មនុស្សប្រុស! ឱ្យតែអ្នកមានទ្រព្យ ចង់រកប្រពន្ធក្មេង ស្អាត ឆ្លាត ពូកែប៉ុនណា ក៏បានដែរ

បើចង់រកសង្សារស្អាត មិនមានអ្វីដែលពិបាកនោះទេ ឱ្យតែអ្នកមានរូបរាងសង្ហា មានទ្រព្យ មានមុខមាត់ មានតំណែង ឬត្រឹមតែអ្នកជាកូនអ្នកមាន សង្សារចង់បានស្អាតប៉ុនណាក៏បាន ប្រភេទណាក៏បាន អាយុប៉ុន្មានក៏បានដែរ​។ ប៉ុន្តែ ប្រសិនបើអ្នកចង់បានប្រពន្ធល្អចិត្ត ល្អចរិត ល្អគំនិតមារយាទ អ្នកត្រូវតែមានគុណសម្បត្តិល្អគ្រប់គ្រាន់ អ្នកមិនចាំបាច់មានរូបរាងស្រស់ស្អាត សង្ហា ដូចតារាដូចតួកុនក៏បាន សំខាន់ ឱ្យតែអ្នកមានទ្រព្យទាំង ប៉ុន្មានខាងក្រោមនេះ មិនខ្វះទេមនុស្សស្រីល្អ ព្រមឱ្យអ្នកចូលក្នុងជីវិតគេ។

១. មានចំណេះដឹង

អាចនិយាយបានថា ចំណេះដឹង គឺជាគ្រឹះដ៏សំខាន់បំផុតមួយសម្រាប់មនុស្សប្រុស។ មនុស្សប្រុសដែលមានចំណេះដឹងខ្ពង់ខ្ពស់ ទោះកើតពីគ្រួសារក្រីក្រយ៉ាងណា ក៏នៅតែជាបុរសល្អក្នុងក្រសែភ្នែកនារីជាច្រើន។ បុរសដែលមានចំណេះដឹងពិតប្រាកដ គឺជាមនុស្សដែលយល់ការណ៍រាក់ជ្រៅ អ្វីដែលសំខាន់ គឺគេនឹងក្លាយជាស្វាមីដ៏ល្អ ហើយក៏ជាឪពុកគម្រូសម្រាប់កូនៗផងដែរ។ ព្រោះបុរសដែលមានចំណេះដឹង គេមិនធ្វើអ្វីផ្ដេសផ្ដាស ក្បត់ឧត្តមគតិ ឬបំផ្លាញសេចក្ដីថ្លៃថ្នូររបស់ខ្លួន និងក្រុមគ្រួសារឡើយ។

283588715_10166607474720158_2170097374776360387_n

២. មានមុខរបរ ការងារ ឬតួនាទីសមល្មម ដែលសក្តិសមចំពោះនាង

បើនិយាយាពីស្នេហាពិត លុយកាក់ យសសក្តិស ទ្រព្យសម្បត្តិ ប្រហែលជារបស់ក្រៅខ្លួនក៏ពិតមែន តែជាក់ស្ដែងមែនទែនទៅ ចំពោះបុរសដែលមានវ័យចំណាស់ អាយុច្រើនបន្តិច បើមិនមានរូបរាងសង្ហានោះទេ ទាមទារឱ្យអ្នកត្រូវតែមានមុខរបរនឹងន ច្បាស់លាស់ មានការងារ ឬតួនាទីខ្ពស់សមល្មម ដែលអាចឱ្យគេមើលមកឃើញថា អ្នកគឺជាបុរសដែលគ្រប់លក្ខណៈសមនឹងបានប្រពន្ធស្អាត ល្អដូចគ្នា។

កុំនិយាយថា ឋានៈ តួនាទី មុខមាត់មិនសំខាន់ ហើយក៏មិនអាចបន្ទោសមនុស្សស្រី ដែលយកប្ដីចាស់ ព្រោះតែគេមានមុខមាត់ មានទ្រព្យសម្បត្តិបានដែរ ព្រោះការពិតទៅ នេះគឺជារឿងធម្មតាទេ មនុស្សស្រីស្អាត ត្រូវទទួលបានការថ្នាក់ថ្នម និងបំពេញមុខមាត់ឱ្យបានសមក្នុងសង្គម មនុស្សស្រីល្អ នាងក៏ត្រូវតែរកឱ្យបានប្ដីដែលមានមុខមាត់ មានទ្រព្យសម្បត្តិផងដែរ។ ដូច្នេះ បើនិយាយពីមុខមាត់ ទ្រព្យសម្បត្តិសម្រាប់មនុស្សប្រុស អ្នកត្រូវតែមាន្យបានសមល្មមគ្រប់គ្រាន់ ទើបអ្នកអាចមើលថែ ភរិយារបស់អ្នកបាន។

