សហរដ្ឋអាមេរិកបានរកឃើញថា សត្វក្តាន់ជាច្រើននៅទូទាំងប្រទេស អាចខ្លាចទៅជា ក្ដាន់ហ្សូមប៊ី “Deer Zombies” ហើយវាអាចឆ្លងទៅមនុស្សនាពេលអនាគត

យើងប្រហែលជាធ្លាប់ទស្សនាខ្សែភាពយន្តដែលត្រូវបានគេស្គាល់ថាជា "Zombies" ។ ដោយសារតែខ្សែភាពយន្ដនេះមានការចាប់រម្មណ៍ច្រើន វាក៏គួរឱ្យរំភើប និងគួរអោយរន្ធត់ផងដែរ។

ថ្មីៗនេះទីភ្នាក់ងារព័ត៌មានបរទេសបានរាយការណ៍ថាសត្វក្តាន់ជាច្រើនត្រូវបានគេរកឃើញទូទាំងប្រទេស។ ហើយសំខាន់ជាងនេះទៀតវាក៏អាចជាប់ទាក់ទងមនុស្សផងដែរ តើរឿងរ៉ាវនឹងមើលទៅដូចម្ដេច?

ក្នុងអំឡុងខែមករាឆ្នាំ 2019 មានរបាយការណ៍មួយរបស់សត្វក្តាន់ជាប់អន្ទាក់ដែលឆ្លងជំងឺចម្លែកដែលបណ្តាលឱ្យសត្វក្តាន់មានឥរិយាបថចម្លែកមិនធម្មតា។ ហើយត្រូវបានហៅដោយឈ្មោះថា "Zombies ក្តាន់" ដែលភាសាអង់គ្លេស "Deer Zombies"។

ជម្ងឺចម្លែកដែលត្រូវបានគេហៅថា "ជំងឺក្ដៅក្រហាយ" ឬ "CWD" ដែលជាជំងឺសរសៃប្រសាទដែលវាយប្រហារខួរក្បាលឆ្អឹងខ្នងនិងជាលិកាដទៃទៀត នៅក្នុងខ្លួនសត្វក្តាន់ដែលបានជាប់អន្ទាក់។

CWD ទទួលបានឈ្មោះហៅក្រៅពីការពិតដែលថានៅពេលសត្វក្តាន់ត្រូវបានចម្លងវានឹងមានរោគសញ្ញាដូចជា Zombies នៅក្នុងខ្សែភាពយន្តដូច្នេះដែរ។ ការបែកពពុះមាត់, មិនចេះឈប់, ទម្ងន់មានការស្រកចុះ, ដើរទ្រេតទ្រោត, ទម្លាប់ដែលគួរឲ្យខ្លាចជាងនេះទៀត ធ្វើឲ្យមនុស្សមាការភ័យខ្លាច ស្រេកទឹកខ្លាំង សុខភាពកាន់តែយ៉ាប់យ៉ឺនមុនពេលវាងាប់។

តំបន់ដែលផ្ទុះឡើងនៅសហរដ្ឋអាមេរិក

រហូតមកដល់ពេលនេះអ្នកឯកទេសនៅតែមិនអាចសម្រេចចិត្តថាតើសត្វក្តាន់ដែលបង្កជំងឺនេះបានកើតឡើងយ៉ាងដូចម្តេច។

ទោះបីជាយ៉ាងណាក៏ដោយពួកគេជឿថាជំងឺនេះអាចបណ្តាលមកពី "prion" ដែលជាប្រូតេអ៊ីនតូចមួយដែលល្បីល្បាញក្នុងការធ្វើឲ្យមានជំងឺគោឆ្គួត។ ជំងឺ Cretsfeld - Jacob នៅលើមនុស្ស និងជំងឺខួរក្បាលផ្សេងៗទៀត អាចទាក់ទង ឬអាចមកពីបាក់តេរីដែលហៅថា Spiroplasma ដែលជារឿយៗនាំឱ្យមានជំងឺនៅក្នុងរុក្ខជាតិ (ដែលជាអាហាររបស់សត្វក្តាន់)។

ជាការពិតជំងឺ CWD ត្រូវបានគេរកឃើញតាំងពី 40 ឆ្នាំមុនប៉ុន្តែកាលពីអតីតកាលជំងឺនេះមិនដែលមានភាពធ្ងន់ធ្ងរទេ។

ដូច្នេះការផ្ទុះជំងឺនេះបានបណ្តាលឱ្យមជ្ឈមណ្ឌលអាមេរិកសម្រាប់ជំងឺនិងការបង្ការ (US Centers for Disease and Prevention) ដើម្បីឱ្យមានការព្រួយបារម្ភអំពីរោគសញ្ញានៃជំងឺនេះ។

ក្រៅពីការរីករាលដាលនៃជំងឺនេះអ្នកវិទ្យាសាស្ត្រក៏បាននាំយកគំរូនៃការឆ្លងដ៏គួរឱ្យភ័យខ្លាចនេះទៅកាន់សត្វកណ្តុរហើយបានរកឃើញថា ហ្សែនមនុស្សក៏អាចចម្លងជំងឺនេះផងដែរ។ ប្រសិនបើមានទំនាក់ទំនងឆ្លងនៅក្នុងពេលអនាគត។