លោក Thomas Tuchel ចង់ឲ្យ Timo Werner ឈប់ព្រួយបារម្ភអំពីការស៊ុតបញ្ចូលទីមិនចូលទៀតទៅ បន្ទាប់ខ្សែប្រយុទ្ធ Chelsea រូបនេះធ្វើឲ្យខកឱកាសពេលដែលលេងឲ្យជ្រើសជាតិអាល្លឺម៉ង់ចាញ់ក្រុមខ្សោយ North Macedonia។
ការបរាជ័យក្នុងការរកគ្រាប់បាល់របស់ Wener ក្នុងជំនួបអាល្លឺម៉ង់ចាញ់ ២-១ ទល់និងជម្រើសជាតិម៉ាសេដ្វានខាងជើងគឺជាលើកដំបូងហើយសម្រាប់ជម្រើសជាតិអាល្លឺម៉ង់ដែលចាញ់ក្នុងវគ្គជម្រុះ World Cup គិតតាំងពីឆ្នាំ២០០១។ កីឡាករវ័យ ២៥ ឆ្នាំរូបនេះរកបានបានតែ ២ គ្រាប់ប៉ុណ្ណោះក្នុង ៣១ ប្រកួតសម្រាប់ក្លឹបនិងជម្រើសជាតិ ចាប់តាំងពីដណ្តើមបានជ័យជម្នះ ៣-១ លើក្រុមជម្រើសជាតិអ៊ុយក្រែននៅថ្ងៃទី ១៤ ខែវិច្ឆិកា។
ជាមួយនឹងរដូវកាលដំបូងរបស់ Werner នៅ Chelsea បន្ទាប់ផ្ទេរមកពីក្លិប Leipzig ដែលបានប្រែសំណាងទៅជាគ្រោះមហន្តរាយ លោក Tuchel គ្រូបង្វឹកក្រុមតោខៀវបាននិយាយថា គាត់បានហាមប្រាមឲ្យខ្សែប្រយុទ្ធរូបនេះហ្វឹកហាត់បន្ថែមនោះទេពីនព្រោះអាចប៉ះពាល់ដល់ផ្លូវអារម្មណ៍របស់កីឡាករ។
លោក Tuchel បាននិយាយកាលពីថ្ងៃសុក្រថា៖ "បុរសម្នាក់នេះធ្លាប់បានរកគ្រាប់បាល់តាំងពីគាត់មានអាយុ ៥ ឆ្នាំ ហើយគាត់មិនដែលឈប់ទេដូច្នេះគាត់អាចជឿជាក់ថាខួរក្បាល និងរាងកាយរបស់គាត់ចងចាំធ្វើវាបាន ពីព្រោះវាពិតជាធម្មតាសម្រាប់គាត់ក្នុងការរកគ្រាប់បាល់" ។
"ដូច្នេះវានឹងត្រលប់មកវិញ វាគ្រាន់តែជាបញ្ហាពេលវេលាប៉ុណ្ណោះ។ ប៉ុន្តែវាងាយស្រួលជាងការនិយាយព្រោះថា សម្រាប់ខ្ញុំពេលនេះគឺជាពេលដែលមិនត្រូវគិតអំពីវា តែគាត់មិនគួរប្រឹងហ្វឹកហាត់បន្ថែមទាំងដែលបញ្ហាសតិអារម្មណ៍របស់គាត់បែបនេះនោះទេ"។
"កាលពីម្សិលមិញខ្ញុំបានឲ្យគាត់ចូលហ្វឹកហាត់បន្ថែម ពីព្រោះគាត់ចង់ធ្វើឱ្យបានល្អក្នុងការបញ្ចប់ទីជាមួយយើង។ខ្ញុំក៏ដាក់គាត់ចូល។ ខ្ញុំបាននិយាយជាមួយគាត់ថា អ្នកមិនត្រូវការហាត់បន្ថែមទៀតទេ រាងកាយរបស់អ្នក ខួរក្បាលរបស់អ្នកដឹងពីរបៀបនៃការស៊ុតបញ្ចូលទីហើយ។ អ្នកបានធ្វើវាតាំងពីអ្នកមានអាយុ ៥ ឆ្នាំដូច្នេះកុំបារម្ភវានឹងមកដល់។ អ្នកនឹងអាចស៊ុតបញ្ជូលទីបានដូចដើមវិញ"។
ទោះបី ១០ប្រកួតចុងក្រោយរកមិនបានគ្រាប់បាល់សម្រាប់ក្លិប និងប្រទេសក៏ដោយលោក Tuchel បានបញ្ជាក់ថា Werner ជាប់ជម្រើសដំបូងប្រកួតក្របខ័ណ្ឌ Premier League របស់ក្រុមតោខៀវ Chelsea ជាមួយក្រុម West Bromwich Albion នៅ Stamford Bridge នៅថ្ងៃសៅរ៍នេះ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក