សួរនាំ​ថា Bruno ចង់​លេង​ជាមួយ​ជើង​ចាស់ Man Utd រូប​ណា​ខ្លះ? ចម្លើយ​ចេញ​មក​គឺ​មាន Ronaldo…

Bruno Fernandes ថ្មីៗ​នេះ​បាន​បង្កើត​នូវ​កម្មវិធី​សំណួរ​ចម្លើយ Q&A លើ​បណ្តាញ​សង្គម Twitter ហើយ​ក៏​មាន​សំណួរ​ចាក់ដោត​ជា​ច្រើន​ពី​អ្នក​គាំទ្រ។

ក្នុង​ចំណោម​នោះ​មាន ៣ សំណួរ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ដោយ​មាន​ដូច​ខាង​ក្រោម៖

តើ​ Bruno ចង់​លេង​ជាមួយ​អតីត​កីឡាករ​ជើង​ចាស់​នៅ Man Utd ណា​ខ្លះ? ចម្លើយ៖ Ronaldo, Wayne Rooney និង Cantona។

FBL ENG PR MAN UTD WOLVES

តើ​នរណា​ជា iDol ក្នុង​វិស័យ​បាល់ទាត់? ចម្លើយ៖ Andres Iniesta ដែល​គាត់​ជា​ជា​ idol របស់​ខ្ញុំ​ទាំង​ក្នុង​និង​ក្រៅ​ទីលាន ពោល​ជា​វីរបុរស​ម្នាក់។

Nqwf3oezdsZnhFbQ4GTQag

តើនរណា​ជា​ខ្សែ​ការពារ​ដែល​ពិបាក​នឹង​តតាំង​បំផុត​សម្រាប់​អ្នក ហេតុអ្វី? ចម្លើយ៖ Chiellini ជា​កីឡាករ​ដ៏​ពិបាក​បំផុត ហើយ​គេ​ជា​កីឡាករ​កំពូល​សម្រាប់​ការ​យល់​ឃើញ​របស់​ខ្ញុំ។

Ice_screenshot_20210404 080215

Ice_screenshot_20210404 080222

គួរ​រំឭក​ថា Bruno គេ​បាន​ផ្ទេរ​ចេញ​ពី​ក្លឹប​ព័រទុយហ្គាល់ Sporting មក​ចូលរួម​នៅ United នា​ខែ​កុម្ភៈ ឆ្នាំ ២០២០។ ឆ្លង​ផុត​រយៈ​ពេល​ជាង ១ ឆ្នាំ​មក​នេះ គេ​បង្ហាញ​ខ្លួន ៦៧ ប្រកួត រក​បាន ៣៥ គ្រាប់​និង Assist ២១ លើក។

ហាងឆេង​ថ្លៃ​ខ្លួន​របស់​កីឡាករ​វ័យ ២៦ ឆ្នាំ ក៏​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ដែរ ពោល​គឺ​ឡើង​ពី ៦០ មក​ទល់ ៩០ លាន​អឺរ៉ូ​នៅ​រយៈ​ពេល​ចុង​ក្រោយ៕

ប្រភព៖ Twitter | ប្រែ​សម្រួល៖ ក្នុង​ស្រុក