៣យ៉ាង! មិនមែនសម្រាប់អួតសម្ញែង ដើម្បីឱ្យគេគិតថា ខ្លួនឯងឡូយនោះឡើយ

មនុស្សកាន់តែសាមញ្ញ នឹងកាន់តែខ្ពង់ខ្ពស់ កាន់តែស្ងប់ស្ងាត់ ក៏កាន់តែថ្លៃថ្នូរ ចង់ក្លាយជាមនុស្សល្អ ខ្ពង់ខ្ពស់ពិតប្រាកដ ដាច់ខាតមិនត្រូវអួតសម្ញែង ដើម្បីឱ្យគេមើលមកថាយើងឡូយ សម្បើមនោះឡើយ។ ជាពិសេស ក្នុងរឿងទាំង ៣​ ខាងក្រោមនេះ ដាច់ខាត មិនត្រូវអួតខ្ទរខ្ទារជាដាច់ខាត បើអ្នកអួត ក៏មានន័យថា អ្នកជាមនុស្សដែល្ងង់ខ្លៅបំផុតហើយ។

១. សុភមង្គលមិនមែនសម្រាប់អួតទេ

នៅពេលចែករំលែកពេលវេលាដ៏រីករាយរបស់អ្នកនៅលើបណ្តាញសង្គម ប្រសិនបើអ្នកធ្វើវាម្តង ឬពីរដង អ្នកអាចទទួលបានពរជ័យពីអ្នកទាំងអស់គ្នា។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ធ្វើ​វា​ជា​ប្រចាំ វា​នឹង​ធ្វើ​ឱ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​ជ្រេញទៅវិញតែប៉ុណ្ណោះ។

ព្រោះ​តែ​ក្តៅ​ត្រជាក់​ដឹង​តែ​ខ្លួន​ឯង បើ​អ្នក​បន្ត​ធ្វើ​អី​សប្បាយ​ចិត្ត នោះ​ងាយ​ឱ្យ​អ្នក​ដទៃ​គិត​ថា​អ្នក​កំពុង​លាក់​បញ្ហា។ កុំព្យាយាមបង្ហាញសុភមង្គលរបស់អ្នកនៅលើបណ្តាញសង្គម លាក់សុភមង្គលរបស់អ្នកឱ្យជ្រៅក្នុងចិត្តរបស់អ្នក ហើយព្យាយាមធ្វើជាអ្នកចិញ្ចឹមគ្រួសាររបស់អ្នកឱ្យបានល្អទៅ គេដឹងពេកហើយ។

២

២. អួតសម្ញែងរឿងលុយកាក់ គឺជាអាកប្បកិរិយាឆោតល្ងង់បំផុត

អ្នកណាមិនចង់ក្លាយជាអ្នកមាន នោះជាធម្មជាតិរបស់មនុស្ស។ ការទទួលបានទ្រព្យសម្បត្តិដែលចង់បានតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន គឺជារង្វាន់ដ៏សក្តិសមសម្រាប់អ្នកធ្វើការធ្ងន់ និងជាការបញ្ជាក់ពីការលះបង់របស់អ្នក។

បុរាណបានពោលថា ៖ ទ្រព្យសម្បត្តិមិនគួរលាតត្រដាងឡើយ។ ការ​អួត​លុយ​តាម​បណ្តាញ​សង្គម​ ជា​អាកប្បកិរិយា​មិន​សមរម្យ​នឹង​នាំ​ឱ្យ​អ្នក​មាន​បញ្ហាតែប៉ុណ្ណោះ។

ការបង្ហាញទ្រព្យសម្បត្តិរបស់អ្នកទៅកាន់សង្គម នឹងធ្វើឱ្យអ្នកពេញចិត្តនឹងអត្មារបស់អ្នកប៉ុណ្ណោះ ប៉ុន្តែវានឹងធ្វើឱ្យអ្នកខាតបង់ដោយមិនចាំបាច់។ មនុស្សឆ្លាត គេមិនធ្វើបែបនេះទេ។ អ្នកកាន់តែមាន អ្នកត្រូវតែបន្ទាបខ្លួនកាន់តែច្រើន កុំឱ្យអ្នកខាងក្រៅដឹងថាអ្នកមានលុយប៉ុន្មាន។

១

៣. អួតពីសមិទ្ធផលរបស់អ្នក ធ្វើឱ្យអ្នកដទៃមើលងាយអ្នក

មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ទើបតែ​សម្រេច​បាន​សមិទ្ធផល​តូចតាច​មួយ​រំពេច ហើយ​ក៏អួតដាក់​លើ​បណ្តាញ​សង្គម​។ មនុស្សបែបនេះងាយនឹងត្រូវគេមើលងាយ និងមិនគោរពពីអ្នកដទៃខ្លាំងណាស់។

មូលហេតុ​គឺ​ដោយសារ​ពួកគេ​គិត​ថា​ មនុស្ស​ប្រភេទ​នោះ​ឥតប្រយោជន៍​ពេក​ ដែល​មនុស្ស​ឥតប្រយោជន៍​នឹងមិន​ទទួល​បាន​ការទទួលស្គាល់​ពី​អ្នក​ដទៃ​។ ដូច្នេះ ការអួតអំពីសមិទ្ធផលរបស់អ្នក នឹងមិនជួយអ្នកទាក់ទាញការចាប់អារម្មណ៍ពីអ្នកដទៃឡើយ។

ដោយសារតែអាចមានមិត្តភ័ក្តិជាច្រើនដែលមានស្នាដៃខ្ពស់ជាងអ្នក ប៉ុន្តែពួកគេគ្រាន់តែមិនជ្រើសរើសបង្ហាញវាតាមអ៊ីនធឺណិត ដូច្នេះនៅពេលដែលអ្នកអួតច្រើនពេក អ្នកនឹងក្លាយទៅជាអ្នកសើចក្នុងក្រសែភ្នែករបស់ពួកគេភ្លាមៗ៕

ប្រភព ៖ Phunutoday / Knongsrok