Double H Sport គឺជាឈ្មោះហាងលក់សម្លៀកបំពាក់កីឡាមួយដែលមានឈ្មោះបោះសំឡេងគ្រាន់បើ ក្នុងរយៈពេលចុងក្រោយនេះ ខណៈដែលហាងបង្កើតរយៈជាង២ឆ្នាំមួយនេះទទួលបានការគាំទ្រច្រើនខ្លាំងឡើងៗដោយសារការចុះសហការដៃគូជាមួយក្លិបលីគកំពូលកម្ពុជាមួយចំនួនធ្វើការបែងចែកការលក់ជាមួយក្លិប។
លោក ស៊ឹម លីហ័រម្ចាស់ហាង Double H Sport បានឲ្យវេបសាយក្នុងស្រុកដឹងថា៖" ហាងរបស់ខ្ញុំ បានបង្កើតឡើងជាង២ឆ្នាំមកហើយដោយមានលក់ឈុតកីឡារបស់ក្លិបនានា ក្នុងតំបន់អឺរ៉ុប គ្រប់ឆ្នាំ គ្រប់រដូវកាល ។ មួយរយៈកាលចុងក្រោយនេះ! ពោលគឺពេលចាប់ផ្ដើមការប្រកួតក្នុងលីគកំពូលកម្ពុជារដូវកាល២០២០ លោកក៏ចាប់ផ្ដើមទាក់ទងទៅកាន់ក្លិបនានានៅកម្ពុជា ដើម្បីទាក់ទងយកឈុតរបស់ ពួកគេមកលក់ ហើយក៏មានក្លិបមួយចំនួនទៀតបានទាក់ទងមកឲ្យមកជួយលក់ឈុតរបស់គេដែរ"។
ម្ចាស់ហាងមានវ័យខ្ទង់២០ប្លាយជាងរូបនេះបានបន្ថែមទៀតថា៖" សម្រាប់ឈុតក្លិបក្នុងលីគកំពូលកម្ពុជា ក្នុងហាងរបស់ខ្ញុំ មានលក់ឈុត បឹងកេតទាំងបីឈុត (ក្នុងដី ក្រៅដី និងឈុតទី៣) វិសាខា ភ្នំពេញក្រោន អាស៊ីអឺរ៉ុប ព្រះខ័នរាជស្វាយរៀង និងក្លិបមួយចំនួនទៀត។ ចំណែកឈុតកីឡារបស់ក្លិបផ្សេងៗទៀតនោអឺរ៉ុប អាស៊ី មានគ្រប់ប្រភេទ។"
ឆ្លើយតបសំណួររបស់ Knongsrok Sport ដែលសួរថាតើមូលហេតុអ្វីបានជាលោកយកអាវរបស់ក្លិបក្នុងលីគកំពូលកម្ពុជាមកលក់? លោកថា៖" មានចំណុចជាច្រើនដែលយកឈុតក្នុងលីគកំពូលកម្ពុជាមកលក់។ ខ្ញុំគិតថាខ្ញុំចង់ឲ្យបំផុសបំផុលឲ្យអ្នកគាំទ្របាល់ទាត់កម្ពុជាឲ្យងាកមកទិញផលិតផលរបស់ក្លិបនៅកម្ពុជា ឬក៏ក្លិបដែលពួកគេស្រឡាញ់រៀងៗខ្លួន។ សម្រាប់តម្លៃហាងខ្ញុំលក់ មិនខុសអំពីតម្លៃរបស់ក្លិបលក់នោះទេពីព្រោះយើងបានសហការគ្នាជាមួយក្លិប ជាដៃគូលក់ផលិតផលរបស់ក្លិប អ៊ីចឹងតម្លៃ គឺដូចគ្នា។ ចង់លើកស្ទួយវិស័យកីឡាបាល់ទាត់ សម្រួលដល់អ្នកគាំទ្រដែលមានទីតាំងឆ្ងាយ ហើយអតិថិជនមកហាងហើយ គឺអាវទិញបានអាវគ្រប់ក្លឹបដែលពួកគេចង់បាន"។
" អ្នកគាំទ្រអាចមករកទិញនៅហាងរបស់យើងក៏បាន ឬហាងយើងអាចដឹកញ្ជូនទំនិញទៅដល់ដៃអ្នកទិញ។ វាជាការជួយលើកស្ទួយផលិតផលរបស់ក្លិបបាល់ទាត់ក្នុងស្រុកមួយផ្នែកដែរ។ ចំណែកឈុតផ្សេងៗរបស់ក្លិបនានាផ្សេងទៀតគឺយើងលក់តាមគុណភាពរបស់ឈុតនោះ "។
"និយាយអំពីឈុតកីឡាទូទៅគឺចាប់ពី២០ទៅ២៥ដុល្លារក្នុងមួយអាវ ដែលនេះខ្ញុំគិតថា ពិតជាថ្លៃបន្តិចមែនសម្រាប់អ្នកមិនសូវមានលុយតែភាគច្រើនពួកគាត់មកទិញមិនដែលសូញសាញនោះទេ ពីព្រោះគាត់ដឹងថាឈុតមានសាច់ក្រណាត់ល្អៗ មិនចាញ់ក្រណាត់មកពីបរទេសនោះទេ"៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក