មនុស្សស្រី ដែលរក្សាសម្រស់ និងស្រស់ស្អាត មិនចេះចាស់ ច្រើនតែប្រកបអាជីពទាំង ៥ ខាងក្រោមនេះ

យោងតាមស្ថិតិ​មួយ​បាន​បង្ហាញ​ថា មនុស្សស្រីដែលមានអាជីពការងារទាំង ៥ ខាងក្រោមនេះហើយ ដែលអាច​រក្សា​ភាព​ក្មេង​ជាង​គេ សម្រស់នៅតែស្រស់ស្អាត ទោះអាយុច្រើនហើយក៏ដោយ។

១. វេជ្ជបណ្ឌិត

នេះគឺជាវិជ្ជាជីវៈមួយដែលត្រូវបានគេចាត់ទុកថា មានបរិយាកាសការងារមិនសូវពុលបាក់តេរីតិចជាងដែលពិតជាល្អសម្រាប់ស្បែករបស់ស្ត្រី។ មនុស្សដែលធ្វើការជាវេជ្ជបណ្ឌិត ក៏តែងតែដឹកនាំជីវិតដែលមានសុខភាពល្អ និងដឹងពីរបៀបញុំាក្នុងកម្រិតមធ្យម ដើម្បីធានាដល់សុខភាពរបស់ពួកគេ។ ទោះបីជាវេជ្ជបណ្ឌិតជារឿយៗត្រូវធ្វើការជាវេនយប់ក៏ដោយ ការស្រាវជ្រាវបានបង្ហាញថា បញ្ហានេះមិនប៉ះពាល់ដល់សម្រស់របស់ពួកគេទេ។

19b647fae36514b8488f3bb2a3d6fcbe

២. បុគ្គលិកផ្នែកលក់គ្រឿងសម្អាង / បុគ្គលិកស្ប៉ា

ក្មេងស្រីភាគច្រើនដែលធ្វើការងារនេះ ត្រូវតែមានស្បែករលោងក្មេងជាងវ័យ។ ពួកគេម្នាក់ៗគឺជា «គម្រូផ្សព្វផ្សាយ» សម្រាប់ម៉ាក ឬហាងដែលពួកគេកំពុងតែធ្វើការ។ លើសពីនេះ អ្នកលក់គ្រឿងសម្អាង និងស្ប៉ា តែងតែទទួលបានបទពិសោធន៍ផ្ទាល់ជាមួយនឹងគ្រឿងសម្អាងដែលល្អបំផុត និងស័ក្តិសមបំផុតសម្រាប់ស្បែករបស់ពួកគេ។

៣. បុគ្គលិកសណ្ឋាគារ / រមណីយដ្ឋាន

បុគ្គលិកសណ្ឋាគារ ឬរមណីយដ្ឋានត្រូវបានចាត់ទុកថាជាវិជ្ជាជីវៈមួយដែលមានបរិយាកាសការងារស្អាត និងមានផាសុកភាពល្អ លើកលែងតែមុខតំណែងផ្ទះបាយ ឬផ្នែកសម្អាត។ ពួកគេ​ក៏​មិន​ត្រូវ​នាំ​ការងារ​មក​ផ្ទះ​ដើម្បី​ឱ្យ​មាន​ភាព​តានតឹង​ដែរ។ ជា​លទ្ធផល ស្ត្រី​ដែល​ធ្វើការ​ក្នុង​អាជីព​នេះ ​ក៏​រក្សា​ភាព​ក្មេង​ជាង​វ័យ​របស់​ខ្លួន​បាន​យូរ​ដែរ។

03

៤. គ្រូហាត់កាយសម្ព័ន្ធ

គ្រូហាត់កាយសម្ព័ន្ធ និងយូហ្គា គឺជាមុខជំនាញឈានមុខគេ ដែលជួយស្ត្រីឱ្យនៅក្មេង និងស្រស់ស្អាតបានយូរបំផុត។ នេះ​ក៏​អាច​យល់​បាន​ខ្លាំង​ដែរ ការងារ​នេះ​ជួយ​ឱ្យ​ស្ត្រី​មាន​សុខភាព​ល្អ និង​ភាព​បត់បែន។

ក្រៅ​ពី​រក្សា​រាង​ស្អាត ការ​ហាត់​ប្រាណ​ជា​ប្រចាំ​ក៏​ជួយ​បន្សាប​ជាតិពុល​ក្នុង​រាង​កាយ​បាន​យ៉ាង​ល្អ​ដោយ​ការ​បញ្ចេញ​ញើស​ជា​ប្រចាំ រុញ​កាកសំណល់​អាក្រក់​តាម​រន្ធ​ញើស។ ជាងនេះទៅទៀត វិជ្ជាជីវៈនេះមិនធ្ងន់ពេកទេ ដែលអាចប៉ះពាល់ដល់រចនាសម្ព័ន្ធឆ្អឹង ឬជំងឺការងារផ្សេងៗដែលអាចកើតមាន។

៥. អ្នករចនា

អ្នករចនា គឺជាមនុស្សដែលមានព្រលឹងលោតញាប់ គិតដោយសេរី នេះជាហេតុផលដ៏ធំបំផុត ដែលស្ត្រីគ្រប់រូបចង់នៅក្មេងជារៀងរហូត។ ជាងនេះទៅទៀត អ្នកដែលប្រកបអាជីពនេះ ក៏ចាត់ទុកថា ចាស់ជរា… មិនសូវខ្វល់ខ្វាយ ចេះស្រលាញ់ខ្លួន និងសម្រស់។ ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ អ្នក​រចនា​តែង​មានគំនិតក្នុងសម្លៀក​បំពាក់​ទាន់​សម័យ ដែល​ជួយ​ឱ្យ​ពួក​គេបោកប្រាស់​អាយុ​របស់​ពួក​គេផង​ដែរ៕

ប្រភព ៖ Phunutoday / Knongsrok