ក្លិបណាហ្គាវើលដ៏បានប្រកាសអំពីការចាកចេញរបស់ខ្សែប្រយុទ្ធវ័យចាស់ វ៉ា សុខថន ខណៈក្លិបប្រកាសការចាកចេញរបស់គាត់មកពីបញ្ហាផ្ទាល់ខ្លួនដែលធ្វើឲ្យគាត់ត្រូវត្រឡប់ទៅប្រទេសបារាំងវិញភ្លាមៗ។
សេចក្ដីប្រកាសរបស់ក្លិបគឺ៖
" នេះគឺជាព័ត៍មានទាក់ទងនឹងចាកចេញរបស់កីឡាករ វា សុខ ថន។ យើងពិតជាមានការសោកស្ដាយ អំពីដំណឹងនៃការចាកចេញរបស់ វ៉ាំ សុខថន ដោយសារ មូលហេតុផ្ទាល់ខ្លួន ដែលតម្រូវឱ្យរូបគេ ត្រូវត្រឡប់ទៅប្រទេសបារាំងវិញភ្លាមៗ។ ការចាកចេញលឿនៗដោយគ្មានការព្រៀងទុកនេះ ក៏មានការព្រមព្រៀងពីភាគីក្លិប និងសាមីខ្លួនកីឡាករផងដែរ។
ក្លិបសូមជូនពរ និងអរគុណដល់ វ៉ា សុខថន ជាមួយពេលវេលារួមរស់ជាមួយក្លិបកន្លងមក និងជូនពរឲ្យការធ្វើដំណើរទៅប្រទេសបារាំងវិញប្រកបដោយសុវត្ថិភាព"។
អតីខ្សែបម្រើក្លិបភ្នំពេញក្រោនរូបនេះបានមកចូលរួមជាមួយក្លិបណាហ្គវើលកាលពីរដូវកាល២០២០ បន្ទាប់ពីទទួលបានស្បែកជើងមាសពានរង្វាន់សម្ដេចហ៊ុន សែនរដូវកាល២០១៩។កីឡាករវ័យ៣៣ឆ្នាំរូបនេះបង្ហាញខ្លួនលើកចុងក្រោយឲ្យណាហ្គាវើលក្នុងជំនួបជាមួយព្រះខ័នរាជស្វាយរៀង ដែលប្រកួតនោះចាញ់១ទល់៣៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក