សូម្បីតែសត្វក៏ចេះតបស្នងគុណឪពុកម្តាយដែរ បើយើងមិនគោរពឪពុកម្តាយយើងទេ ទៅថ្ងៃអនាគតកូនរបស់យើងក៏មិនគោរពយើងដែរ។ ខាងក្រោមនេះជាប្រការទាំង៦ ដែលមើលទៅសាមញ្ញនៅក្នុងជីវភាពប្រចាំថ្ងៃ តែអាចបំផ្លាញគុណធម៌ និងជីវិតរបស់អ្នកបាន៖
១.និយាយពាក្យមិនល្អ៖ ពាក្យល្អអាចជួយអ្នកដទៃ រីឯពាក្យអាក្រក់នឹងធ្វើបាបអ្នកដទៃ។ ដូច្នេះយើងត្រូវជ្រើសរើសពាក្យល្អៗ និងគំនិតល្អៗ ដើម្បីឱ្យអ្នកដទៃមានអារម្មណ៍កក់ក្ដៅ និងមិនកើតទុក្ខដោយសារយើង។ បើអ្នកនិយាយពាក្យអាក្រក់ ខឹង ឬ អន់ចិត្ត នោះអ្នកកំពុងបង្កការមិនចុះសម្រុង និងនាំឲ្យអ្នកដទៃមិនសប្បាយចិត្ត។
២.ខឹង៖ ទោះបីជាមានបញ្ហាធំប៉ុណ្ណាក៏ដោយសូមជៀសវាងកំហឹងអោយបាន! កុំខឹង ព្រោះវានឹងប៉ះពាល់ដល់ស្មារតី អារម្មណ៍ និងអនាគតរបស់អ្នក។ វាក៏ធ្វើអោយអ្នកដទៃមើលមកអ្នកថាជាមនុស្សដែលប្រកាន់ច្រើនផងដែរ។
៣.ការមិនចេះគោរពកោតខ្លាច៖ សូម្បីតែសត្វក៏ចេះតបស្នងគុណឪពុកម្តាយដែរ បើយើងមិនគោរពឪពុកម្តាយយើងទេ កូនក៏មិនគោរពយើងដែរ។ ជាពិសេស អ្នកជាកូនត្រូវចេះកោតខ្លាចអ្នកមានគុណ កុំធ្វើអ្វីដែលលើសលួសចំពោះពួកគាត់ ព្រោះក្នុងនាមជាកូន កាតព្វកិច្ចរបស់អ្នកគឺត្រូវគោលរព មើលថែ និងបម្រើពួកគាត់អោយបានល្អតាមដែលអាចធ្វើទៅបាន។
៤.ចូលចិត្តបង្កជម្លោះក្នុងគ្រួសារ៖ គ្រួសារដែលអាចរស់នៅដោយសុខដុម និងគោរពគ្នាទៅវិញទៅមកនឹងមានភាពចម្រុងចម្រើន និងសន្តិភាព។ ប៉ុន្តែការពិតគ្រួសារជាច្រើនសព្វថ្ងៃចេះតែឈ្លោះគ្នា ហើយតែងតែមានជម្លោះរវាងបងប្អូនបង្កើតរឿងទ្រព្យសម្បត្តិ។ រឿងតូចធ្វើអោយក្លាយជារឿងធំ បងប្អូនធ្លាប់តែស្រឡាញ់គ្នាក៏ក្លាយទៅជាសត្រូវមួយប៉ព្រិចភ្នែក ព្រោះតែចង់ឈ្នះចាញ់គ្នា។
៥.បង្កបញ្ហា៖ បើយើងនិយាយមិនសមហេតុផលនៅខាងក្រៅ នោះបញ្ហានឹងមករកយើងជាក់ជាមិនខាន។ អ្នកអាចញ៉ាំអាហារបានច្រើន ប៉ុន្តែកុំនិយាយច្រើនពេក។ អ្នកអាចបំពេញកាតព្វកិច្ចរបស់អ្នកបាន ប៉ុន្តែកុំជ្រៀតជ្រែកក្នុងរឿងដែលមិនទាក់ទងនឹងអ្នក ជាពិសេសគឺរឿងរបស់អ្នកដទៃ។
៦.ក្រអឺតក្រទម៖ អ្នកអាចសង្កេតមើលបាន មនុស្សជំនាន់មុនមានសមត្ថភាពខ្លាំង រកប្រាក់បានច្រើន និងប្រមូលផ្ដុំអាជីវកម្មគ្រួសារជាច្រើន។ ប៉ុន្តែហេតុអ្វីបានជាលុយនេះមិនអាចផ្ទេរទៅអ្នកជំនាន់ក្រោយ? ព្រោះអ្នកជំនាន់ក្រោយមិនអាចរក្សាអាជីពបាន មិនចេះបន្ទាបខ្លួន ហើយតែងតែចូលចិត្តធ្វើខ្លួនក្រអឺតក្រទម ព្រោះតែចរិតបែបនេះហើយទើបកូនអ្នកមានក៏អាចក្លាយខ្លួនជាមនុស្សក្រីក្របានដែរ៕