ទម្លាប់ប្រចាំថ្ងៃទាំង៩ ដែលអ្នកតែងតែធ្វើខុសដោយមិនបានដឹង

មានរឿងរាប់លានដែលអ្នកធ្វើជារៀងរាល់ថ្ងៃ ហើយរឿងខ្លះដែលយើងធ្វើប្រចាំថ្ងៃតែយើងមិនបានដឹងថាវាខុសឬក៏ត្រូវនោះទេ។ ទាំងនេះជាអ្វីដែលយើងបានរកឃើញនូវអ្វីដែលយើងធ្វើរាល់ថ្ងៃហើយវាខុស។ ដូច្នេះអ្នកគួរតែធ្វើតាមវិធីខាងក្រោមនេះ៖

១. ការដាក់ Oreos នៅក្នុងទឹកដោះគោដោយកាន់ដៃ

គ្រប់ពេលដែលយើងញ៉ាំត្រូវប្រើសមជំនួសវិញ។ វានឹងមិនធ្វើឱ្យដៃរបស់យើងប្រឡាក់នោះទេ។

២. របៀបច្របាច់យកទឹកក្រូច

វានឹងកាន់តែងាយស្រួលប្រសិនបើយើងកាត់ក្បាលក្រូចចោល។ វិធីនេះអ្នកអាចទទួលបានទឹកក្រូចច្រើនជាងមុន។

៣. ឱ្យកុមារញ៉ាំទឹកដោះគោក្រដាស់បែបនេះ

អ្នកគួរតែហែកចំនុចសង់ខាងនៃទឹកដោះគោក្រដាស់ ហើយវានឹងមិនធ្វើឱ្យគេច្របាច់ខ្លាំង។

៤. ដេកមិនត្រឹមត្រូវ

អ្នកប្រហែលជាចង់បានខ្នើយពីរ ដាក់ខ្នង និងជើងរបស់យើង វិធីបែបនេះនឹងធ្វើឱ្យឈាមរបស់អ្នករត់ស្រួលនឹងមិនធ្វើឱ្យខ្នងរបស់យើងមានសម្ពាធខ្លាំង។

៥. វិធីបកក្រូចដោយដៃ

អ្នកអាចយកកាំបិតមកកាត់ក្បាលនិងគូទក្រូចហើយហែកចំកណ្ដាលដើម្បីទទួលបានភាពងាយស្រួលក្នុងការញ៉ាំ។

៦. របៀបផ្លាសេភេសជ្ជៈ

វានឹងធ្វើឱ្យភេសជ្ជៈរបស់អ្នកកាន់តែឆាប់ត្រជាក់អ្នកត្រូវយកក្រដាស់សើមមករុំហើយដាក់ក្នុងទូរទឹកក។

៧. របៀបដាក់ក្រដាស់បង្គន់

ដាក់ក្រដាស់បញ្ឈរបែបនេះនឹងធ្វើឱ្យអ្នកងាយស្រួលក្នុងការដក។

៨. របៀបកាត់នំប៉័ង

កុំកាត់ន៉ប៉័ងដោយដាក់វាផ្កាប់ តែដាក់វាផ្ងារមកវិញដើម្បីងាយកាត់ដោយមិនឱ្យខូចនំប៉័ង។

៩. កុំុដាក់ថ្នាំដុសធ្មេញច្រើនពេក

យើងប្រហែលជាធ្លាប់ដាក់ថ្នាំដុសធ្មេញច្រើននៅលើច្រាស់របស់យើងហើយមែនទេ។ ដាក់ថ្នាំដុសធ្មេញប្រហែលប៉ិនគ្រាប់សណ្ដែតវានឹងគ្រប់គ្រាន់ហើយ។​

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide