ព្រះមហាវិមលធម្ម ពិន សែម លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងឯកឧត្តម ម៉ៅ ធនិន ត្រូវបានគេមើលឃើញថា កំពុងមានប្រជាប្រិយភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងការចែករំលែកយ៉ាងសកម្មនូវទស្សនៈល្អៗស្ដីពីចំណេះដឹង ចំណេះធ្វើ និងបទពិសោធជីវិតដល់ប្រជាជនទូទៅ។
ថ្ងៃនេះយើងបានដកស្រង់នូវទស្សនៈអប់រំ និងមានអត្ថន័យ៩ឃ្លា របស់ព្រះមហាវិមលធម្ម ពិន សែម និងលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ព្រមទាំងឯកឧត្តម ម៉ៅ ធនិន ដើម្បីជាការឈ្វេងយល់ និងត្រិះរិះពិចារណាទាំងអស់គ្នា។
សម្រាប់សង្ឃដីការបស់ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ជាឧត្ដមទីប្រឹក្សាគណសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្ដរាជបូណ៌ ក្រុងសៀមរាប បានមានសង្ឃដីកាដូច្នេះថា៖
១. «មិនមែនគ្រូកាចសិស្សខូចទេ តែមកពីសិស្សខូចបានជាគ្រូកាច»។
២. «ជនជាបណ្ឌិតពិត រមែងសុខចិត្តឈឺចាប់ និងហ៊ានលះបង់កិត្តិយសផ្ទាល់ខ្លួន ដើម្បីជាប្រយោជន៍រួមជាធំ»។
៣. «បើឃើញឈើពុកកុំដើរកន្លង អាសូរឈើផងគ្រាន់ចងចន្លុះ»។
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន បានមានប្រសាសន៍ដែរថា៖
១. «កុំចង់បានអ្វីដែលបានមកដោយងាយពេក ហើយក៏កុំឱ្យបាត់បង់អ្វីដែលបានមកដោយលំបាកដែរ»។
២. «ត្រូវរៀនឱ្យច្រើន អានឱ្យច្រើន និងសួរឱ្យច្រើន។ កុំទាន់ជឿលើអ្វីដែលអ្នកឃើញដោយគិតថាវាគ្រាន់តែជាពណ៌ខ្មៅ ឬពណ៌ស ព្រោះឆាកជីវិត លទ្ធផលថ្ងៃក្រោយបែបណា គឺពិបាកប៉ាន់ស្មានណាស់»។
៣. ពាក្យថាជោគជ័យ មិនមែនសម្រាប់តែអ្នកធ្វើអាជីវកម្មនោះទេ ប៉ុន្តែជោគជ័យក៏អាចជាការងារដែលអ្នកមាន ស្រឡាញ់ ហើយទទួលបានប្រាក់កម្រៃខ្ពស់»។
សម្រាប់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត បានលើកឡើងដូច្នេះដែរថា៖
១. «នៅពេលដែលយើងក្រ យើងត្រូវប្រឹងរកឱ្យមាន នៅពេលយើងមាន យើងត្រូវជួយអ្នកក្រ»។
២. «ក្រដាសមួយសន្លឹកគ្រាន់តែជាចំណាត់ចាត់តាំងជាមេប៉ុណ្ណោះ ប៉ុន្តែអត្ថន័យ និងតម្លៃពិតរបស់ក្រដាសនោះ គឺស្ថិតនៅលើសុខទុក្ខ ការសណ្តោសប្រណី យោគយល់ អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ដូចគ្រួសារតែមួយ»។
៣. «មនុស្សដែលមិនស្គាល់ពីអតីតកាលរបស់ខ្លួន គឺមិនដែលជោគជ័យនៅក្នុងពេលបច្ចុប្បន្នទេ ហើយមនុស្សដែលមិនស្គាល់ពីកម្លាំងរបស់ខ្លួននៅពេលបច្ចុប្បន្ន គឺមិនអាចលើកទិសដៅយកជោគជ័យទៅថ្ងៃអនាគតបាននោះដែរ»។
ប្រភព៖ www.interconrooster.com