មនុស្សខ្លះទោះមើលទៅមិនចេះនិយាយចំណុចល្អពីខ្លួនឯង តែយើងអាចសង្កេតដឹងថា គេជាមនុស្សឆ្លាតភ្លាម ព្រោះតែអត្តចរិតបានបង្ហាញនូវចំនេះដឹង និងការយល់ដឹងដែលពួកគេមាន។ ខាងក្រោមនេះជាទម្លាប់៤យ៉ាង ដែលមនុស្សឆ្លាត តែងតែធ្វើវាជារៀងរាល់ថ្ងៃ៖
១.គ្មានការពន្យារពេលទេ៖ ការពន្យារពេល និងការស្ទាក់ស្ទើរគឺជាអ្វីដែលមនុស្សគ្រប់គ្នាបង្កើតឱ្យមានកំហុស។ អ្វីក៏ដោយដែលអ្នកធ្វើ នៅពេលដែលអ្នកចាប់ផ្តើមពន្យារពេល ការថប់បារម្ភកើនឡើង អ្នកកាន់តែថប់បារម្ភកាន់តែខ្លាំង អ្នកកាន់តែស្ទាក់ស្ទើរ ដូច្នេះអ្នកនឹងបង្កើតអារម្មណ៍បំភ័យខ្លួនឯង។
ពេលគេគិតរឿងអ្វីមួយ មនុស្សឆ្លាតតែងតែធ្វើវាភ្លាម ព្រោះពួកគេដឹងថាទាល់តែធ្វើសកម្មភាពជាក់ស្តែង ទើបពួកគេអាចទទួលបានរង្វាន់។ អ្នកកាន់តែស្ទាក់ស្ទើរ អ្នកកាន់តែគិត ហើយទីបំផុតការភ័យខ្លាចក៏កើតឡើង ធ្វើឱ្យអ្នកបញ្ឍប់សកម្មភាព និងមិនបានសម្រេចអ្វីទាំងអស់។
២.ស្រឡាញ់សុខភាព៖ ជីវិតគឺជាការប្រណាំង កុំហត់ខ្ជិលក្នុងការមើលថែខ្លួនឯង តែត្រូវស្រឡាញ់សុខភាពជានិច្ច។ វត្ថុមានតម្លៃបំផុតក្នុងលោកនេះ គឺសុខភាព។ បើមិនស្រលាញ់វាទេ វានឹងខ្ទេចខ្ទីក្នុងពេលត្រូវការ ហើយរឿងដែលអ្នកស្រមៃក៏លែងបានធ្វើទៀត។ អ្នកត្រូវយល់ថា ពេលរាងកាយខូច ឬ ឈឺធ្ងន់ វានឹងត្រូវចំណាយពេលយូរដើម្បីសង្គ្រោះត្រឡប់មកវិញ។
៣.មិនពេញចិត្តអ្នកដទៃ៖ ក្នុងមួយជីវិតនេះ មនុស្សដែលស្រលាញ់អ្នកពិតប្រាកដមិនត្រូវការអ្នកដើម្បីធ្វើឱ្យគេពេញចិត្តឡើយ ដូច្នេះកុំព្យាយាមផ្គាប់ចិត្តអ្នកដទៃ។ មនុស្សឆ្លាតចេះធ្វើខ្លួនឱ្យសប្បាយចិត្ត ចេះថែរក្សាចិត្ត អារម្មណ៍របស់ខ្លួន និងមិនបាត់បង់ខ្លួនឯង។ក្នុងមួយជីវិតនេះ ត្រូវក្លាហាននិងធ្វើជាខ្លួនឯង នោះអ្នកនឹងទទួលបានការគោរព និងការស្រឡាញ់ពីសំណាក់អ្នកដទៃ។
៤.កុំរត់តាមអ្នកដទៃ៖ ក្នុងជីវិតនេះមិនដែលមានស្លឹកឈើពីរដូចគ្នាទេ សូម្បីតែព្រឹត្តិការណ៍ដូចគ្នានឹងមានទស្សនៈខុសគ្នាទាំងស្រុង។ បើអ្នកខ្ជិលគិត ចូលចិត្តដើរតាមគេ ភាគច្រើននឹងធ្វើអោយអ្នកងងឹតភ្នែក និងវង្វេងគោលដៅ។
មនុស្សឆ្លាតមិនដើរតាមហ្វូងមនុស្សដោយងងឹតងងុលនោះទេ ផ្ទុយទៅវិញពួកគេនឹងសន្សំការខិតខំប្រឹងប្រែង ហើយជ្រើសរើសលើគំនិតផ្ទាល់ខ្លួនដែលគិតថាសមនឹងខ្លួនឯង៕