អង្ករសំរូប ជាអង្ករដែលមានពណ៌ត្នោត ជាធម្មតា វាត្រូវយកទៅកិនម្តងទៀតដើម្បីបានជាអង្ករសំរិទ្ធដែលមានពណ៌សរ សម្រាប់យើងញាំជារៀងរាល់ថ្ងៃ។ អង្ករសំរូបជាទូទៅ គេតែងឃើញចាស់ៗឧស្សាហ៍យកទៅពិសាដើម្បីជំនួយដល់សុខភាព។ តើអ្នកដឹងថាការញាំអង្ករសំរូបវាពិតជាផ្តល់អត្ថប្រយោជន៍ដល់រាងកាយពិតមែនដែរឬទេ? ហើយវាផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់រាងកាយយើង? ដូច្នេះខាងក្រោមនេះ គឺជាអ្វីដែលអង្ករសំរូបផ្តល់ដល់រាងកាយរបស់អ្នក!
១. សារធាតុចិញ្ចឹមដែលផ្ទុកក្នុងគ្រាប់អង្ករ
ក្នុងអង្ករសំរូបមួយចានវាផ្ទុកទៅដោយ កាឡូរី 261 ; កាបូហ្វី្រត្រាត 44g ; ជាតិសរសៃ 3.5g ; ប្រូតេអ៊ីន 5g ; វីតាមីន B1 12% RDI (តម្រូវការក្នុងមួយថ្ងៃ) ; វីតាមីន B3 15% RDI ; វីតាមិន B6 14% RDI ; វីតាមីន B5 6% RDI ; ដែក 5% RDI ; ម៉ាញេស្យូម 21% RDI ; ស័ង្កសី 8% RDI ; ទង់ដែង 10% RDI ; ម៉ងកាណែស 88% RDI ; ស៊ីលីស្យូម 27% RDI។ ហើយវាក៏ផ្ទុកនូវ វីតាមីន B2 ; បូតាស្យូម និងកាល់ស្យូមផងដែរ។
២. វាកាត់បន្ថយការកើនទម្ងន់ ល្អជាអង្ករធម្មតា
ដោយសារតែភាពផ្ទុកទៅដោយជាតិសរសៃ និងស្ករស៊ាំញាំច្រើន ដូចច្នេះវាជួយដល់ការរំលាយអាហាររបស់អ្នក និងស្កររំលាយយឺត បណ្តាលឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ដូច្នេះអ្នកមិនបរិភោគចំណីផ្តេសផ្តាសទៀតនោះទេ។
៣. សម្បូរដោយជាតិសរសៃ អាចជំនួយដល់សុខភាពបេះដូង
អ្វីដែលអង្ករសំរូបជួយដល់សុខភាពបេះដូងនោះ គឺ វាមានផ្ទុក fiber ដែលល្អសម្រាប់បេះដូង។ fiber ទាំងនោះជាមុខងារចម្បងក្នុងការជួយសុខភាពបេះដូងគឺ ធ្វើឱ្យ cholesterols មិនល្អ នៅក្នុងសរសៃឈាមរបស់យើង ត្រូវកាត់បន្ថយ។ បរិមាណ cholesterols មិនល្អតិច វាធ្វើឱ្យចរន្តឈាមដើរបានស្រួល ដូច្នេះបេះដូងរបស់យើង ក៏ធ្វើការបានស្រួលផងដែរ។
៤. ល្អសម្រាប់អ្នកទឹកនោមផ្អែម
អ្នកជំងឺទឹកនោមផ្អែម អ្វីដែលពួកគាត់ខ្លាចបំផុត គឺការកើនជាតិស្ករក្នុងខ្លួនរបស់ពួកគាត់ បាយដែលយើងញុំារៀងរាល់ថ្ងៃសម្បូរទៅដោយជាតិស្ករ ដែលងាយរលាយ តម្រូវឱ្យពួកគាត់ត្រូវបរិភោគក្នុងបរិមាណតិច។ អង្ករសំរូប ជាប្រភេទអង្ករដែលត្រូវបានគេសិក្សាឃើញថា មានបរិមាណជាតិស្កររលាយទាប (lower glycemic index) ដែលវាល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដែលពួកគាត់អាចញុំាបានធម្មតា ដោយមិនបារម្ភពីការកើនជាតិស្ករក្នុងឈាមរបស់ពួកគាត់។
៥. អង្ករសំរូបជាគ្រាប់ធញ្ញជាតិដែលគ្មានជាតិ Gluten
Gluten ជាសារធាតុមួយដែលមានសឹងគ្រប់គ្រាប់ធញ្ញជាតិទាំងអស់ ហើយមនុស្សមួយចំនួនអាចមានប្រតិកម្មនឹងសារធាតុនេះ ជាទូទៅវាកើតចំពោះប្រជាជនប៉ែកលោកខាងលិច។ តែប្រសិនបើអ្នកមានប្រតិកម្មនឹង សារធាតុនេះដែរ អង្ករសំរូបវាជាជម្រើសល្អសម្រាប់អ្នក៕
ប្រែសម្រួលអត្ថបទ ៖ Mythical Bird / ក្នុងស្រុក