ក្នុងនាមជាឪពុកម្នាក់ អ្នកគួរតែដឹងពីកាតព្វកិច្ច និងតួនាទីរបស់ខ្លួន ក្នុងការទទួលខុសត្រូវ និងបង្ហាញទិស តម្រង់ផ្លូវទៅដល់កូនៗទាំងឡាយ។ ដូច្នេះ គោលលការណ៍ជីវិតទាំង៣ខាងក្រោមនេះ អ្នកគួរតែប្រាប់កូនៗរបស់អ្នក ឱ្យពួកគេបានដឹងពីការប្រើប្រាស់ និងប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន នៅក្នុងជីវិតប្រចាំថ្ងៃ។
១. បង្រៀនកូនរបស់អ្នកឱ្យមានគុណធម៌ និងមានការគោរពចំពោះអ្នកដទៃ
ការបណ្តុះសីលធម៌ គុណធម៌ គឺជាមេរៀនដំបូងដែលឪពុកត្រូវតែបង្រៀនកូនៗ។ កាលពីអតីតកាល ការរៀនសូត្រ ចំណេះដឹងសម្រាប់កុមារ គឺជារឿងចុងក្រោយនៅក្នុងពេលទំនេររបស់ពួកគេ។ ហើយការអប់រំសីលធម៌ គឺពិតជាមានសារៈសំខាន់ណាស់។
ទោះយ៉ាងណា នៅអតីតកាល ការអប់រំមានសារៈសំខាន់ជាងបច្ចុប្បន្ន ប៉ុន្តែវាតែងតែត្រូវបានដាក់នៅក្រោមការរៀនសូត្រផ្នែកសីលធម៌។ ឪពុកបានដឹងថា បើប្រៀបធៀបជាមួយចំណេះដឹង ភាពរឹងប៉ឹង សមត្ថភាពក្នុងការបែងចែកអ្វីដែលត្រូវអ្វីដែល និងការគោរពចំពោះមនុស្សជុំវិញខ្លួន គឺជាការសម្រេចចិត្តនៅពេលជ្រើសរើសផ្លូវជីវិតដ៏ត្រឹមត្រូវ។
២. សន្តិភាពក្នុងចិត្ត ពេលមានបញ្ហា ការសន្សំសំចៃដើម្បីចៀសវាងភាពខ្វះខាត
ក្នុងនាមជាមនុស្ស ខណៈពេលដែលត្រូវប្រើប្រាស់ជីវិតរស់នៅក្នុងថ្ងៃដែលមានសន្តិភាព សូមកុំភ្លេចគិតដល់គ្រោះថ្នាក់ ដើម្បីបង្រៀនខ្លួនឯងឱ្យចេះប្រុងប្រយ័ត្ន។ នៅពេលជីវិតពោរពេញដោយភាពសម្បូរបែប សូមកុំភ្លេចគិតដល់ការចាយវាយ និងការសន្សំសំចៃ រស់នៅឱ្យសាមញ្ញ ហើយបណ្តុះគំនិត ហើយបោះបង់នូវសម្ភារៈនិយម កុំហ៊ឺហាហួសសមត្ថភាព។
ឪពុកចាស់ៗតែងតែបង្រៀនកូន ៗ ឱ្យចេះសន្សំសំចៃ បន្ថែមពីលើគោលបំណងបង្រៀនកូនឱ្យចេះកោតសរសើរចំពោះទ្រព្យសម្បត្តិរបស់ពួកគេ ប៉ុន្តែក៏ដើម្បីឱ្យពួកគេរំឭកខ្លួនឯងជានិច្ចថា កុំខ្ជិលច្រអូស ប៉ុន្តែក៏ត្រូវចេះទុកពេលវេលាសម្រាកសម្រាប់ខ្លួនឯងដែរ។
៣. ការខិតខំរៀនសូត្រ
ការអាន គឺជារឿងដ៏មានអត្ថប្រយោជន៍សម្រាប់កូនៗនាពេលអនាគត ប្រសិនបើកុមារអាចតាំងចិត្តសិក្សា នោះជាបំណងប្រាថ្នារបស់ឪពុកម្ដាយ ក៏ដូចជាយាយតាផងដែរ។
មនុស្សដែលទទួលបានការអប់រំ និងរៀនសូត្របានជ្រៅជ្រះ រមែងត្រូវបានមនុស្សជាច្រើនគោរព ហើយក៏អាចបង្កើននូវសមត្ថភាពក្នុងការធ្វើការ រកលុយ និងទ្រព្យសម្បត្តិបានច្រើនដែរ ប៉ុន្តែប្រសិនបើអ្នកចង់ក្លាយជាមនុស្សម្នាក់ដែលយល់ពីសីលធម៌ ស្គាល់ការពិត ល្អអាក្រក់ និងដឹងពីរបៀបដកថយ នោះហើយជាការលើកស្ទួយដល់ក្រុមគ្រួសារផងដែរ ព្រោះការរៀនសូត្រគឺជាការត្រួសត្រាយផ្លូវដ៏ភ្លឺស្វាងសម្រាប់អ្នក៕
ប្រភព ៖ Phunutoday / Knongsrok