យើងទាំងអស់គ្នាប្រាកដជាគិតថាអ្នកវិទ្យាសាស្ដ្របាន សិក្សាអ្វីគ្រប់យ៉ាងនៅលើភពផែនដីរបស់យើងរួចទៅហើយ ប៉ុន្តែករណីខ្លះអ្នកវិទ្យាសាស្រ្តនៅតែមិនអាចពន្យល់បានពីឬសគល់នៃមូលហេតុដែលវាកើតឡើង។ ខាងក្រោមនេះគឹជាអាថ៌កំបាំង ១១ យ៉ាងដែលយើងគ្រប់គ្នាមិនដែលមានការចាប់អារម្មណ៍។
១. តើសត្វឆ្មាបញ្ចេញសំលេងដូចស្រម៉ុកយ៉ាងដូចម្តេច?
ឆ្មាបញ្ចេញសំលេងដូចស្រម៉ុក នៅពេលដែលពួកវាមានអារម្មណ៍សប្បាយរីករាយ ប៉ុន្តែគ្មាននរណាម្នាក់ដឹងពីរបៀបដែលកើតឡើងនោះទេ។ នៅពេលដែលពួកវាបញ្ចេញសំលេងនោះ អ្នកមិនលឺសូម្បីតែបេះដូងរបស់ពួកវាកំពុងតែដើរនោះទេ!
អ្នកវិទ្យាសាស្រ្តនិយាយថា សត្វឆ្មាធ្វើឱ្យសម្លេងរំញ័រ។ ប្រេកង់របស់វាបង្កើនល្បឿននៃការព្យាបាល និងបន្ថយការឈឺចាប់ដែលនេះជាមូលហេតុឆ្មាបញ្ចេញសំលេងដូចស្រម៉ុក នៅពេលដែលពួកវាត្រូវបានសង្កត់ធ្ងន់ ឬឈឺចាប់។
២. តើសត្វមួយចំនួនកើតមកពីណា?
ប្រភេទសត្វជាច្រើនមិនមានបុព្វបុរសរបស់វាទេ។ គ្មាននរណាម្នាក់ដឹងច្បាស់ទេថា តើសត្វដំរីបានវិវត្តន៍ពីត្រីដោយរបៀបណា សត្វពាហនៈដំបូងមានអវយវៈ និងក្បាលដែលលូតលាស់បានដោយរបៀបណា។
វាត្រូវបានគេនិយាយផងដែរថា ដាយណូស័របានផុតពូជកាលពី ៦៥លានឆ្នាំមុន។ ទន្ទឹមនឹងនេះដែរថនិកសត្វបានបង្ហាញខ្លួនពីកន្លែងណា ហេតុអ្វីបានជាវាមិនផុតពូជដែរទៅ?
៣. តើសត្វគោមានត្រីវិស័យម៉ាញ៉េទិចមែនទេ?
ដោយប្រើប្រាស់ Google Earth ពួកអ្នកវិទ្យាសាស្ត្របាន សិក្សាលើរូបភាពសត្វគោរាប់ពាន់ក្បាល ហើយបានរកឃើញគំរូចម្លែក។ ៧០ភាគរយនៃសត្វគោបែក្បាលទៅភាគខាងជើងក្នុងអំឡុងពេលស៊ីអាហារ ឬផឹកទឹក។ នេះត្រូវបានគេសង្កេតឃើញគ្រប់សត្វគោនៅលើទ្វីបទាំងអស់ ដោយមិនគិតពីដីល្បាប់ អាកាសធាតុ និងកត្តាផ្សេងៗទៀត។
៤. តើអ្វីទៅជាភ្លៀង "gelatinous"?
បាតុភូតមិនធម្មតាបានកើតមានឡើងនៅ អូកាវីល ក្រុងវ៉ាស៊ីនតោន នៅខែសីហាឆ្នាំ១៩៩៤។ ភ្លៀងដែលមានសារជាតិដែលមានក្លិន បានធ្លាក់ចុះពីលើមេឃ។ នៅថ្ងៃបន្ទាប់មនុស្សរាប់សិបនាក់ បានទទួលរោគសញ្ញាដូចជាជំងឺផ្តាសាយ។
អ្នកវិទ្យាសាស្រ្តបានវិភាគលើសារធាតុនេះ: វាមានបាក់តេរីពីរប្រភេទ ដែលមួយត្រូវបានគេរកឃើញ នៅក្នុងប្រព័ន្ធរំលាយអាហាររបស់មនុស្ស។ ពួកវាមិនអាចរកឃើញទំនាក់ទំនងរវាងបាក់តេរី និងការរីករាលដាលអាថ៌កំបាំងនោះទេ។
៥. តើអ្វីទៅជាភាពងងឹត?
ប្រហែល ២៧% នៃសកលលោកគឺងងឹត។ វាមិនបញ្ចេញ ឬធ្វើអន្តរកម្មជាមួយវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េតិចទេ ដូច្នេះវាមិនអាចរកឃើញបានទេ។
ទ្រឹស្តីដំបូងអំពីបញ្ហាងងឹតបានលេចឡើងប្រហែល ៦០ឆ្នាំមុន ប៉ុន្តែអ្នកវិទ្យាសាស្រ្តមិនបានបង្ហាញភស្តុតាងដោយផ្ទាល់ អំពីអត្ថិភាពរបស់វានៅឡើយទេ។
៦. តើមានភពប៉ុន្មាននៅក្នុងប្រព័ន្ធព្រះអាទិត្យ?
ដោយសារភពភ្លុយតូ ត្រូវបានគេដកចេញពីភពជាផ្លូវការ វាត្រូវបានគេជឿថាមានភពចំនួន៨។ ខ្សែក្រវាត់ខៃភឺរហួសពីភ្លុយតូ មានវត្ថុរអិល។ អ្នកវិទ្យាសាស្ដ្របានរកឃើញវត្ថុរាប់ពាន់នៅក្នុងតំបន់នោះដែលមានទំហំធំជាងភពភ្លុយតូ ។
ពួកគេក៏បានកត់សម្គាល់ ពីគម្លាតដ៏ធំមួយនៅក្នុងខ្សែក្រវ៉ាត់ខៃភឺរ (Kuiper belt) - ភពដែលមិនស្គាល់មួយចំនួនធំដូចផែនដីដែលទាញថ្មទាំងអស់ចេញពីខ្សែក្រវ៉ាត់ទៅខ្លួនវាផ្ទាល់។
៧. ហេតុអ្វីបានជាមនុស្សខ្លះប្រើដៃស្តាំ ហើយមនុស្សខ្លះប្រើដៃឆ្វេង?
មនុស្សភាគច្រើន (ពី ៧០% ទៅ ៩៥%) ប្រើដៃស្ដាំ ហើយមនុស្ស(៥% ទៅ ៣០%) ប្រើដៃឆ្វេង។ ហ្សែនមានឥទ្ធិពល ប៉ុន្តែហ្សែនឆ្វេងមិនត្រូវបានកំណត់អត្តសញ្ញាណ។ បរិយាកាសសង្គមក៏មានឥទិ្ធពលផងដែរ។
៨. ហេតុអ្វីបានជា សត្វប្រភេទធំៗ ផុតពូជ?
សត្វប្រភេទធំៗ ដែលត្រូវបានគេស្គាល់ថា megafauna បានបាត់អស់ប្រហែល ១០.០០០ឆ្នាំមកហើយ។ អ្នកខ្លះជឿថាការផ្លាស់ប្តូរអាកាសធាតុបានសម្លាប់សត្វប្រភេទធំៗ ប៉ុន្តែមិនមានភស្តុតាងមកបញ្ជាក់ទេ។
យោងទៅតាមទ្រឹស្ដីមួយទៀតសត្វបានស្លាប់ដោយសារអត់ឃ្លាន។ អ្នកវិទ្យាសាស្រ្តនៅអាឡាស្កាបានរកឃើញសត្វដំរី ដែលមានក្រពះពោរពេញទៅដោយពណ៌បៃតងដែលគ្មានជាតិសំណ។
៩. ហេតុអ្វីយើងសុបិន្ត?
អ្នកខ្លះជឿថាសុបិនគឺជារូបភាពចៃដន្យនិងរលកខួរក្បាល។ អ្នកផ្សេងទៀតចាត់ទុកថាពួកគេមានចំណាប់អារម្មណ៍មាន subconscious បញ្ហាដែលមិនទាន់បានដោះស្រាយ និងបទពិសោធន៍។
អ្នកវិទ្យាសាស្ដ្រអះអាងថា សុបិនជានិមិត្តរូបនៃអ្វីដែលលាក់ខ្លួននៅក្នុងចិត្តមនុស្ស ប៉ុន្តែគ្មាននរណាម្នាក់ដឹងពីអ្វីដែលពិតប្រាកដនោះទេ។
១០. តើអ្វីទៅជាសំលេង លំហ?
ខណៈពេលកំពុងសិក្សាផ្កាយវ័យក្មេងក្នុងឆ្នាំ២០០៦ អ្នកវិទ្យាសាស្ត្របានលឺសម្លេងម្យ៉ាង យ៉ាងអាថ៌កំបាំង។ ទោះបីជាសម្លេងមិនអាចធ្វើដំណើរឆ្លងកាត់លំហរក៏ដោយ រលកវិទ្យុអាចធ្វើបាន។ ប៉ុន្ដែតើពួកវាមកពីណា? អ្នកស្រាវជ្រាវបានដឹងថារលកមិនមែនជាផ្កាយ ឬបាតុភូតលោហធាតុ ដែលគេស្គាល់ទេ។
១១. ហេតុអ្វីយើងមានប្រភេទឈាមខុសគ្នា?
ប្រភេទឈាមមានអង់ទីហ្ស៊ែនខុសៗ គ្នានៅក្នុងកោសិកាឈាម។ ពួកវាគឺជាសញ្ញានៃអង់ទីករដែលបំផ្លាញកោសិកាខាងក្រៅនៅក្នុងខ្លួនយើង។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រមិនមានចម្លើយទេថា ហេតុអ្វីបានជាពួកវាខុសគ្នា។
មានការផ្តល់យោបល់ថាវាទាក់ទងទៅនឹងជំងឺនិងភាពស៊ាំ។ អ្នកដែលមានឈាមប្រភេទ B មានភាពងាយនឹងទទួលរងនូវជំងឺឆ្លងដូចជា E. coli ។ អ្នកដែលមានឈាមប្រភេទ O មានហានិភ័យតិចជាងការស្លាប់ដោយសារជំងឺគ្រុនចាញ់។
ប្រែសំរួលដោយ៖ សុខ សុវណ្ណវិសាល