284075499_10166607566555158_1704500901921432827_n

៣. មានសមត្ថភាពរកលុយ និងអាចចិញ្ចឹម មើលថែនាងបានយ៉ាងល្អ

ដូចចំណុចទី ២ ដែរ បុរសត្រូវតែចេះ និងពូកែរកលុយ ទើបអ្នកអាចផ្គត់ផ្គង់ក្នុងគ្រួសារ បើអ្នកប្រាថ្នាចង់បានប្របន្ធក្មេង ស្អាត ឆ្លាត ពូកែ និងមានចរិតល្អ អ្នកក៏គួរតែមានទ្រព្យ និងមានសមត្ថភាពក្នុងការរកលុយទប់ទល់ឱ្យបានសម្រាប់នាងចាយវាយ។

មិនមែនមនុស្សស្រីស្រឡាញ់តែលុយទេ តែយើងជាមនុស្សប្រុស បើមិនចេះរកលុយ គ្មានសមត្ថភាពរកលុយចិញ្ចឹមប្រពន្ធកូនបាន ទើបជារឿងដ៏គួរឱ្យអាម៉ាស់បំផុត។ មនុស្សស្រី ទោះបីមានស្នេហ៍ស្មោះយ៉ាងណា ក៏ទាមទារឱ្យអ្នកជាប្ដី ខ្លាំងរកលុយ ឱ្យបានច្រើនជាងនាង ទើបនាងអាចផ្ញើវាសនាលើអ្នកបាន។ ប៉ុន្តែ បើអ្នករកលុយមិនបានប៉ុននាងរកទេ នាងសុខចិត្តនៅម្នាក់ឯង វាក៏ល្អជាង។

284544241_10166607500780158_689081336462441178_n

៤. អត្តចរិតល្អ ខ្ពង់ខ្ពស់ ជាបុគ្គលថ្លៃថ្នូរពិតប្រាកដ

និយាយដល់អត្តចរិតល្អ ខ្ពង់ខ្ពស់ ច្បាស់ហើយថា វាគឺជាអ្វីដែលសុភាពបុរសពិតប្រាកដ ត្រូវតែមាន។ បុរសដែលមានអត្តចរិតល្អ ថ្លៃថ្នូរ ​​ចរិតមារយាទថ្កើថ្កើង នារីណាក៏ប្រាថ្នាជាគូជីវិតដែរ ព្រោះបុរសបែបនេះ មិនត្រឹមតែចេះមើលថែថ្នាក់ថ្នមប្រពន្ធទេ គេក៏ចេះគោរព ឱ្យតម្លៃ និងលើកតម្កើងដៃគូជីវិតរបស់គេផងដែរ។

284630822_10166607477515158_7154251379651798702_n

៥. មានចិត្តស្មោះត្រង់ និងមានក្ដីមេត្តា

ច្បាស់ហើយ មនុស្សស្រី ១០០/១០០ មនុស្សស្រីណា ក៏ប្រាថ្នាចង់បានដៃគូជីវិតដែលមានចិត្តស្មោះចំពោះស្នេហា មានចិត្តមេត្តាចំពោះភរិយាដែរ។ ដូច្នេះហើយ បើអ្នកជាបុរសដែលមានចិត្តស្មោះ មានក្ដីមេត្តា កុំភ័យថាខ្លាចអត់មានសង្សារ កុំខ្លាចថា រកប្រពន្ធមិនបាន ព្រោះទោះយ៉ាងណា ចំណុចនេះ អ្នកបាន ១០ពិន្ទុពេញ ពីមនុស្សស្រីរួចទៅហើយ គ្រាន់តែយូរ ឬឆាប់តែប៉ុណ្ណោះ ដែលគុណសម្បត្តិនេះ ត្រូវបាននារីជាច្រើនមើលឃើញ៕

អត្ថបទ ៖ pHknongsrok / Knongsrok