នៅពេលដែលឈានដល់វ័យមួយដែលសមគួរ ជាពិសេសគឺ វ័យកណ្ដាល អ្នកត្រូវយល់ពីហេតុផល និងមេរៀនទាំងនេះឱ្យបានច្បាស់ ៣ កុំប៉ះ ៣ កុំប្ដូរ ៣ កុំឱ្យធ្លាក់ថ្លោះធ្លោយ។ បើអ្នកអាចយល់ពីរឿងទាំងនេះ ជីវិតអ្នកនឹងមានភាពរុងរឿង សម្បូរសប្បាយ មានលុយ សល់ទ្រព្យកាន់តែច្រើន។
១. គោលការណ៍ទី ១ ៖ « ៣ យ៉ាង ហាមប៉ះពាល់ »
- ធនធានហិរញ្ញវត្ថុ ៖ កុំប៉ះអាជីព
អាជីព គឺជាការគាំទ្រដ៏រឹងមាំបំផុត។ មនុស្សរងទុក្ខអស់មួយជីវិត ដោយសារតែពួកគេចង់សាងខ្លួនឱ្យមានអនាគតបើកចំហ។ ប៉ុន្តែការខិតខំទាំងអស់ គឺគ្រាន់តែចង់ស្វែងរកការងារល្អអាចផ្តល់ឱ្យខ្លួនឯងនូវជីវិតដ៏សុខស្រួលជាង។
ក្នុងវ័យកណ្តាល វាជារឿងពិតដែលថា ក្នុងរយៈពេលវែង វានឹងពិបាកសម្រាប់យើង ដើម្បីកុំឱ្យមានអារម្មណ៍ធុញទ្រាន់នឹងការងារបច្ចុប្បន្នរបស់យើង។ ភាពអត់ការងារធ្វើនៅក្មេង គឺជារឿងតូចតាច ប៉ុន្តែការអត់ការងារធ្វើក្នុងវ័យកណ្តាល នឹងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីជីវិត និងការងារថ្មី។ ចងចាំថា ការងារមិនបើកចំហដើម្បីផ្លាស់ប្តូរទេ។ អ្នកត្រូវតែយល់ថាពេលវេលាខ្លី ប៉ុន្តែហានិភ័យ គឺធំពេកហើយ។
- ទ្រព្យបម្រុង ៖ កុំប៉ះការសន្សំ
ការសន្សំ គឺជាការធានារ៉ាប់រងផ្ទាល់ខ្លួនរបស់អ្នក អ្នកមិនដឹងថាថ្ងៃស្អែកនឹងនាំមកនូវអ្វីនោះទេ។ ដូច្នេះការសន្សំសំចៃ គឺជាកាតព្វកិច្ចមួយដែលអ្នកត្រូវធ្វើសម្រាប់ខ្លួនអ្នក និងគ្រួសាររបស់អ្នក។
មនុស្សក្នុងវ័យកណ្តាលមានសម្ពាធច្រើន ការអប់រំរបស់កុមារ ការថែទាំ និងការព្យាបាលចំពោះឪពុកម្ដាយ។ ដូច្នេះលុយដែលសន្សំទុកជាលុយដែលការពារគ្រួសារ។ បើមិនដល់ជំហានចុងក្រោយទេ ដាច់ខាតកុំប៉ះប្រាក់សន្សំ។
- តម្រូវការអារម្មណ៍ ៖ កុំប៉ះទំនាក់ទំនងមិត្តភាព
ទ្រព្យសម្បត្តិដ៏ធំបំផុតក្នុងជីវិត គឺទំនាក់ទំនង។ នៅពេលដែលមនុស្សឈានចូលវ័យកណ្តាល មិត្តភក្តិដែលគេស្គាល់ គឺជាមិត្តនឹងគ្នាជាងពាក់កណ្តាលជីវិត ដូច្នេះហើយ ចាំបាច់ត្រូវរាប់អានគ្នាឱ្យបានច្រើន កុំធ្វើអ្វីមិនគប្បី បណ្ដាលឱ្យប៉ះពាល់ដល់ទំនាក់ទំនង។
២. គោលការណ៍ទី ២ ៖ « ២ យ៉ាង ហាមផ្លាស់ប្ដូរ »
- ទោះលំបាកប៉ុនណា ក៏មិនអាចផ្លាស់ប្តូរប្រពន្ធបានដែរ
ភរិយា និងស្វាមីដែលបានជម្នះការលំបាកក្នុងពាក់កណ្តាលជីវិតរបស់ពួកគេ គឺជាភរិយាដ៏ស្មោះត្រង់បំផុត។ លើលោកនេះ ប្រពន្ធអ្នក គឺជាមនុស្សតែម្នាក់គត់ ដែលស្រលាញ់អ្នកពិតប្រាកដ។ មានប្រពន្ធ ទើបអ្នកមានគ្រួសារដ៏កក់ក្ដៅ។
- កុំផ្លាស់ប្តូរមិត្តភាពរបស់អ្នក
កូនមិនអាចជ្រើសរើសឪពុកម្តាយរបស់ពួកគេ ហើយក៏មិនអាចស្រឡាញ់បានដែរ។ ទោះជាបងប្អូននៅឆ្ងាយក៏នៅចាំគ្នាទៅវិញទៅមក។ បើមានអ្វីកើតឡើង អ្នកដែលជួយយើងគឺជាមនុស្សជាទីស្រឡាញ់របស់យើងជានិច្ច។ ដូច្នេះហើយ មិត្តភាពមិនអាចផ្លាស់ប្តូរបានឡើយ ហើយគួរត្រូវគោរព និងថែរក្សាឱ្យបានល្អ។
៣. ៣ យ៉ាងដំបូងដែលអ្នកមិនគួរបណ្ដោយឱ្យខ្លួនឱ្យលិចលង់នោះគឺ ទី១ អំពើពេស្យាចារ និងអំពើផិតក្បត់។ ទីពីរកុំធ្លាក់ក្នុងល្បែងស៊ីសង។ ទី៣ មិនត្រូវធ្លាក់ក្នុងអំពើ ឬធ្វើទង្វើដែលខុសច្បាប់។
តណ្ហានឹងបំផ្លាញមនុស្សជាតិ ល្បែងស៊ីសង នឹងបំផ្លាញទ្រព្យសម្បត្តិ គ្រឿងញៀនបំផ្លាញជីវិតមនុស្ស។ អំពើទាំង ៣ នេះ គឺជាភ្លើងធំបំផ្លាញគ្រួសារទាំងមូល ម្យ៉ាងទៀត វត្ថុទាំង ៣នេះក៏ញៀន ធ្វើឱ្យពិបាកគ្រប់គ្រងតណ្ហាផងដែរ៕
ប្រភព ៖ Phunutoday / Knongsrok