សញ្ញាទាំង ៤ បង្ហាញថាស្នេហារបស់អ្នកកំពុងឆ្ពោះទៅរកការបែកបាក់

តាមពិតទៅ វាជារឿងធម្មតាទេដែល “ស្នេហាអាចនៅស្ថិតស្ថេរ ប៉ុន្តែថ្ងៃណាមួយវាក៏អាចបញ្ចប់បានដែរ” ជាពិសេសសម្រាប់គូស្នេហ៍ដែលនៅជាមួយគ្នាយូរ។ អ្នកប្រហែលជាជួបនឹងបាតុភូតចម្លែកមួយដែលកាលពីម្សិលមិញអ្នកនៅតែមានស្នេហា ប៉ុន្តែថ្ងៃនេះអ្នកស្រាប់តែមានអារម្មណ៍ខុសប្លែកពីមុន។ មានអារម្មណ៍អសន្តិសុខចំពោះស្នេហានិងមនុស្សដែលអ្នកស្រលាញ់។ រួចវាក្លាយជារឿងធម្មតាសម្រាប់ភាគីម្ខាងទៀតដែលមានលក្ខណៈបែបនេះ។ "ស្ថិតលើផ្លូវកំពុងឆ្ពោះទៅរកការបែកបាក់" គឺជាដំណាក់កាលដែលការភ័ន្តច្រឡំចាប់ផ្តើមមាននៅក្នុងទំនាក់ទំនង។ ក្នុងចិត្តអ្នកចាប់ផ្តើមស្ទាក់ស្ទើរថាគួរបន្ត ឬ ឈប់នៅត្រង់នេះ។ ឥលូវមកពិនិត្យមើលទំនាក់ទំនងរវាងអ្នកនិងគូស្នេហ៍តើមានសញ្ញាព្រមានណាមួយដែលបញ្ជាក់ថាស្នេហាល្អនឹងប្រែទៅជាធុញទ្រាន់និងមិនយល់ចិត្តគ្នាដែរទេ?

Cover Copy (2)

១.ចាប់ផ្តើមដឹងថាអារម្មណ៍របស់អ្នកចំពោះគូស្នេហ៍មិនដូចពីមុនទេ៖ គិតត្រឡប់មកវិញ នៅចាំបានថាមានអារម្មណ៍យ៉ាងណាពេលស្រលាញ់គ្នាលើកដំបូង? អ្នកអាចប្រៀបធៀបអារម្មណ៍ទាំងនោះជាមួយពេលឥឡូវនេះ។ ប្រសិនបើអ្នកឃើញភាពខុសគ្នាខ្លាំង នោះវាគឺជាសញ្ញាហើយ។ វាជាការពិតដែលថានៅពេលដែលគូស្នេហ៍បានរួមរស់ជាមួយគ្នាជាយូរមក ភាពរំជើបរំជួល និងរំភើបក្នុងទំនាក់ទំនងនឹងថយចុះខ្លះ។ ប៉ុន្តែវានឹងមិនបាត់រហូតដល់ចំណុចដែលយើងដឹងថាវាមិនដូចមុនទៀតនោះទេ។ មនុស្សដែលធ្លាប់សំខាន់សម្រាប់យើងបានក្លាយជាមនុស្សដែលយើងអាចរស់នៅដោយគ្មានគាត់បាន នោះហើយដែលគេហៅថាស្ថិតនៅក្នុងដំណាក់កាលទៅមុខលែងរួច។

IMG_5837

២.មានរបស់ផ្សេងទៀតចូលជំនួសសុភមង្គលស្នេហា៖ ដោយសារតែនៅក្នុងចិត្តរបស់យើងយើងបានកាត់បន្ថយសារៈសំខាន់របស់មនុស្សជាទីស្រឡាញ់របស់យើងរួចទៅហើយ។ លំហភាគច្រើនដែលភាគីម្ខាងទៀតធ្លាប់កាន់កាប់ បានចាប់ផ្តើមត្រូវបានជំនួសដោយរបស់ផ្សេងទៀតបាន។ ក្នុងករណីនេះ ការជំនួសអាចជាអ្វីក៏បាន វាអាចជាការងារ មិត្តភក្តិ ឬ គ្រួសារ។ វាប្រែថាយើងឱ្យតម្លៃរបស់ទាំងនោះច្រើនជាងគូស្នេហ៍របស់យើង ទោះបីជាអ្នកធ្លាប់ស្រឡាញ់គ្នារហូតដល់បាត់មុខមិនបានក៏ដោយ។ វាជាអារម្មណ៍បែបថា ឃើញមុខបាននឹកឃើញ តែបើបាត់មុខអ្នកក៏មិនបានព្យាយាមទាក់ទង ឬ សួររកគូស្នេហ៍ដូចមុន ព្រោះអារម្មណ៍រីករាយរបស់អ្នកលែងកើតឡើងដោយសារតែមនុស្សម្នាក់នោះទៀតហើយ។

IMG_5836

៣.ពេលឈ្លោះគ្នាអ្នកលែងខ្វល់ពីអារម្មណ៍ដៃគូ៖ ស្នេហាតែងតែជួបបញ្ហា នោះគឺជារឿងធម្មតាដែលអាចកើតឡើង។ ប៉ុន្តែពេលឈ្លោះគ្នា ហើយអ្នកចាប់ផ្តើមខឹងស្អប់ ឬ សូម្បីតែប្រើពាក្យមិនគួរសមដាក់ដៃគូ នោះមានន័យថាអ្នកលែងខ្វល់នឹងអារម្មណ៍គ្នាហើយ។ ជាពិសេសដល់ពេលដែលអ្នកចាប់ផ្ដើមគិតថាគួរស្រឡាញ់គ្នាបន្ត ឬ គួរចាកចេញ។ អ្វីៗដែលធ្លាប់ធ្វើត្រឹមត្រូវ ស្រាប់តែខុស រឿងតូចក្លាយជារឿងធំ។

IMG_5833

៤.មិនចង់ទំនាក់ទំនងគ្នាពិតប្រាកដ៖ ការសន្ទនាដែលធ្លាប់កើតឡើងទាំងថ្ងៃទាំងយប់ក៏បាត់ទៅវិញ។ អ្នកចាប់ផ្ដើមមិននិយាយរកគ្នាទេ និយាយតិចទៅៗ ជាពិសេសពេលឈ្លោះគ្នា។ ក្រោយពីជេរប្រមាថគ្នាទៅវិញទៅមក អ្នកមិនមានគម្រោងនិយាយនិងយល់ពីគ្នាវិញទេ។ អ្នកចាប់ផ្តើមមិនចង់ឃើញមុខគូស្នេហ៍ ហើយជារឿយៗជៀសវាងការជួបទល់មុខគ្នា។ នៅពេលដែលអ្នកនៅឃ្លាតឆ្ងាយពីគ្នា បែរជាមានអារម្មណ៍ថាធូរស្រាលចិត្តទៅវិញ៕