អ្នក​វិភាគ៖ កីឡាករ​ម្នាក់​នេះ​ជា​ដើមចម​រាំង​ស្ទះ​មិន​ឲ្យ Son អាច​ផ្ទេរ​មក Bayern Munich

កន្លង​មក​មាន​ចចាមអារ៉ាម​ថា Son Heung-min អាច​នឹង​ត្រូវ​ចាកចេញ​ពី Tottenham Hotspur ហើយ​ផ្ទេរ​ត្រលប់​មក​ក្របខ័ណ្ឌ Bundesliga ជាមួយ​ក្លឹប​យក្ស Bayern Munich។

1

យ៉ាង​ណា​លទ្ធភាព​នៃ​ការ​សម្រេច​លើ​ការ​ផ្ទេរ​មួយ​នេះ គឺ​ស្ថិត​នៅ​ភាគរយ​ទាប​បំផុត​ដែល​អាច​កើត​ឡើង នោះ​ក៏​ដោយសារ​តែ​នៅ Bayern មាន​វត្តមាន​ខ្សែ​ប្រយុទ្ធ​ស្លាប ដែល​ក្លឹប​ទើប​តែ​​ចំណាយ​លុយ​ក្រាស់​ទិញ​យក​កាល​ពី​រយៈ​ពេល​ចុង​ក្រោយ។

តាម​អ្នក​វិភាគ​លើ​ទីផ្សារ​ដោះដូរ​លោក Kevin Hatchard បង្ហាញ​ការ​ជឿជាក់​ថា Bayern នឹង​មិន​អាច​យក Son មក​ទៀត​នោះ​ទេ នោះ​ក៏​ដោយសារ​តំណែង​ប្រយុទ្ធ​ស្លាប​មាន Leroy Sane កំពុង​ឈរ​ជើង​ជា​ចម្បង​រួច​ទៅ​ហើយ ណា​មួយ Bayern ចាយ​លើ Sane ក៏​ក្រែល​ដែរ ដោយ​កាល​ពី​ឆ្នាំ​ទៅ​ទិញ​ពី Man City អស់ ៤៥ លាន​អឺរ៉ូ​ឯ​ណោះ។

1290401354.0

NINTCHDBPICT000527235918

រំឭក​ថា Sane ធ្វើ​បាន​ល្អ​គួរ​សម ដោយ​នៅ​ ៣៥ ប្រកួត គេ​រក​បាន ៨ គ្រាប់​និង Assist ១១ លើក។ បែប​នេះ​ប្រសិន​ Bayern ចង់​យក​កីឡាករ​កូរ៉េ​ខាង​ត្បូង​មក​ទៀត​នោះ ក្រៅ​ពី​ត្រូវ​ចំណាយ​លើ​ថ្លៃ​ផ្ទេរ​ខ្ទង់ ៧០ លាន​ផោន ជាង​នេះ​ក៏​ត្រូវ​ចាយ​លើ​ថ្លៃ​ពលកម្ម​ប្រមាណ ២០០ ០០០ ផោន/សប្តាហ៍​ផ្សេង​ទៀត​ផង​ដែរ៕

ប្រភព៖ TalkSport | ប្រែសម្រួល៖ ក្នុងស្រុក