន្តប្រណាំងប្រជែងជាមួយអ្នកដទៃ គាត់ច្បាស់ជាបរាជ័យ។ បុរសឆ្លាតត្រូវចាំថា «ទោះអ្នកខ្លាំងពូកែប៉ុនណា ក៏នៅមានអ្នកខ្លាំងជាងអ្នកទ្វេដង» មិនថាអ្នកល្អប៉ុនណាក៏ត្រូវចេះដាក់កាយ បន្ទាបខ្លួនដែរ។ ប្រសិនបើអ្នកជួបគូប្រជែងខ្លាំង ចូររក្សាអាកប្បកិរិយារម្យទុំ កុំអួតអាង ធ្វើខ្លួនអន់បន្តិច ក៏មិនថោកអ្វីដែរ។
ជាការពិតណាស់ ការឱន ឬថយមួយជំហានមិនមែនជាការអាម៉ាស់ ឬថោកទាបនោះទេ ប៉ុន្តែគ្រាន់តែចៀសវាងនូវកំហុសឆ្គង និងបញ្ហាណាមួយកើតឡើង។ នេះគឺជាប្រាជ្ញាដែលមានតែនៅក្នុងខ្លួនមនុស្សឆ្លាតតែប៉ុណ្ណោះ។
៣. ពេលសុំជំនួយពីនរណាម្នាក់ ធ្វើអន់ មុខក្រាស់បន្តិចក៏មិនអី
មនុស្សប្រុសចង់បង្កើតនូវលទ្ធផលមួយដ៏ធំ មិនអាចពឹងតែលើខ្លួនឯង មិនអាចពឹងតែលើសមាជិកគ្រួសារបានទេ។ ដូច្នេះប្រសិនបើអ្នកចង់មានអាជីពដ៏អស្ចារ្យ ចូរចាប់ផ្តើមរៀនពីមនុស្សដែលមានទេពកោសល្យទាក់ទងនឹងវិជ្ជាជីវៈរបស់អ្នក។ នៅចំពោះមុខគេ គប្បីចេះបន្ទាបខ្លួន ចាត់ទុកខ្លួនឯងជាសិស្ស ដែលចង់រៀន ចង់ចេះយ៉ាងពិតប្រាកដ។
អារម្មណ៍សុំអ្នកដទៃវាប្រហែលមិនសូវជាល្អទេ ប៉ុន្តែ បើអ្នកចង់ខ្លាំងពូកែ ត្រូវតែស្បែកមុខក្រាស់បន្តិច ធ្វើអន់ក៏មិនខុសដែរ។ អ្នកត្រូវតស៊ូឱ្យដល់ទីបំផុត អ្នកត្រូវរៀនពីអ្នកដទៃ អ្នកខុសត្រង់ណា ត្រូវសុំនូវគំនិតកែលម្អពីគេ។ បុរសដែលចេះឱនលំទោនដាក់មនុស្សដែលអ្នកចង់រៀនសូត្រពីគេ វាមិនមែនជារឿងដែលខ្មាសអៀន ក៏មិនថោកដែរ សំខាន់ យើងស្គាល់ពីគុណតម្លៃនៃខ្លួនយើង និងការចេះគោរពចំពោះមនុស្សក្បែរខ្លួន៕
ប្រភព ៖ បរទេស / Knongsrok