សម័យកាលកាន់តែជឿនលឿន កាលមិនទាន់មានក្រដាសលុយ តើគេចាយអ្វី?

អាច​និយាយ​បាន​ថា ​លុយ​គឺ​ជា​ការ​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​មួយ​របស់​មនុស្ស។ ប៉ុន្តែនៅពេលដែលគ្មានលុយ ការជួញដូរ និងផ្លាស់ប្តូរទំនិញនៅតែប្រព្រឹត្តទៅតាមរបៀបផ្សេង។

នៅ​សម័យ​បុរាណ មនុស្ស​មិន​ប្រើ​លុយ​ទិញ​លក់​ទំនិញ​ទេ គេ​ប្រើ​វិធី​ដោះដូរ​ទំនិញ។ នោះ​គឺ​ការ​ប្រើ​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ដើម្បី​ដោះ​ដូរ​ទំនិញ​ផ្សេងៗ។

នៅចន្លោះឆ្នាំ ៩០០០ និង ៦០០០ មុនគ្រឹស្តសករាជ សត្វពាហនៈត្រូវបានគេចាត់ទុកថាជាឯកតានៃការដោះដូរដ៏សំខាន់។ នៅពេលដែលវិស័យកសិកម្មមានការរីកចម្រើនខ្លាំង ដំណាំ និងកសិផលត្រូវបានប្រើប្រាស់សម្រាប់ការដោះដូរតាមរបៀបដ៏ពេញនិយមមួយ។

ចាប់ពីឆ្នាំ ១២០០ ដល់ ៨០០ មុនគ.ស ជនជាតិចិនបានចាប់ផ្តើមប្រើសម្បកខ្យងជារូបិយប័ណ្ណ។ មនុស្ស​ដែលមាន​សម្បក​កាន់​តែ​ច្រើន នោះ​គាត់​កាន់​តែ​មាន​អំណាច។ ក្រោយមក រូបិយប័ណ្ណ​ប្រភេទ​នេះ​បាន​រាលដាល​ដល់​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក និង​អាមេរិក​ខាងជើង។

ដោយសារការអភិវឌ្ឍន៍សង្គម វិធីសាស្ត្រប្រតិបត្តិការមានស្ថិរភាព និងប្រសិទ្ធភាពជាង គឺត្រូវបានទាមទារ។ នោះហើយជាមូលហេតុដែលលុយត្រូវបានកើតមក។ រូបិយបណ្ណ័ក៏មានចំណុចអភិវឌ្ឍន៍គួរឱ្យចាប់អារម្មណ៍ផងដែរ។

Ancientchinesecoins

១. កាក់ដែកដំបូង

ប្រហែលឆ្នាំ ១០០០ មុនគ.ស ជនជាតិចិនបានចាប់ផ្តើមផលិតកាក់ដំបូង។ ពួកវាធ្វើពីលោហធាតុ ដោយមានរន្ធនៅចំកណ្តាល ដើម្បីឱ្យពួកវាអាចតោងខ្សែសង្វាក់បាន។ នេះត្រូវបានចាត់ទុកថាជាការចាប់ផ្តើមនៃការអភិវឌ្ឍនៃកាក់លោហៈ។

២. កាក់មាស និងប្រាក់

ប្រហែលឆ្នាំ ៥០០ មុនគ្រឹស្តសករាជ កាក់ប្រាក់ត្រូវបានបោះពុម្ពដោយព្រះ និងព្រះចៅអធិរាជ ដើម្បីអះអាងការគ្រប់គ្រងរបស់ពួកគេ។ ពួកវាត្រូវបានគេប្រើជាលើកដំបូងនៅក្នុងទីក្រុងលីឌា ប្រទេសទួរគី បន្ទាប់មករីករាលដាលដល់ប្រទេសក្រិច ចក្រភពពែរ្ស និងទីក្រុងរ៉ូម។ ក្នុង​អំឡុង​ពេល​នេះ ប្រទេស​ជា​ច្រើន​ដូច​ជា Lydia ក៏​បាន​ប្រើ​កាក់​មាស​ដើម្បី​ទិញ​លក់​ទំនិញ។

Gold Silver Coins 500x500

៣. លុយក្រដាស

ចិន​ជា​ប្រទេស​ដំបូង​គេ​ដែល​ប្រើ​លុយ​ក្រដាស គឺ​នៅ​ប្រហែល​សតវត្ស​ទី​៩-១៩​នៃ​គ.ស។ នេះគឺជាពេលដែលវិបត្តិជាបន្តបន្ទាប់ និងអតិផរណាធ្ងន់ធ្ងរបានកើតឡើងដោយសារតែចំនួនលុយក្រដាសកើនឡើងយ៉ាងខ្លាំង។ នៅឆ្នាំ ១៤៥៥ លុយប្រភេទនេះក៏ឈប់មានទៀត។ ជាច្រើនឆ្នាំក្រោយមក ជនជាតិអឺរ៉ុបនៅតែមិនប្រើលុយក្រដាសនេះទេ។

1348871 Cover

៤. ដុំមាស

ជនជាតិអង់គ្លេសបានបង្កើតស្ដង់ដារមាសច្បាស់លាស់មួយ ដោយយោងទៅតាមមាសត្រូវបានវាស់ជាអោន។ ឯកតារូបិយប័ណ្ណនីមួយៗត្រូវបានចាត់ចែងចំនួនមាសជាក់លាក់ ដូច្នេះការពារអតិផរណារូបិយប័ណ្ណក្រដាស។

Creditcard 23 1461389394 1578371326

៥. ឥណទាន

ការប្រើប្រាស់សាច់ប្រាក់ដើម្បីទូទាត់ទំនិញ និងសេវាកម្មគ្រប់ប្រភេទ ជួនកាលបង្កការលំបាក និងភាពរអាក់រអួល។ នៅឆ្នាំ ១៩៥០ អ្នកវិទ្យាសាស្ត្រ Frank X. McNamara បានបង្កើតគំនិតថ្មីអំពីប័ណ្ណឥណទានប្រភេទនេះ អាចប្រើប្រាស់បានច្រើនកន្លែងផ្សេងៗគ្នា ដោយអាចបង់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗជាច្រើន ដោយមិនចាំបាច់ចំណាយលើទំនិញ និងសេវាកម្មផ្សេងៗ៕

ប្រភព ៖​ Phunutoday / Knongrsok