អង្គរថាយហ្គឺរទទួលបាន​៣ពិន្ទុ​ពី​ TIFFY ARMY ក្នុងសប្ដាហ៍ទី៥ ពាន MCL

ការ​ប្រកួត​ក្នុងពាន​រង្វាន់ Metfone Cambodian League រដូវ​កាល​២០២១​នេះ​ប្រចាំសប្ដាហ៍​ទី៥ ក្រុម​អង្គរថាយហ្គឺរបាន​យក​ឈ្នះ​ក្រុម​កងយោធិពលខេមរភូមិន្ទ​ក្នុង​លទ្ធផល​៣​ទល់២​ក្នុងការ​ប្រកួត​នៅ​កីឡដ្ឋាន SRU Stadium។

Photo_2021 04 01_17 40 17

លទ្ធផលស៊ុត​គ្នាទៅ​វិញ​ទៅ​មក​នេះ​គឺ​កើត​ឡើង​នៅ​វគ្គ​ទី​១ដោយ​អង្គរថាយហ្គឺរ​ស៊ុត​៣​គ្រាប់​នាំ​មុខ​មុន​ដោយ​កីឡាករ  ឡុង ភារ៉ាត់​នៅ​នាទី​១៨ កីឡាករ  Taleila Maksim នាទី​២៤​និង​ តាំង ពិសី​នៅ​នាទី​៣៧ ។ តែ​យ៉ាងណា! Cristiano Santos ស៊ុតបញ្ជូល​ទីឲ្យ​ TIFFY ARMY វិញ​នៅ​នាទី​៤៥ ខណៈ​ដែល​ ណារ៉ុង កក្កដា​បន្ថែម​គ្រាប់​ទី​២​ឲ្យ​ក្រុមទ័ព។

Photo_2021 04 01_17 44 28

លទ្ធផល​៥​គ្រាប់​ស៊ុត​គ្នា​នេះ​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួតតែ​ម្ដង​ដោយ​វគ្គ​ទី​២​គ្មានការ​ស៊ុត​បញ្ចូល​ទី​បន្ថែម​នោះ​ទេ។ ចប់​ការ​ប្រកួត​អង្គរថាយហ្គឺ​ទទួលបាន៣​ពិន្ទុបន្ថែម​ទៀត៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: