បាល់​ទាត់​អាស៊ាន៖ គ្រូបង្វឹក​សញ្ជាតិ​ជប៉ុនម្នាក់​ទៀត​ឡើង​កាន់​តំណែង​ជា​គ្រូបង្វឹក​ក្លិប PT Prachuap ក្នុង​លីគ​កំពូល​ថៃ

លោក Masami Taki ត្រូវបានតែងតាំងជាគ្រូបង្វឹកនៃក្រុមបាល់​ទាត់ PT Prachuap ដែលជាក្រុមមួយរបស់លីគកំពូលថៃ  Thai League 1 នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្លិប​កាល​ពី​ម្សិលមិញ។

3936159

ប្រភព​ដដែលបញ្ជាក់​ថា គ្រូបង្វឹក​សញ្ជាតិ​ជប៉ុន​រូបនេះ​ចុះកុងត្រា​រយ​ពេល​មួយឆ្នាំ​ខណៈ​ដែល​កុងត្រា​ចាស់​របស់​គាត់​ជាមួយ​ក្លិប​ធ្លាក់ទៅ​លីគ​ទី​២ Rayong FC ក្រោយ​បញ្ចប់​រដូវ​កាល​២០២០/២០២១  នឹង​ផុត​កំណត់​នៅ​ថ្ងៃ​អាទិត្យចុងសប្ដាហ៍​នេះហើយ​នោះ។ Taki មាន​វ័យ៤៨​ឆ្នាំ​ឡើង​មក​ជំនួស​អតីត​កីឡាករ​ជម្រើស​ជាតិ​ថៃលោក Thawatchai Dumrong-ongtrakul​ដែល​បាន​ចាកចេញ​​ក្រោយ​ដឹកនាំ Prachuap មិន​ជោគជ័យ​តាម​ការ​ចង់​បាន​របស់​ក្លិប។

News202009281338404

និយាយ​ឲ្យខ្លី​កាល​ពី​រដូវ​កាល​មុន​ក្លិប​មាន​មូលដ្ឋាន​ក្នុង​ខេត្ត Prachuap Khiri Khan មួយ​នេះ​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​១០​ក្នុង​ចំណោម១៦​ក្លិប​ដែល​ប្រកួតប្រជែងក្នុង​លីគកំពូល​ថៃ។ អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប​មួយ​នេះ​និយាយ​ក្នុង​វេបសាយផ្លូវការ​ថា៖

Chiang Rai United Japans Taki Masami

"យើងជឿជាក់លើបទពិសោធន៍ និងជំនាញរបស់ ​Masami Taki ។ គាត់បានធ្វើការជាមួយក្លឹបជាច្រើននៅក្នុងប្រទេសថៃ។ ការងារសំខាន់របស់គាត់គឺជួយធ្វើឱ្យយើងកាន់តែរឹងមាំ”។

Chonov9yeitoddueamxt

គាត់​មាន​បទពិសោធន៍ដឹកនាំ​ក្លិប​មួយចំនួ​នក្នុង​ប្រទេស​ថៃ​ដូចជា Thai Honda, Pattaya United និង Chiang Rai United។ គាត់​បានមក​ដឹកនាំ​ក្លិប Rayong​ កាល​ពី​ឆ្នាំមុន​ពោល​គឺ​ជើង​ទី​២​ទៅ​ហើយ​តែ​គាសត់​មិន​អាចជួយឲ្យ​ក្លិប​មួយ​នេះ​បន្ត​ដង្ហើម​ក្នុង​លីគ​កំពូល​បាន​ទេ។ ចំណែក Prachuap​វិញ​ នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​តែងតាំង​គ្រូបង្វឹក​សញ្ជាតិបរទេស​បើ​គិត​តាំងពីឆ្នាំ២០០៧៕

 

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: