បិសាចក្រហមManchester United បានដឹងថារឿងវីរបុរសសញ្ជាតិហូឡង់គឺជាមនុស្សដែលមានសមត្ថភាពបំផុតក្នុងការទទួលយកតួនាទីជាប្រធានផ្នែកបាល់ទាត់ឬDOF ។
ប៉ុន្តែលោក Ed Woodward បានមើលឃើញថា អតីតអ្នកចាំទីរបស់ក្លិបរូបនេះ គឺជាការគំរាមកំហែងមួយដែលអាចកើតមានចំពោះតំណែង និងការងារការគ្រប់គ្រងប្រតិបត្តិការរបស់គាត់នៅ United ដែលជាហេតុធ្វើឱ្យគាត់ជាប់ជាបេក្ខភាពប្រធានផ្នែកបាល់ទាត់តដែលទើបនិងតែងតាំងថ្មីៗនេះ។
Edwin van der Sar មិនត្រូវបានគេណែនាំឱ្យធ្វើជានាយកគ្រប់គ្រងបាល់ទាត់របស់ Man United នោះទេ ព្រោះថ្នាក់ដឹកនាំរបស់ក្លិបមានអារម្មណ៍ថា“ អាកប្បកិរិយាទាមទារខ្លាំង” របស់គាត់អាចបង្កបញ្ហា បើយោងតាមសារព័ត៌មាន Manchester Evening News ។
លោក Ed Woodward បានដឹងថាអតីតអ្នកចាំទីហូឡង់ គឺជាមនុស្សដែលមានសមត្ថភាពខ្ពស់ជាងគេ ក្នុងការទទួលតំណែងជានាយកបាល់ទាត់ អីចឹងហើយបានជាក្លិបមិនចង់ឲ្យគាត់មកជិត។ ថ្នាក់ដឹកនាំរបស់ក្លិបយល់ថា Van de Sar នឹងទាមទារឱ្យមានការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងការរៀបចំ និងអាចជាការគំរាមកំហែងដល់លោក Woodward ប្រសិនកាន់ដំណែងប្រធានផ្នែលបាល់ទាត់។
នៅចុងបញ្ចប់បិសាចក្រហម បានតែងតាំងលោក John Murtough ក្នុងនាមជាបនាយកផ្នែកបាល់ទាត់ដំបូងរបស់ក្លិប បន្ទាប់គាត់បានធ្វើការជាមួយលោក Woodward អស់ជាច្រើនឆ្នាំមកហើយនោះ។
លោក Murtough នឹងមានភារកិច្ចធ្វើការជាមួយលោក Ole Gunnar Solskjaer ស្តីពីដំណើរការជ្រើសរើសបុគ្គលិក កីឡាករ នៅរដូវក្តៅហើយពិភាក្សាថាតើកីឡាករណាខ្លះដែលនឹងត្រូវធ្វើ ដើម្បីនាំ Man Utd ឲ្យឈរនៅលើកំពូលតារាងនារដូវកាលក្រោយ៕
ប្រភព៖ MEN
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក