តើស្នេហារបស់អ្នកអាចបានមួយចំនិត ដូចស្នេហារបស់ប្តីប្រពន្ធពិការទាំងពីរនាក់នេះទេ! (Blind Love)

លោក Rafikul Islam និងអ្ននស្រី Nasrin Akter ពួកគេបានជួបគ្នាកាលពី 14 ឆ្នាំមុននៅក្នុងសាលាបឋមសិក្សាមួយ។

នៅពេលដែលលោក Rafikul មានអាយុ ១ ឆ្នាំគាត់បានក្លាយទៅជាមនុស្សពិការនៅពេលគាត់ត្រូវបានគេព្យាយាមព្យាបាលជំងឺគ្រុនពោះវៀនថ្វីដ្បិតថាជំងឺរបស់កាត់ជាមែន ប៉ុន្តែវាបានបណ្តាលឱ្យភ្នែករបស់គាត់ងងឹត។ ចំនែកអ្នកស្រី Nasrin ពិការភ្នែកតាំងពីកំណើត។ វាជាក្ដីស្រឡាញ់ដែលគ្មានថ្ងៃសាបសូន្យរបស់ Rafikul និង Nasrin ទោះពួកគេទាំងពីរនាក់ពិការដូចគ្នា។

IMG_3762 5bd3ce3b60da1__880

IMG_3712 5bd3ce27df8fb__880

-->

លោក Rafikul Islam បាននិយាយថា៖

"Nasrin បានទទួលយកការសុំរៀបការពីខ្ញុំបន្ទាប់ពីខ្ញុំបានសុំនាងរៀបការចំនួន 9 ដង។ សព្វថ្ងៃនេះមនុស្សស្រឡាញ់រូបសម្ផស្សជាងស្នេហា និងចរិតលក្ខណៈ។ ប៉ុន្តែនាងនិងខ្ញុំមិនដែលបានឃើញគ្នាទេ។ ចំពោះពួួកខ្ញុំទាំងពីររូបរាង មុខមាត់ និងកម្ពស់មិនសំខាន់នោះទេ។ "

IMG_3797_Snapseed 5bd3ce94e245e__880

IMG_3772 5bd3ce56e8c12__880

អ្នកស្រី Nasrin ក៏បាននិយាយដែរថា៖

"ខ្ញុំមិនដឹងថាមុខរបស់ Rafik យ៉ាងម៉េចនោះទេ។ បន្ទាប់ពី Rafik បានសុំខ្ញុំរៀបការជាច្រើនដង ខ្ញុំបានចាប់ផ្តើមដឹងថាខ្ញុំមានអារម្មណ៍លើគាត់ផងដែរ។ មុនពេលរៀបការពួកយើងជាមិត្តល្អនិងគ្នា។ ខ្ញុំមិនដែលគិតថាយើងនឹងអាចក្លាយជាប្តីប្រពន្ធទេ។ ប៉ុន្តែអកប្បកិរិយាដ៏ស្មោះត្រង់របស់គាត់បានចាប់ផ្តើមធ្វើឱ្យខ្ញុំដឹងថាខ្ញុំក៏មានចិត្តលើ Rafik ហើយគាត់សំខាន់ចំពោះខ្ញុំជាងមិត្តភក្តិផ្សេងទៀត។ ក្រុមគ្រួសាររបស់យើងមិនយល់ព្រមទទួលយកទំនាក់ទំនងរបស់យើងទេ។ ប៉ុន្ដែនៅទីបំផុតពួកគេបានយល់ព្រម។"

នេះគឺជារឿងរ៉ាវស្នេហារបស់ Rafik និង Nasrin ។ ពួកគេទាំងពីរនាក់ត្រូវបានទទួលការអប់រំបានយ៉ាងល្អ។ Nasrin មានអាយុ 19 ឆ្នាំហើយ Rafik មានអាយុ 23 ឆ្នាំ។

IMG_3789 5bd3ce83d0ede__880

លោក Rafikul បានបន្តថា៖

"ឥឡូវនេះខ្ញុំកំពុងស្វែងរកការងារ។ ប្រសិនបើខ្ញុំទទួលបានការងារល្អយើងអាចមានជីវិតល្អ។ Nasrin គឺជាស្រ្តីដ៏អស្ចារ្យម្នាក់។ នាងអាចចំអិនម្ហូបបានគ្រប់យ៉ាង។ នាងឆ្លាតណាស់។ ខ្ញុំពិតជាមានសំណាងណាស់ដែលខ្ញុំបាន Nasrin ជាភរិយារបស់ខ្ញុំ។"

IMG_3777 5bd3ce6de540b__880

IMG_20181025_165102 5bd3ce158f73e__880

ដោយ៖ វីរៈ

ប្រភព៖ boredpanda