អតីខ្សែប្រយុទ្ធភ្នំពេញក្រោន ដែលបច្ចុប្បន្នកំពុងលេងឲ្យក្រុមនគរបាលជាតិ Shane Booysen ត្រូវបានគេដឹងពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញដោយសារជំងឺស្ទះសរសៃឈាមខួរក្បាល។
បច្ចុប្បន្នភាពខ្សែប្រយុទ្ធសញ្ជាតិអាហ្វ្រិកខាងត្បូងរូបនេះ ត្រូវបានក្រុមវេជ្ជបណ្ឌិត ដាក់់រូបគាត់នៅបន្ទប់ដាច់ឡែក ដោយមិនអនុញ្ញាតិឲ្យមិត្តភ័ក្តិចូលសួរទុក្ខឡើយ ហើយរង់ចាំពិនិត្យតាមដានស្ថានភាពនៃជំងឺ ក្នុងរយៈពេល ៤៨ ម៉ោងជាមុនសិន បើតាមប្រភព PSB Sport News-ព័ត៌មានកីឡា ចុះផ្សាយកាលពីប៉ុន្មាននាទីមុននេះ។
ប្រភពដដែលបន្តថា ព្រឹកនេះ Shane Booysen បានដឹងខ្លួនហើយ ប៉ុន្តែផ្នែកខ្លះនៃសារពាង្គកាយមានការស្ពឹកស្រពន់ ដោយពុំទាន់អាចកម្រើក ឬធ្វើចលានាបាន១០០ភាគរយនៅឡើយទេ គ្រប់យ៉ាងស្ថិតនៅក្រោមការតាមដានយ៉ាសកម្មពីសំណាក់ក្រុមវេជ្ជបណ្ឌិត។
រូបគេបានចូលមន្ទីរពេទ្យតាំងពីម្សិលមិញ ដោយសន្លប់រយៈពេលមួយថ្ងៃមកហើយ ហើយពេលនេះគេដឹងថា Booysen ដឹងខ្លួនវិញហើយតែមិនអាចកម្រើកបាននៃផ្នែកខ្លះនៃរាងកាយ។
ប្រភពមួយបានបង្ហើបថារូបគេមានជំងឺនេះយូរមកហើយ តែមិនទាន់ធ្វើទុក្ខខ្លាំងទើបតែមួយរយៈចុងក្រោយនេះរូបគេចាប់ផ្ដើមធ្វើទុក្ខតែគេមិនចាប់អារម្មណ៍នោះទេ។
តែយ៉ាងណា! សូមឲ្យ Shane Booysen ឆាប់ជាសះស្បើយពីជំងឺនេះឡើងវិញ!
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក