Neymar បានចុះកុងត្រាថ្មីជាមួយ PSG រហូតដល់ឆ្នាំ ២០២៥។ យោងតាម L'Equipe (បញ្ជាក់ដោយ Fabrizio Romano ដែលអាចទុកចិត្តបាន) កុងត្រានេះមានរយៈពេលមួយឆ្នាំបន្ថែមទៀត ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងលើកិច្ចសន្យាថ្មី ដូច្នេះកីឡាករប្រេស៊ីលអាចស្នាក់នៅក្លឹបរហូតដល់ឆ្នាំ ២០២៦ ។
នេះគឺជាព័ត៌មានលម្អិតសំខាន់ៗអំពីកិច្ចសន្យាថ្មីរបស់បុរសអាយុ ២៩ ឆ្នាំ។
Neymar has signed a new contract with Paris Saint-Germain, committing to the Ligue 1 club until 2025. 🇧🇷 🔵
He will earn:
€30m per year
€2.5m per month.
€625,000 per week.
€89.2k per day.
€3.7k per hour.
€62 per minute.
Imagine earning more than N359m per week 🙆 pic.twitter.com/bwCBHvovYf
— NairaBET (@NairaBET) May 8, 2021
ប្រាក់ឈ្នួលប្រចាំឆ្នាំថេរ៖ ៣០ លានអឺរ៉ូ។
ប្រាក់រង្វាន់“ដ៏ធំ” សម្រាប់ការឈ្នះពានរង្វាន់ Champions League៖ មិនបានបញ្ជាក់។
Neymar នឹងនៅតែជាកីឡាករដែលរកចំណូលបានច្រើនជាងគេលំដាប់ទី ៣ នៅលើពិភពលោកតាមពីក្រោយលោក Leo Messi និង Cristiano Ronaldo ។
បច្ចុប្បន្នប្រាក់ខែរបស់ Kylian Mbappe ទាបជាងមួយភាគបីនៃប្រាក់ខែរបស់ Neymar ហើយខ្សែប្រយុទ្ធសញ្ជាតិបារាំងត្រូវបានគេរាយការណ៍ថាទាមទារប្រាក់ឈ្នួលដូចគ្នាជាមួយ Neymar ដែរ។ តាមរយៈកាសែត L'Equipe ដដែលតារាឆ្នើមរូបនេះអាចនឹងចាកចេញពីក្លឹបប្រសិនបើ PSG មិនយល់ប្រមតាមការទាមទាររបស់គាត់៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក