ប្រការហាមឃាត់ទាំង ១០ចំនុច ដែលអ្នកបើកបររថយន្តលេខអូតូ គួរតែយល់ដឹង បើមិនចង់ស្តាយក្រោយ!

ទោះបីជារថយន្តនាពេលបច្ចុប្បន្នមានភាពទំនើប មានសុវត្ថិភាពខ្ពស់ ដែលគ្រប់គ្រងដោយប្រព័ន្ធកុំព្យូទ័រ យ៉ាងណាក៏ដោយ អ្នកបើកបរថយន្តគួរតែយល់ដឹងអំពីបំរាមមួយចំនួននៅពេលដែលអ្នកកាន់ចង្កូតនៅលើដងវិថី។ វាពិតជាសំខាន់ខ្លាំងណាស់ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងការពាររថយន្តរបស់អ្នកកុំឲ្យងាយឆាប់ខូច។

ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងរៀបរាប់អំពីប្រការហាមឃាត់ ដែលអ្នកមិនគួរធ្វើដាច់ខាតប្រសិនបើអ្នកកំពុងតែប្រើប្រាស់រថយន្តលេខអូតូ។

 

សូមធ្វើការស៊ែរចែករំលែកនៅចំណេះដឹងនេះដល់អ្នកបើកបររថយន្តគ្រប់គ្នាបានឃើញផង៖

 

1. ពេលឡានកំពុងបើកទៅមុខ កុំចុចប៊ូតុងបិទបើកម៉ាស៊ីនឲ្យសោះ ៖ ប្រសិនបើអ្នកចុចវាដោយចៃដន្យនៅពេលបើកបរដោយល្បឿនលឿនរឿងមិនល្អវានឹងអាចកើតឡើងចំពោះរថយន្តរបស់អ្នក។ ទោះបីជារថយន្តទំនើបមានលក្ខណៈពិសេសជាច្រើនដើម្បីការពារទុកមុនដ៏ដោយ  សូមកុំធ្វើវាឲ្យសោះ។

5a90ec8e3c1d0_amapapa 2018 02 24

 

2. កុំដាក់លេខថយក្រោយ (R) នៅពេលដែលឡានកំពុងទៅមុខ ៖ វានឹងមានបញ្ហាចំពោះប្រអប់លេខរបស់រថយន្ត ទោះបីជាយ៉ាងណាក៏ដោយចូរកុំធ្វើវាអោយសោះ។

5a90ec8fa9fa4_amapapa 2018 02 24

 

3. កុំដាក់លេខចត (P) ពេលកំពុងបើកបរ ៖ ដូចទៅនឹងចំនុចទី២ដែរសូមកុំធ្វើវាឲ្យសោះ។

5a90ec9122e33_amapapa 2018 02 24

 

4. កុំព្យួរសោរច្រើនពេកនៅហ្នឹងបណ្តោងសោរឡានដែលវាអាចងាយនឹងធ្វើអោយរុន្ធសោរឡានខូចបាន។

5a90ec9292609_amapapa 2018 02 24

 

5. រថយន្តដែលទិញថ្មីបកកេះសូមប្តូរប្រេងម៉ាស៊ីនក្នុងរយះចម្ងាយ ១០០០គីឡូម៉ែត្រព្រោះថាជាប្រេងដែលរាវខ្លាំងពីរោងចក្រ។

5a90ec93e159b_amapapa 2018 02 24

 

6. កុំចាក់ប្រេងម៉ាស៊ីនអោយពេញពេក ផុតពីការកំណត់ ៖ វាមិនល្អនោះទេចំពោះម៉ាស៊ីនរថយន្តវាអាចធ្វើឲ្យរថយន្តរបស់អ្នកមានផ្សែងច្រើន ធ្វើឲ្យម៉ាស៊ីនរថយន្តឆាប់ខូច។

5a90ec9549f2c_amapapa 2018 02 24

 

7. កុំបើករថយន្តរហូតដល់អស់សាំងរលត់អោយសោះ ៖ តើអ្នកមានដឹងទេថាក្នុងធុងសាំងរបស់រថយន្តតែងតែមានកករ វានឹងធ្វើឲ្យម៉ាស៊ីនរថយន្តឆាប់មានបញ្ហា។

5a90ec96b21e2_amapapa 2018 02 24

 

8. ត្រូវយកចិត្តទុកដាក់នូវសញ្ញាបង្ហាញព័តមាននានានៅលើតាបឡូរថយន្ត ៖ សញ្ហាទាំងនេះវាមានសារៈសំខាន់ខ្លាំងណាស់នៅពេលដែលរថយន្តរបស់មានបញ្ហាណាមួយ ដូចជាបញ្ហាបច្ចេកទេស មិនដាក់ខ្សែក្រវ៉ាត់ ឬអាចខូចត្រង់កន្លែងណាមួយជាដើម។ ដូច្នេះបើសិនវាមានលោតសញ្ហាណាមួយក្នុងចំណោមរូបខាងក្រោមសូមយករថយន្តរបស់អ្នក ទៅពិនិត្យជាបន្ទាន់ ពិសេសគឺសញ្ហាដែលមានពណ៌ក្រហម។

5a90ec9810faf_amapapa 2018 02 24

 

9. ឆែកសំពាធកង់អោយបានត្រឹមត្រូវ ៖ ព្រោះបើវាតឹងពេកវាអាចផ្ទុះធ្លាយបាន ហើយបើធូរពេកវាធ្វើអោយម៉ាស៊ីនប្រឹងខ្លាំង និងស៊ីសាំងផងដែរ។

5a90ec9987cb5_amapapa 2018 02 24

 

10. ថ្លឹងកង់អោយបានស្មើល្អ​ ៖ ប្រសិនបើកង់របស់រថយន្តមិនស្មើទេនោះអ្នកមិនអាចគ្រប់គ្រងលើឡានរបស់អ្នកល្អនោះទេ។ អ្វីដែលប្រសើរបំផុតដើម្បីឱ្យមានសុវត្ថិភាពជាងការសោកស្តាយសូមយករថយន្តរបស់អ្នកទៅថ្លឺងកង់ឲ្យបានស្មើសិនទៅ។

5a90ec9ae4920_amapapa 2018 02 24

 

សូមស៊ែចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

ដោយ៖ វីរៈ

ប្រភព៖ BRIGHTSIDE