Henderson ចង់​រត់​ប្រណាំងជាមួយ James ដើម្បីកំណត់​ឲ្យច្បាស់​អ្នក​រត់លឿន​ជាង​គេ​បំផុត​នៅ Man Utd

អ្នកចាំទីរបស់ក្រុមបិសាចក្រហម​Manchester United កីឡាករ Dean Hernderson ជឿជាក់ថារូបគេអាចផ្តួល Dan James ក្នុងការរត់ប្រណាំងមួយដើម្បី​បញ្ជាក់​ថា​នរណារត់​លឿន​ជាង​គេបំផុតនៅ​ក្លិប។

36640692 0 Image A 92_1607526533789

Henderson បង្ហើបថាគាត់បានកត់សំគាល់លេខឆ្កួត ៗ ក្នុងការប្រណាំងចម្ងាយ ៤០ ម៉ែត្រពេលខ្ចីជើងនៅ Sheffield United កាលពីរដូវកាលមុន។ នៅពេលត្រូវបានគេសួរអំពីកីឡាករដែលលឿនបំផុតនៅ Man United Dean Henderson បាននិយាយថា៖

FBL EUR C3 MAN UTD LASK

“ខ្ញុំនៅតែចាត់ទុកខ្លួនខ្ញុំជាកីឡាករដែលលឿនជាងគេនៅ Man United ដដែល។ ខ្ញុំស្មោះត្រង់ហើយ! Dan James ប្រសិនបើគាត់ចង់ប្រណាំងប្រជែងខ្ញុំ នៅថ្ងៃស្អែកយើងចាប់ផ្ដើមបាន! និយាយដោយស្មោះត្រង់នោះគឺជាការពិត"។

NINTCHDBPICT000556108309 E1581091159755

“ ខ្ញុំចាំបានថានៅពេលដែលខ្ញុំបានទៅលេងនៅ Sheffield United កាលពីឆ្នាំមុន យើងបានធ្វើតេស្តមួយដែលមានចម្ងាយ ៤០ ម៉ែត្រ"។

មានការជជែកវែកញែកជាច្រើនអំពីថា តើអ្នកណាជាកីឡាករដែលលឿនជាងគេនៅ United ដោយមានការដាក់ឈ្មោះដែលអាចព្យាករណ៍បានដូចជា Marcus Rashford និង Dan James នៅក្នុងរឿងនេះ។

0_GettyImages 1229131909

Henderson ហាក់ដូចជាមានទំនុកចិត្តខ្ពស់ បន្ទាប់ពីទទួលបានឱកាសដ៏អស្ចារ្យក្នុងមិនាក្នុងការ​បង្ហាញខ្លួនសម្រាប់បិសាចក្រហម ប៉ុន្តែល្បឿនរបស់គាត់ពិតជាមិនដែលត្រូវគេ​ធ្វើ​តេស្តិ៍ឲ្យ​ពិតប្រាកដ​នោះ​ទេ ពីន​ព្រោះ​អ្នក​ចាំ​ទីតៅ​តែ​រង្វង់​មុខ​ទី​នេះឯង ខណៈ Daniel James គេ​ទទួល​ស្គាល់គ្រប់​គ្នាក្នុង​តំបន់ប្រយុទ្ធស្លាប។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: