ប្រសិនបើអ្នកជាអ្នកសង្កេតដ៏ជំនាញ អ្នកអាចកំណត់អត្តសញ្ញាណអ្នកដទៃតាមរយៈការទំនាក់ទំនង។ យ៉ាងណាមិញ មនុស្សដែលមានលក្ខណៈសម្គាល់ទាំង ៤ ខាងក្រោមនេះ អាចប្រាប់អ្នកបានហើយថា គេជាមនុស្សមិនល្អ ដូច្នេះហើយ គួរតែព្យាយាមនៅឱ្យឆ្ងាយពីមនុស្សទាំងនេះ។
១. វិនិច្ឆយអ្នកដទៃរហ័ស ដោយមិនគិតពិចារណា
ពាក្យចាស់លោកពោលថា ត្រចៀកចូលចិត្តស្តាប់កំហុសរបស់អ្នកដទៃ ភ្នែកចូលចិត្តមើលតែកំហុសរបស់អ្នកដទៃ មាត់ចូលចិត្តនិយាយស្តីបន្ទោសអ្នកដទៃ។ កាន់តែមានន័យថា មនុស្សកាន់តែចូលចិត្តនិយាយដើម និងបន្ថែមរឿងដែលមិនសមហេតុផល។ ពួកគេតែងតែប្រើទស្សនៈរបស់ខ្លួនដើម្បីស្មានចំពោះអ្នកដទៃ ហើយក៏ចូលចិត្តយករឿងគេមកនិយាយលេងសើច បែបចំអកឡកលើយ។
បើមនុស្សម្នាក់តែងតែនិយាយរឿងត្រូវ និងខុសក្នុងជីវិតនេះ ចិត្តមនុស្សនឹងកាន់តែពពក។ នៅពេលអ្នកនៅក្បែរមនុស្សដែលពូកែតែនិយាយដើមគេ អ្នកនឹងជាប់ក្នុងការវិនិច្ឆ័យត្រូវ និងខុសពេញមួយថ្ងៃ ហើយច្បាស់ណាស់អ្នកនឹងមិនមានសន្តិភាពក្នុងចិត្តឡើយ។
២. សម្ដីអួតអាងមិនមើលមុខនរណាម្នាក់
មនុស្សខ្លះ ចូលចិត្តអួតសម្ញែងលើសពីការពិត។ មិនថាជាបុរស ឬស្ត្រី នៅពេលដែលក្រអឺតក្រទម និងអួតអាង អ្នកច្បាស់ជាគ្មានអ្នកណាចង់នៅក្បែរនោះឡើយ។ ការគិតថាអ្នកខ្លាំងពេក ទេពកោសល្យខ្ពស់ពេក មិនត្រឹមតែបង្ហាញថាអ្នកមានអារម្មណ៏មិនល្អប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញថាបុគ្គលិកលក្ខណៈរបស់អ្នកខ្សោយផងដែរ។
៣. ពូកែតែខាងត្អូញត្អែរ ទួញសោក
ចាស់បុរាណបានពោលថា៖ «មនុស្សល្អមិនចេះស្អប់ខ្លួនឯង តែមនុស្សអាក្រក់តែងមានសេចក្តីច្រណែននឹងអ្នកដទៃ»។ មនុស្សល្អមិនដែលត្អូញត្អែរឡើយ ព្រោះគេដឹងថាដើម្បីធ្វើឱ្យអ្វីៗកាន់តែប្រសើរឡើង គេអាចកែប្រែខ្លួនឯងបាន។ ការត្អូញត្អែរអំពីវាដូចជាធ្វើឱ្យខ្លួនឯងឈឺចាប់តែប៉ុណ្ណោះ។
វាមិនអាចទៅរួចទេ ដែលមានជីវិតរស់រវើកពោរពេញដោយភាពរលូននោះ។ ដូច្នេះអ្នកបន្តត្អូញត្អែរពីភាពមិនសប្បាយចិត្តរបស់អ្នក ប្រសិនបើអ្នកតែងតែមានអារម្មណ៍ថាពិភពលោកទាំងមូលប្រឆាំងអ្នក ហើយទៅគ្រប់ទីកន្លែងត្អូញត្អែរអំពីភាពអយុត្តិធម៌នៃជោគវាសនារបស់អ្នក នោះអ្នកនឹងមិនមានអ្វីក្រៅពីបញ្ហានោះទេ។
អ្នកកាន់តែត្អូញត្អែរ ជីវិតរបស់អ្នកកាន់តែអាក្រក់។ មនុស្សដែលធ្លាប់ត្អូញត្អែរមិនត្រឹមតែធ្វើបាបខ្លួនឯងទេ ថែមទាំងធ្វើបាបអ្នកជុំវិញខ្លួនទៀតផង ហើយថែមទាំងធ្វើឱ្យអ្នកនៅក្បែរ គេធុញទ្រាន់នឹងចរិតទួញសោកនេះផងដែរ។
៤. ពូកែតែសន្យាចោល
ក្នុងជីវិត សូមកុំឱ្យអ្នកដទៃបាត់បង់ជំនឿលើអ្នកឱ្យសោះ។ អ្នកដែលចាត់ទុកការសន្យាទទេ មនុស្សប្រភេទនេះប្រាកដជាមិនមានមិត្ដជិតស្និទ្ធ និងមិនមានអ្នកណាជឿទុកចិត្តតទៅថ្ងៃក្រោយនោះឡើយ។
ភាពស្មោះត្រង់ និងភាពជឿជាក់ គឺជាគុណសម្បត្តិដ៏សំខាន់បំផុតនៃជីវិតរបស់មនុស្ស។ មនុស្សដែលមានចរិតអាក្រក់តែងតែបង្ហាញការសន្យាទទេ ហើយជារឿយៗមិនរក្សាការសន្យារបស់ពួកគេ៕
ប្រភព ៖ Phunutoday / Knongsrok