ចំណាំមើល! ភាគច្រើនមនុស្សដែលឆ្លាត មាន IQ ខ្ពស់ នៅលើពិភពលោក តែងមាន ៤ ចំណុចនេះជាគោល

យោងតាមអ្នកវិទ្យាសាស្ត្រ គន្លឹះក្នុងការទទួលស្គាល់ភាពវៃឆ្លាតរបស់មនុស្ស គឺស្ថិតនៅលើលក្ខណៈពិសេសនៃរាងកាយ។ យ៉ាងណាមិញ មនុស្សនៅលើពិភពលោក ដែលមានភាពឆ្លាតវៃ មាន IQ ខ្ពស់ សុទ្ធតែ ៤​ចំណុចខាងក្រោមនេះ។

១. កម្ពស់លេចធ្លោ

សូចនាករសំខាន់នៃសុខភាពរបស់អ្នក គឺកម្ពស់របស់អ្នក។ ជាធម្មតា មនុស្សដែលមានកម្ពស់ខ្ពស់ នឹងលេចធ្លោជាង ហើយត្រូវបានកត់សម្គាល់ដោយមនុស្សកាន់តែច្រើន។

ទោះបីជាមិនមានភ័ស្តុតាងពិតប្រាកដដែលបង្ហាញថា មនុស្សខ្ពស់ពិតជាឆ្លាតជាងមនុស្សខ្លីក៏ដោយ ប៉ុន្តែការសិក្សាបាននិយាយថាកម្ពស់មានទំនាក់ទំនងផ្ទាល់ជាមួយនឹងជំនាញយល់ដឹងរបស់មនុស្ស។ កម្ពស់ក៏ជួយពង្រឹងសុខភាពខួរក្បាលរបស់ពួកគេ និងធ្វើឱ្យពួកគេអាចគ្រប់គ្រងកិច្ចការប្រចាំថ្ងៃបានកាន់តែប្រសើរ។

២. បុគ្គលដែលសរសេរដៃឆ្វេង

នៅ​លើ​ពិភពលោក​នេះ ភាគរយ​នៃ​មនុស្ស​ដែល​ប្រើដៃ​ឆ្វេង​ មាន​ចំនួន​តិច​ណាស់។ នេះក៏ជាចរិតរបស់មនុស្សឆ្លាតវៃផងដែរ។ តាម​វិទ្យាសាស្ត្រ មនុស្ស​ប្រើដៃ​ឆ្វេង​ទំនង​ជា​កើត​មក​ជា​មនុស្ស​មាន​ទេពកោសល្យ និង​មាន​បញ្ញា​ខ្ពស់​ខ្លាំង។

តាមពិតទៅ ការសិក្សា​បាន​បញ្ជាក់​ថា មនុស្ស​ប្រើដៃឆ្វេង តែង​ប្រើ​ផ្នែក​ទាំងពីរ​នៃ​ខួរក្បាល​របស់គេ​។ ជាពិសេស ខួរក្បាលខាងឆ្វេង តំណាងឱ្យភាពវៃឆ្លាតគណិតវិទ្យាឡូជីខល ខណៈដែលខួរក្បាលខាងស្តាំ គឺជាភាពវៃឆ្លាតខាងអារម្មណ៍ មានភាពរសើប និងអាចបត់បែនបាន។ ក្រៅ​ពី​នេះ មនុស្ស​ដែល​ប្រើ​ដៃ​ឆ្វេង​ច្រើន​តែ​មាន​ការ​ចងចាំ​ល្អ​ជាង​អ្នក​ដទៃ។

Https___cdn.cnn.com_cnnnext_dam_assets_190905092338 Left Handed Writing Stock

៣. ចង្កេះតូច

ស្តាប់ទៅមិនគួរឱ្យជឿក៏ពិតមែន ប៉ុន្តែការសិក្សាវិទ្យាសាស្ត្របានរកឃើញទំនាក់ទំនងរវាងការរក្សាកាយសម្បទា និងឆ្លាតវៃ។ ទំហំចង្កេះរបស់អ្នកកាន់តែធំ ខួរក្បាលរបស់អ្នកកាន់តែតូច។ លើសពីនេះ ខ្លាញ់ក្បាលពោះជាធម្មតាត្រូវបានផ្សំឡើងដោយខ្លាញ់ visceral និងបញ្ចេញអរម៉ូនដែលបង្កើនការរលាក និងបំផ្លាញកោសិកាខួរក្បាល។

ប៉ុន្មានឆ្នាំមកនេះ អ្នកស្រាវជ្រាវក៏បានកំណត់ភាពធាត់ដោយការវាស់វែងសន្ទស្សន៍ម៉ាសរាងកាយ (BMI) និងសមាមាត្រចង្កេះទៅត្រគាកនៅក្នុងអ្នកចូលរួមសិក្សា។ បន្ទាប់ពីការវាយតម្លៃ អ្នកវិទ្យាសាស្ត្រជាច្រើនបានរកឃើញថា អ្នកដែលមានពិន្ទុធាត់ខ្ពស់លើវិធានការទាំងពីរនេះ មានបរិមាណខួរក្បាលតូចជាងធម្មតា។

៤. ក្បាល​ធំ

ក្បាលកាន់តែធំ មនុស្សកាន់តែឆ្លាតវៃ។ នេះ​មិន​សម​ហេតុផល​ទេ ប៉ុន្តែ​មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ។ ជាធម្មតា មនុស្សដែលមានក្បាលធំ មានទំនោរធ្វើបានល្អជាងក្នុងការប្រកួតគណិតវិទ្យា និងការធ្វើតេស្ត។

ម្យ៉ាងទៀត មនុស្សដែលមានខួរក្បាលធំ មានទំនោរធ្វើបានល្អជាងលើការងារដែលទាក់ទងនឹងភាពវៃឆ្លាត និងមានវិធីធ្វើការមានប្រសិទ្ធភាពជាងអ្នកដទៃ។ ដូច្នេះ ប្រសិនបើអ្នកមានក្បាល "ធំ" បន្តិច សូមកុំប្រកាន់ខ្លួនឯងអី នេះជាសញ្ញាល្អទៅវិញទេ៕

ប្រភព ៖ Phunutoday / Knongsrok