នៅក្នុងជីវិតនេះ ត្រូវបែងចែកឱ្យដាច់ អ្វីដែលអាចជួយបាន អ្វីដែលជួយមិនបាន និងអ្វីដែលមិនគួរជួយ។ ពេលខ្លះ ការជួយអ្នកដទៃ វាគឺជារឿងល្អហើយ តែការជួយខ្លះ បែរជានាំឱ្យខ្លួនឯងគ្រោះថ្នាក់ និងមានបញ្ហាទៅវិញ។ ម្យ៉ាងទៀត ក៏មានរឿងខ្លះដែលយើងត្រូវគិត និងមានរឿងខ្លះ មិនគួរយកចិត្តទយកដាក់ ខ្វាយខ្វល់ ជ្រុលពេកនោះដែរ។
« ៣ យ៉ាងមិនគួរគិត ៣យ៉ាង មិនគួរជួយ » ខាងក្រោមនេះ ដែលគ្រប់គ្នាគួរតែឈ្វេងយល់ឱ្យបានច្បាស់ បើមិនចង់ឱ្យខ្លួនឯងមានបញ្ហា ៖
- កុំគិតថាអ្នកមិនអាចធ្វើបាន
" អ្វីដែលមិនអាចធ្វើបាន អ្វីដែលមិនអាចធ្វើបាន ... " ល្មមដល់ពេលឈប់គិតបែបនេះហើយ។ កុំព្យាយាមតោងជាប់នឹងអ្វីដែលហួសពីមធ្យោបាយរបស់អ្នក។ មានរឿងជាច្រើននៅក្នុងជីវិតនេះ ដែលហួសពីការគ្រប់គ្រងរបស់យើង។ គ្រាន់តែទទួលយកអ្វីគ្រប់យ៉ាងដែលកើតឡើង ប្រសិនបើអ្នកអាចដោះស្រាយវាបាន នោះអ្នកគួរតែទទួលយកវា។
- កុំគិតពីអតីតកាលខ្លាំងពេក
អ្វីដែលកន្លងហួសយូរមកហើយ មិនអាចផ្លាស់ប្តូរបានទេ បើអ្នកវង្វេងក្នុងភាពងងឹតនៃអតីតកាល អ្នកប្រាកដជាបាត់បង់ឱកាសស្វែងរកផ្លូវឆ្ពោះទៅមុខ។
អតីតកាល គឺជាកន្លែងដ៏ល្អសម្រាប់នឹកនា ប៉ុន្តែមិនមែនជាកន្លែងដ៏ល្អសម្រាប់ឱ្យយើងងប់ងល់ រស់នៅនោះទេ។ ចូរយើងរំសាយភាពអាប់អួរ ភាពងងឹតជាប់រហូតពីអតីតកាល ឈានជើងចេញទៅរាបស្មើរ ដើម្បីទទួលពន្លឺថ្ងៃនិទាឃរដូវ។
- កុំគិតឆ្ងាយពេក
កុំគិតច្រើនពេកអំពីអនាគតដ៏ឆ្ងាយ។ ថ្ងៃខាងមុខនៅតែជាអាថ៌កំបាំង បើអ្នកគិតកាន់តែច្រើន អ្នកនឹងកាន់តែបាក់ទឹកចិត្ត។ បច្ចុប្បន្នជារឿងតែមួយគត់ដែលយើងអាចរក្សាបាន។
មានអារម្មណ៍ថាជីវិតកំពុងកើតឡើង ហើយបោះជំហានជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ រៀងរាល់ម៉ោង រាល់នាទី រាល់វិនាទី។ ត្រូវចាំថាអ្វីដែលអ្នកមានក្នុងបច្ចុប្បន្ន គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងទាំងអស់ក្នុងអតីតកាល។
- លើសពីសមត្ថភាព
បុរាណបានពោលថា ៖ បើអ្នកខ្សោយកុំលើកធ្ងន់។ ពាក្យដែលគ្មានទម្ងន់មិនគួរណែនាំអ្នកណាម្នាក់ឡើយ។
ជួយអ្នកដទៃ ក៏ត្រូវគិតគូរពីសមត្ថភាពខ្លួនឯង កុំធ្វើការសន្យាតាមអំពើចិត្ត ហើយបន្ទាប់មកបំពានពាក្យសម្ដីខ្លួនឯង។ នៅពេលអ្នកជួយដោយសាទរ ប៉ុន្តែធ្វើឱ្យស្ថានការណ៍បរាជ័យ និងធ្វើឱ្យខូចខាត អ្នកនឹងទទួលបានតែការស្តីបន្ទោស។
- ជ្រៀតជ្រែករឿងស្នេហាអ្នកដទៃ
ការជ្រៀតជ្រែកក្នុងកិច្ចការស្នេហា គឺជាការជ្រៀតជ្រែកក្នុងអារម្មណ៍របស់អ្នកដទៃ និងអាពាហ៍ពិពាហ៍ឯកជនរបស់គេ។ ឋានសួគ៌កំណត់ទុកជាមុន មនុស្សមិនគួរជ្រៀតជ្រែកឡើយ ជាពិសេសការផ្គូរផ្គងនរណាម្នាក់។ រឿងដែលទាក់ទងនឹងស្នេហា អាពាហ៍ពិពាហ៍ មិនមែនជារឿងដែលអាចដោះស្រាយដោយហេតុផលនោះទេ។ ជាពិសេស រឹតតែមិនអាចដោះស្រាយបានដោយអ្នកដទៃ។
- ការងារមិនបន្ទាន់
មានសុភាសិតមួយឃ្លាថា “ជួយគ្រាអាសន្ន មិនមែនជួយអ្នកខ្វះខាត”។ ពេលមនុស្សជាទីស្រឡាញ់មានបញ្ហា ជារឿងធម្មជាតិដែលត្រូវជួយតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែទោះជាអ្នកណាក៏មិនអាចកែប្រែវាសនាមនុស្សបានដែរ គ្រាន់តែពេលមានគ្រោះថ្នាក់ប៉ុណ្ណោះ។ ចំពោះមនុស្សដែលមិនព្រមងើបឡើង តែងតែសុំជំនួយពីអ្នកដទៃឥតឈប់ឈរ ច្បាស់ណាស់ គេនឹងផ្ដេកផ្ដួលលើអ្នកផ្សេង លែងរឹងមាំហើយ៕
ប្រភព ៖ Phunutoday / Knongsrok