លោក Mino Raiola ដែលជាភ្នាក់ងារ និងឪពុករបស់ខ្សែប្រយុទ្ធ Haaland បាទៅទីក្រុងម៉ាឌ្រីតកាលពីម្សិលមិញ ដើម្បីពិភាក្សាពីការផ្លាស់ប្តូរដែលអាចកើតមានហើយយោងតាមរបាយការណ៍ផ្សេងៗ Haaland គឺជាជម្រើសមួយក្នុងចំណោមជម្រើសគួរឱ្យទាក់ទាញសម្រាប់អធិរាជស Real Madrid ។
ករណីនេះគឺថាReal Madrid សុខចិត្តវ៉ៃចេញកីឡាករឈុតធំរបស់ខ្លួនចំនួន៥នាក់ដើម្បីប្រមូលលុយយកទៅទិញ Haaland។ យោងតាមការចុះផ្សាយរបស់កាសែត The Times បានឲ្យដឹងថាក្លិប Real Madrid នឹងសម្រេចចិត្តលក់កីឡាករក្នុងឈុតធំ៥នាក់ នៅរដូវក្តៅនេះដើម្បីមានប្រាក់គ្រប់គ្រាន់ក្នុងការទិញ Erling Haaland ។
កីឡាករដែលត្រូវលក់ចេញគឺ Martin Odegaard, Dani Ceballos, Luka Jovic, Gareth Bale និង Mariano Diaz។ បច្ចុប្បន្នមានតែ Diaz ប៉ុណ្ណោះដែលនៅ Madrid ខណៈកីឡាករដទៃទៀតឲ្យចាកចេញទៅលេងនៅក្លិបផ្សេងៗក្នុងលក្ខខ័ណ្ឌខ្ចីជើងអស់ហើយ។
ក្លិបមានមូលដ្ឋាននៅរាជធានៅ Madrid បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺរាតត្បាត កូវីដ១៩ គណនីរបស់ពួកគេបង្ហាញពីបំណុលដ៏ច្រើនលើសលុបដល់ទៅ ៩០០ លានអឺរ៉ូ ហើយការលក់កីឡាករមួយចំនួនក៏ដើម្បីរក្សាតុល្យភាពនៃលុយរបស់ខ្លួនដែរ។
ឪពុកនិងភ្នាក់ងាររបស់ Haaland ទំនងជាចង់ឲ្យ Haaland ទៅកាន់ក្លឹបកំពូល ៗ នៅអ៊ឺរ៉ុប។ អ្នកទាំងពីរបាននៅទីក្រុងម៉ាឌ្រីដកាលពីម្សិលមិញដើម្បីជួបពិភាក្សាជាមួយនាយកប្រតិបត្តិក្លិបនៅកីឡដ្ឋាន Bernabue។
តម្លៃផ្ដាច់កុងត្រារបស់Haaland ដេលមានតម្លៃ៧៥លានផោននឹងមានសុពលភាពត្រឹមឆ្នាំ២០២២ ហើយរបាយការណ៍ជាច្រើនបានលើកឡើងថាគាត់អាចនឹងត្រូវបានអនុញ្ញាតឱ្យចាកចេញបើក្លិបមួយចំណាយប្រាក់ចំនួន ១៥០ អឺរ៉ូសម្រាប់តម្លៃខ្លួន៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក