មនុស្សដែលឆ្លាត ដឹងពីគុណភាពនៃជីវិតច្បាស់ណាស់ ជាពិសេស គឺតម្លៃនៃការចំណាយពេលប្រចាំថ្ងៃ។ មនុស្សដែលមានបញ្ញាឈ្លាសវៃ ច្បាស់ជាមិនខ្ជះខ្ជះក្នុងរឿងទាំង ៣ យ៉ាងនេះឡើយ។
១. មនុស្សឆ្លាត មិនខ្ជះខ្ជាយពេលវេលាក្នុងការរស់នៅក្នុងអតីតកាលឡើយ
មានពាក្យចាស់ពោលថា បើអ្នកយំព្រោះព្រះអាទិត្យបានចាកចោលជីវិតអ្នក នោះទឹកភ្នែកអ្នកនឹងរារាំងអ្នកមិនឱ្យឃើញផ្កាយរះនៅពេលយំនោះឡើយ។
ការដែលយើងតែងតែឈឺក្បាលជាមួយនឹងរឿងអតីតកាល វានឹងធ្វើឱ្យយើងរឹតតែមិនសប្បាយចិត្ត ជីវិតក៏រឹតតែគ្មានន័យ។ វានឹងរារាំងអ្នកពីការដឹងពីរបៀបដើម្បីរីករាយនឹងសេចក្តីអំណរនៃជីវិតនៅថ្ងៃនេះផងដែរ។
ពេលនឿយហត់ត្រូវរៀនបោះបង់ចោល។ កុំនៅជាប់នឹងអតីតកាលខ្លាំងពេក។ អ្វីៗនៅអតីតកាល គឺដូចជាថ្ងៃម្សិលមិញ ដូច្នេះសូមទុកវាឱ្យនៅអតីតកាល។ រឿងរ៉ាវនៃអនាគតត្រូវបានដាំដុះដោយការខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្ននេះ។
កុំទុកក្នុងចិត្តរឿងអតីតកាល ទោះបីវាល្អប៉ុនណា ក៏វាបានចប់ហើយ ទុកវាចោលមួយឡែកសិនទៅ។ បើអ្នករក្សាទុកក្នុងចិត្ត នោះអ្នកនឹងធ្វើឱ្យខ្លួនឯងកាន់តែមានបន្ទុក។
២. មនុស្សឆ្លាតមិនខ្ជះខ្ជាយនូវជីវិតបច្ចុប្បន្នឡើយ
ជីវិតនេះ គឺដូចជាដំណើរកម្សាន្ត។ យើងប្រៀបដូចជាអ្នកធ្វើដំណើរដែលប្រញាប់ទៅមក។ លើលោកនេះគ្មានអ្វីដែលយើងត្រូវរឹងរូសនោះទេ។ ក្នុងជីវិតនេះ រៀនមើលរឿងល្អៗឱ្យបានច្រើន។ អ្នកនឹងមិនភ្លេចអារម្មណ៍រំភើបពេលឈរនៅមុខទេសភាពដ៏ស្រស់ស្អាតនោះ។
អតីតកាល គឺនៅពីក្រោយជារៀងរហូត ហើយអនាគតនៅតែជាអាថ៌កំបាំងនៅខាងមុខ។ មានតែបច្ចុប្បន្នទេ ដែលសក្តិសមសម្រាប់ការកោតសរសើររបស់យើង។ គ្មានអ្វីដែលជោគជ័យធ្លាក់ពីលើមេឃនោះទេ។ នៅពីក្រោយសំណាងដែលយើងមាន គឺដំណើរនៃការបន្តប្រមូលផ្ដុំទាំងតូចទាំងធំ។
ពេលខ្លះ ការប្រឹងប្រែងដែលអ្នកដាក់មិនមានប្រសិទ្ធភាពជាបណ្ដោះអាសន្ន។ ប៉ុន្តែប្រាកដណាស់ថ្ងៃណាមួយ អ្នកនឹងទទួលបានអ្វីដែលអ្នកសក្តិសម។ ដូច្នេះសូមព្យាយាមឱ្យអស់ពីសមត្ថភាព ទុកអ្វីដែលនៅសល់ទៅវាសនា។
៣. មនុស្សឆ្លាតមិនខ្ជះខ្ជាយពេលសង្ស័យអនាគត
អតីតកាលអាចជាវាសនាដែលយើងមើលមិនឃើញ។ ការសោកស្ដាយ ឬការវង្វេង គឺគ្មានប្រយោជន៍ទេ។ តើមានអ្វីកើតឡើងនាពេលអនាគតគ្មាននរណាម្នាក់ដឹងទេ។ ក្តីសង្ឃឹមកាន់តែខ្ពស់ ការខកចិត្តកាន់តែធំ។ ប្រសិនបើអ្វីៗមិនដំណើរការដូចការគ្រោងទុក ចូរជឿជាក់ថាអ្វីៗត្រូវបានរៀបចំដូចដែលវាគួរតែមាន។
អ្វីនឹងមកដល់ អនាគតមើលមិនដឹង។ គ្មាននរណាម្នាក់ដឹងថាអនាគតនឹងទៅជាយ៉ាងណានោះទេ។ ការខ្វល់ខ្វាយច្រើនអំពីអនាគតនាំឱ្យអ្នកកាន់តែមានបញ្ហាសម្រាប់ខ្លួនឯង។ អ្វីដែលត្រូវកើតឡើង វាត្រូវតែកើតឡើង វាមិនអាចទៅរួចទេ។ ប្រសិនបើវាកើតឡើង ចូរយើងទទួលយកវា ហើយធ្វើវាឱ្យអស់ពីសមត្ថភាព។ ចិត្តដែលមិនហ៊ុំព័ទ្ធដោយសៅហ្មង ជាវត្ថុអស្ចារ្យបំផុតក្នុងលោក៕
ប្រភព ៖ Phunutoday / Knongsrok