បន្ទាប់ពីប្រើបន្ទប់ទឹករួច តើគួរចំហរទ្វារឱ្យខ្យល់ចេញចូល ឬ គួរតែបិទដើម្បីការពារអនាម័យ?

មនុស្សជាច្រើនប្រហែលជាឆ្ងល់ថា បន្ទាប់ពីប្រើបន្ទប់ទឹក ត្រូវបើកទ្វារចោលដើម្បីឱ្យមានខ្យល់ចេញចូល ឬ បិទទ្វារដើម្បីរក្សាអនាម័យ និងការពារក្លិន? មនុស្សខ្លះចូលចិត្តទុកវាឱ្យចំហរ ដើម្បីអោយខ្យល់ចេញចូល កាត់បន្ថយសំណើម និងជួយការពារផ្សិត។ ខណៈពេលដែលមនុស្សមួយចំនួនជ្រើសរើសបិទវាដើម្បីការពារក្លិន និងសំណើមពីការសាយភាយទៅកាន់តំបន់ផ្សេងទៀតនៅក្នុងផ្ទះ។

Cover Copy (2)

ថ្ងៃនេះយើងបានទៅស្វែងរកពត៌មានដើម្បីឆ្លើយតបទៅនឹងសំនួរប្រិយមិត្តទាំងអស់គ្នាទាក់ទងជាមួយនឹងរឿងដែលត្រូវធ្វើក្រោយពេលប្រើប្រាស់បន្ទប់ទឹករួច។ ថាតើវិធីមួយណាត្រឹមត្រូវជាង ហើយគួរធ្វើ?

A5455ac016e4a5ba80f5a0a5a5eb8298

នៅក្នុងបន្ទប់ទឹកគឺជាកន្លែងមួយ ដែលខ្យល់ចេញចូលមិនល្អអនុញ្ញាតឱ្យមេរោគ ផ្សិត និងបាក់តេរីដែលយើងមើលមិនឃើញអាចលូតលាស់បានយ៉ាងងាយស្រួល និងឆាប់រហ័ស ហើយក្រៅពីមេរោគ នេះក៏រួមបញ្ចូលក្លិនមិនល្អផងដែរ។ ដូច្នេះអ្នកគួរតែបើកទ្វារក្រោយប្រើបន្ទប់ទឹករួច វានឹងកម្ចាត់ក្លិន និងមេរោគនៅក្នុងបន្ទប់ទឹករាល់ពេលក្រោយប្រើប្រាស់។ ម្យ៉ាងទៀតអ្នកទាំងអស់គ្នាគួរតែបើកកង្ហារ ឬ បើកបង្អួចដើម្បីខ្យល់ចេញចូលបន្ទប់ទឹកជំនួសវិញ។ លើសពីនេះ ការលាងសម្អាតបន្ទប់ទឹកឱ្យបានទៀងទាត់ គឺជាវិធីមួយផ្សេងទៀតក្នុងការការពារមេរោគ។

Img Stockpicture Inspiration Section 2021 16 9

ប្រសិនបើបន្ទប់ទឹករបស់យើងជាបន្ទប់ទឹកខាងក្រៅ ឬ បន្ទប់ទឹកដែលមានខ្យល់ចេញចូលបានល្អ។ អ្នកអាចទុកទ្វារឱ្យចំហ។ ប៉ុន្តែប្រសិនបើបន្ទប់ទឹករបស់យើងជាបន្ទប់ទឹកក្នុងបន្ទប់ ឬ ខុនដូ។ ប្រសិនបើខ្យល់ចេញចូលមិនល្អ យកល្អគួរតែបិទទ្វារបន្ទាប់ពីប្រើរួច៕