តស់មកដឹងពីព្រះពុទ្ធរូបតំណាងថ្ងៃកំណើត! ការគោរពដោយខ្ជាប់ខ្ជួនពិតជានាំមកនូវបុណ្យកុសល និងសេចក្តីសុខចម្រើន

​ប្រជាជន​ខ្មែរ​ភាគ​ច្រើន​ជាង ៩៤ ភាគរយ​ជា​អ្នក​កាន់​ពុទ្ធសាសនា និងគោរពបូជាព្រះពុទ្ធស្ទើរគ្រប់តំបន់ រួមទាំងគ្រប់ពិធីបុណ្យសាសនា។ ។ នៅក្នុងនោះសូម្បីតែថ្ងៃកំណើតរបស់មនុស្សម្នាក់ៗ គឺសុទ្ធតែមានជាប់ពាក់ព័ន្ធនឹងប្រវត្តិ និងឥរិយាបថរបស់ព្រះពុទ្ធដូចគ្នា ដែលគេជឿថាជាព្រះពុទ្ធរូបតំណាងឱ្យថ្ងៃកំណើតរបស់បុគ្គលម្នាក់ៗ ដែលគួរតែជាព្រះដែលគោរពយ៉ាងផ្ជាប់ផ្ជួន។

ដូច្នេះចង់ដឹងថាព្រះពុទ្អរូបអង្គឥរិយបថអង្គណាជាព្រះប្រចាំខ្លួនរបស់អ្នក មកតាមដានខាងក្រោមនេះ ៖

# ថ្ងៃអាទិត្យ៖ ព្រះពុទ្ធរូបក្នុងឥរិយាបទឈរ

ព្រះពុទ្ធរូបអង្គនេះ មានឥរិយាបថឈរត្រង់ ហើយដៃទាំងពីរត្រូវផ្គងគ្នាដាក់នៅត្រង់ចន្លោះភ្លៅ ភ្នែកទាំងពីរបើកហើយសម្លឹងទៅមុខ។ ឥរិយាបថនេះ ​កើត​ចេញ​ពី​កាល​ដែល​ព្រះ​សម្មាសម្ពុទ្ធ​បាន​ត្រាស់​ដឹង​រួច​មក​ហើយ ហើយ​ទ្រង់​ត្រេកអរ​នឹង​ការ​ជួយរំដោះគ្រោះដល់សត្វលោក ឬ «​សេចក្តីសុខ​កើត​នៃ​សេចក្ដី​សុខ»

-ពណ៌តំណាង៖ ​អ្នក​ដែល​កើត​ថ្ងៃ​អាទិត្យ​គួរ​ប្រើ​ពណ៌​ដែល​មាន​សំណាង។ សម្រាប់សំលៀកបំពាក់ ឬគ្រឿងអលង្ការគួរតែមានពណ៌ក្រហម នឹង​ទទួលបាន​លាភ​សំណាង​ខ្លាំង​។

1

# ថ្ងៃច័ន្ទ ៖ ព្រះពុទ្ធរូបក្នុងឥរិយាបទហាមញាតិ ឬក្នុងឥរិយាបថហាមសមុទ្រ

ឥរិយាបថនេះ គឺជាឥរិយាបថដែលព្រះពុទ្ធលើកព្រះហស្ថស្តាំលើកដាក់ត្រង់ទ្រូង គឺជាការហាមឃាត់ ឬហាមប្រាមញាតិសន្តានផ្សេងៗ។ កិរិយាហាម​ឃាត់​នោះ គឺទ្រង់​សំដែង​អព្ភូតហេតុ ដើម្បី​បំផ្លាញ​ ឬហាមប្រាណនូវ​សេចក្តី​រឹងរូស​នៃ​ពួក​ឆន្ទា​ទាំងឡាយ ដោយហាមភ្លៀង ហាមខ្យល់ ហាមព្យុះ ហាមទឹកមិនអោយជន់លិចទីជម្រក និងហាមប្រាណជម្លោះណាមួយ។

អ្នកដែលកើតថ្ងៃចន្ទ និងមានព្រះពុទ្ធរូបតំណាងអង្គនេះ គឺសំដៅទៅតារាដែលមានធាតុទឹក និងជាអ្នកដែលមានអនុភាព អាចហាមប្រាមជម្លោះនានា និងអាចជួយ​ហាម​ឃាត់​សភាវៈអាក្រក់​ផ្សេងៗបាន។

-ពណ៌តំណាង៖ ​​អ្នក​កើត​ថ្ងៃ​ច័ន្ទ​គួរ​ប្រើ​គ្រឿង​តុបតែង​ផ្ទះ​សម្បែង​ដោយ​ពណ៌​ស លឿង​ស្រាល​ជា​ការ​ល្អ​បំផុត​។

២

# ថ្ងៃអង្គារ ៖ ព្រះពុទ្ធបដិមាផ្ទុំ ឬចូលបរិនិព្វាន

ឥរិយាបថនេះ ​គឺ​ព្រះអង្គស្ថិតនៅ​ក្នុង​ឥរិយាបថ​ផ្ទុំផ្អៀង​ទៅ​ខាង​ស្តាំ ដោយដៃស្តាំរបស់ទ្រង់ ទ្រព្រះកេសរបស់ទ្រង់មកខាងទិសខាងលិច បែរព្រះភ័ក្ត្រទៅទិសខាងលិច ព្រះបាទឆ្វេងត្រួតលើព្រះបាទស្ដាំ ជារូបនៅពេលព្រះអង្គចូលបរិនិព្វាន ហើយ​តាំង​ចិត្ត​ថា​មិន​ក្រោក​ឡើង​ទៀតទេ។ ការ​សាងព្រះពុទ្ធក្នុងឥរិយាបថនេះ គឺជា​ការ​រំឭក​ដល់​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ។

ព្រះពុទ្ធរូបប្រចាំថ្ងៃអង្គារ គឺតំណាងឱ្យភព​អង្គារ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ផ្កាយ​មរណៈ ឬផ្កាយព្រះគ្រោះ ហើយ​ព្រះពុទ្ធ​ទ្រង់​ក៏​សោយ​ទិវង្គត​នៅ​ថ្ងៃ​អង្គារ​ដែរ​។ ដូច្នេះ​ហើយ​ អ្នកដែលកើតនៅក្នុងថ្ងៃនេះ ត្រូវរស់នៅដោយមានមនសិកា មានការចងចាំវិជ្ជមាន ហើយត្រូវតែប្រើជីវិត និងការគិតបែបសន្តិភាព។

-ពណ៌តំណាង៖ អ្នកកើតថ្ងៃអង្គារ គួរ​ប្រើ​គ្រឿង​តុបតែង​ផ្ទះ​ដោយ​ពណ៌​ផ្កាឈូក ឬ​ក្រហមឆ្អៅ។

3

# ថ្ងៃពុធ ៖ ព្រះពុទ្ធរូប គង់ក្នុងឥរិយាបទកាន់បាត្រ

ឥរិយាបទ​នេះ គឺ​ក្នុង​ឥរិយាបទ​ព្រះពុទ្ធទ្រង់ឈរ​កាន់​បិណ្ឌបាត ហើយព្រះហស្ថទាំង២ឱបបាត្រនៅពីមុខ ជាតំណាងព្រះពុទ្ធអង្គនិមន្តបិណ្ឌបាត្រ។ កាលនោះ តែ​គ្មាន​សាច់​ញាតិ​ ឬបរិសថណាយកចង្ហាន់​មក​ថ្វាយ​ព្រះអង្គនោះទេ ដោយសារតែមេត្តាដល់កូនសិស្សដែលដើរតាមព្រះអង្គ ទ្រង់ក៏បាន​នាំ​សិស្ស​របស់​ព្រះអង្គ​ទៅ​ធ្វើ​ធម្មយាត្រា​តាម​ផ្លូវ ដើម្បី​បិណ្ឌបាត្រផ្គាប់ចិត្ត​បរិស័ទ។ ដូច្នេះ អ្នក​ភូមិ​កាលបានឃើញ​ព្រះអង្គកាន់​បាត្រសុំបិណ្ឌបច្ច័យ​ដល់​សាវ័កបែបនេះ ក៏​ពោល​ពាក្យ​សរសើរទ្រង់គ្រប់ៗគ្នា។

អ្នកដែលកើតថ្ងៃពុធ មានព្រះពុទ្ធអង្គកាន់បាត្រជាតំណាង បានន័យថាជាតារាសំណាងដែលទាក់ទងនឹងការធ្វើដំណើរ និងម្ហូបអាហារ ហើយកាលណា​ថ្វាយ​បង្គំព្រះពុទ្ធរូបអង្គនេះជាព្រះប្រចាំកាយនឹងមានតែភាពសុខសាន្ត និងបរិបូរណ៍មិនខ្វះខាតឡើយ។

-ពណ៌តំណាង៖ អ្នកដែលកើតនៅថ្ងៃពុធ គួរ​ប្រើ​គ្រឿង​តុបតែង ​ពណ៌​អ័ព្ទ ប្រផេះ ឬ​ខ្មៅ​អ័ព្ទ ពណ៌​ទី​២ គឺ​ក្រហម ស ខៀវ​ទឹក ខៀវ​លឿង គួរ​ចៀសវាង ។

4

# ថ្ងៃព្រហស្បត្តិ៍ ៖ ព្រះពុទ្ធរូប គង់ក្នុងឥរិយាបថសមាធិ ឬត្រាស់ដឹង

ឥរិយាបទ​នេះ គឺ​ក្នុង​ឥរិយាបថ​សមាធិ ដោយដៃស្តាំត្រូវបានដាក់ពីលើដៃឆ្វេងនៅលើភ្លៅ ហើយកាយវិការនេះគឺមានតាំងពីពេលដែលព្រះពុទ្ធទ្រង់ត្រាស់ដឹង នៅថ្ងៃពេញបូណ៌មី ១៥កើត ខែពិសាខ ឬថ្ងៃវិសាខបូជាមកម្ល៉េះ។

អ្នកកើតថ្ងៃព្រហស្បតិ៍ គឺជា ភពព្រហស្បតិ៍ គឺជាតារាតំណាងឱ្យភាពជោគជ័យ និងប្រាជ្ញាឈ្លាសវៃ ដែលប្រៀបដូចជាកាលដែលព្រះពុទ្ធទ្រង់បានត្រាស់ដឹង និងបានបង្រៀនដល់សត្វលោកទាំងអស់។

-ពណ៌តំណាង៖ ​អ្នក​ដែល​កើត​ថ្ងៃ​ព្រហស្បតិ៍​ ត្រូវប្រើគ្រឿងអលង្ការ និងពណ៌ដែលមានពណ៌លឿង ឬត្បូងកណ្តៀង។ ពណ៌ទីពីរគឺពណ៌ខៀវ ក្រហម បៃតង ខ្មៅ ខៀវទឹកសមុទ្រ និងពណ៌ខៀវងងឹត។

5

# ថ្ងៃសុក្រ ៖ ព្រះពុទ្ធរូបឱបទ្រូង

ឥរិយាបទនេះ គឺស្ថិតនៅក្នុងឥរិយាបថឈរ ហើយដៃទាំងពីរដាក់លើទ្រូង ទម្រង់ដៃស្តាំដាក់លើដៃឆ្វេង ជា​ឥរិយាបថ​ដែល​កើត​ចេញ​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះពុទ្ធ។ កាលនោះ ព្រះពុទ្ធគិតថាការត្រាស់ដឹង គឺពិបាកនឹងសម្រេចណាស់ ហើយក៏ត្រូវមានការគិតជ្រៅជ្រះខ្លាំងសម្រាប់មនុស្សធម្មតា ដូច្នេះបានជាព្រះអង្គមិនបង្រៀនព្រះធម៌ដល់មនុស្សឡើយ ។ ប៉ុន្តែ​ព្រះបាទ​សាហបតី​ព្រាហ្មណ៍​បាន​សុំ​ព្រះអង្គ​ឱ្យបង្រៀន​ពិភពលោក​ម្ដងទៀត ដោយបានពន្យល់​ថា នៅ​មាន​មនុស្ស​ទន់ខ្សោយ​សៅហ្មងច្រើនណាស់ ដែល​នៅតែ​ចង់ស្តាប់​ព្រះធម៌​ដដែល។ កាល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​យល់​ព្រម​ ហើយក៏​ត្រឡប់​ទៅ​បង្រៀន​ព្រះ​ធម៌ដល់មនុស្សលោក​រហូត​ដល់​បរិនិព្វាន។

អ្នកកើតថ្ងៃសុក្រ តំណាងឱ្យពិភពលោក ដែលជាការប្រើអារម្មណ៍ ឆន្ទៈ ធ្វើអ្វីមួយ ប្រៀប​ដូច​ជា​ព្រះពុទ្ធ​ដែល​ត្រូវ​ត្រិះរិះ​ពិចារណា​អំពី​ធម៌​ដែលត្រូវតែ​​ផ្សព្វផ្សាយ​ដល់មនុស្ស បើទោះបីជាយល់ថា​​ពិបាកនឹងផ្សាយដល់ចិត្ត​មនុស្សក៏ដោយ។ ប៉ុន្តែ​ទោះបីជាមានឧបសគ្គ និងជួបរឿងពិបាកក្តី តែការមានឆន្ទះជួយដល់មនុស្សបែបនេះ ធ្វើ​ឲ្យ​មនុស្សមានការយល់ដឹងកាន់តែខ្ពស់ និង​ដឹង​ថាភ្ញាកខ្លួនថា​ពួកគេ​គួរ​រតែស់នៅ​បែបណាឱ្យបានល្អ និងកុំឈ្លក់វង្វេងនឹងចំណង់តណ្ហាហួសហេតុពេក។

-ពណ៌តំណាង៖ អ្នកកើតថ្ងៃសុក្រ ប្រើគ្រឿងអលង្ការ និងរៀបចំផ្ទះពណ៌ខៀវ ឬពណ៌ខៀវងងឹត។ ពណ៌បន្ទាប់គឺពណ៌ស ពណ៌ស្វាយ និងពណ៌លឿង លើកលែងតែពណ៌ប្រផេះ ពណ៌ស្រអាប់ ។

6

#ថ្ងៃសៅរ៍ ៖ ព្រះពុទ្ធរូបប្រក់នាគ

ព្រះពុទ្ធរូបនេះ ជាតំណាងកាលព្រះអង្គគង់នៅសម្មាធិនៅភ្លឺស្រះមុចលិន្ទ ដែលក្នុងពេលនោះមានភ្លៀងបង្អុរខ្លាំងមិនឈប់មិនឈេរសោះ មាននាគរាជមកពេនព័ទ្ធព្រះអង្គបើកពពារគ្របបាំងលើព្រះអង្គ ដើម្បីការពារភ្លៀង ។

សម្រាប់នៅក្នុងថ្ងៃសៅរ៍នោះ គឺជាថ្ងៃសំដៅលើភាពរឹងមាំ ផងដែរ ដោយសារតែសៅរ៍គឺជាភពទុក្ខសោក និងបាបកម្ម ហើយអ្នក​កើត​ក្នុង​ថ្ងៃ​នេះ​មាន​ចរិត​មិនសូវល្អ ឬមានរឿងទុក្ខសោកជាខ្លាំង ដូច្នេះហើយអ្នកដែលកើតថ្ងៃសៅរិ៍ មានព្រះពុទ្ធរូបអង្គនេះជាតំណង នោះគឺដើម្បី​ការពារអ្នក មិនខុសពីសត្វ​ពស់ ប្រក់ការពារ និងប្រឆាំងនឹងគ្រោះមហន្តរាយផ្សេងៗជាដើម។

-ពណ៌តំណាង៖ អ្នកកើតថ្ងៃសៅរ៍ ត្រូវប្រើគ្រឿងតុបតែងលម្អ និងផ្ទះ ពណ៌ខ្មៅ ឬពណ៌ស្វាយ។ ពណ៌មួយចំនួនបន្ទាប់ គឺពណ៌ប្រផេះ អ័ព្ទ ដាលីយ៉ា ពណ៌ខៀវ គួរតែមានពណ៌បៃតង៕

7

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក