ក្រុមកីឡាករបិសាចក្រហមដល់ទៅ៨នាក់សុទ្ធតែមានបញ្ហារបួស និងមិនច្បាស់ថាលេងបានឬអត់ក្នុងការប្រកួតលីគចុងសប្ដាហ៍នេះ ខណៈដែលរបួសនិងបញ្ហាទាំងអស់កើតឡើងពេលឡើងទៅលេងឲ្យជម្រើសជាតិ។
១- Anthony Martial
Martial បានបញ្ជូនបាល់មួយគ្រាប់ឱ្យ Ousmane Dembele ស៊ុតបញ្ចូលទី ពេលបង្ហាញខ្លយនឲ្យជម្រើសជាតិបារាំងប៉ុន្តែបានរងរបួសនៅតង់ទី ២ ពេលប៉ះជាមួយកាហ្សាក់ស្ថាន។
គាត់បានដើរចេញពីទីលានហើយថែមទាំងមិនអើពើ៏ចាប់ដៃ)នឹង Kylian Mbappeដែលត្រូវប្ដូរចូលជំនួស ។ ទោះយ៉ាងណា! បិសាចក្រហមមានក្តីសង្ឃឹម ខណៈគ្រូបង្វឹកសញ្ជាតិបារាំងលោក Didier Deschamps បានបង្ហើបថាវាមិនមានអ្វីធ្ងន់ធ្ងរទេ។
កីឡាំករវ័យ២៥ឆ្នាត្រូវការព្យាបាលបន្ថែមពីព្រោះគាត់នៅមានការឈឺចាប់នៅឡើយប៉ុន្តែ ដោយសារវាជាការរងរបួសស្រាលយើងនឹងត្រូវរង់ចាំមើលថាតើគាតមានឈ្មោះអាចធ្វើវាទល់នឹង Brighton & Hove Albion បានដែរឬទេ?
២- Marcus Rashford
Marcus Rashford ជាកីឡាករម្នាក់ទៀតដែលប្រឈមមុខនិងរបួសហើយគាត់បានចាកចេញពីជម្រើសជាតិអង់គ្លេសដោយសាររបួសជើង។ គេមិនដឹងថាតើគាត់នឹងរឹងមាំគ្រប់គ្រាន់សម្រាប់ការប្រកួតនៅថ្ងៃទី៤ខែមេសានេះដែរឬទេ។ លើសពីនេះរបួស្មារបស់គាត់ក៏ប្រឈមនឹងការវះកាត់ព្យាបាលដែលធ្វើឲ្យគាត់ត្រូវសម្រាកក្នុងរយៈពេលយូរ។ ទោះបីជា Rashy បានជាសះស្បើយក៏ដោយ Ole Gunnar Solskjaer អាចសំរេចចិត្តមិនដាក់ឲ្យលេងដើម្បីជៀសវៀងការហើមមុខរបួស។
៣- Mason Greenwood
កីឡាករវ័យក្មេងរូបនេះត្រូវបានគ្រូបង្វឹកកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសអាយុ ២១ ឆ្នាំប៉ុន្តែគាត់ត្រូវដកខ្លួនដោយសារបញ្ហារបួស។
កាសែត MEN បានរាយការណ៍ថា Mason នឹងត្រូវបានវាយតម្លៃបន្ថែមទៀតដោយបុគ្គលិកពេទ្យរបស់ក្លិប ដើម្បីពិនិត្យមើលថាតើគាត់សមនឹងលេងដែរឬទេ។ Greenwood ជាខ្សែប្រយុទ្ធម្នាក់ដែលនៅរឹងប៉ឹងជាងគេក្នុងរដូវកាលនេះ ហើយប្រសិនបើគាត់ជាសះស្បើយទាន់ពេល គាត់អាចដឹកនាំក្នុងតំបន់ប្រយុទ្ធនៅថ្ងៃអាទិត្យ។
៤-Edinson Cavani
Cavani បានខកខានការប្រកួតមួយចំនួន នាពេលថ្មីៗនេះហើយគាត់នៅតែមានមន្ទិលសង្ស័យអំពីរបួសរបស់នគាត់ដេលធ្វើឲ្យក្លិបពិបាកថាតើគាត់អាចលេងបានឬអត់? ។ប្រភពមួយចំនួនក៏បានរាយការណ៍ថាមន្ត្រីក្លឹបមានការព្រួយបារម្ភអំពីទម្រង់លេងរួមរបស់ខ្សែប្រយុទ្ធរូបនេះ។
បុរសវ័យ ៣៤ ឆ្នាំរូបនេះបានហ្វឹកលហាត់យ៉ាងសកម្មនៅផ្ទះអំឡុងពេលសម្រាក ដើម្បីកែលំអកាយសម្បទារបស់គាត់។ សង្ឃឹមថាគាត់នឹងត្រៀមខ្លួនរួចរាល់សម្រាប់ជួប Brighton។
៥-Victor Lindelof
Lindelof បានដកខ្លួនចេញពីក្រុមជម្រើសជាតិស៊ុយអែត ដោយសារតែបញ្ហារបួសខ្នងហើយនោះមិនមែនជាដំណឹងល្អសម្រាប់បិសាចក្រហមទេ។ ខ្សែការពាររូបនេះបានតស៊ូជាមួយនឹងរបួសខ្នងរបស់គេនាពេលកន្លងមក ហើយរូបគេបានលេងពេញ ៩០ នាទីទល់នឹងកូសូវ៉ូនិងហ្សកហ្ស៊ី។ ដូចជា Greenwood ដែរនោះ បិសាចក្រហមត្រូវរង់ចាំការស្កេនបន្ថែម ដើម្បីបង្ហាញពីទំហំនៃការរងរបួសរបស់គាត់។
៦- Eric Bailly
Bailly បានបាត់ខ្លួនដោយសារការរងរបួសមួយរយៈមុន ហើយឥឡូវនេះអវត្តមានរបស់ Lindelofអាចឲ្យគាត់មានឈ្មោះក្នុងជម្រើស១១នាក់ដំបូងឡើយវិញ។ ខ្សែការពាររូបនេះមានពេលវេលាគ្រប់គ្រាន់ក្នុងការជាសះស្បើយ ហើយសង្ឃឹមថាគាត់នឹងមានពេលនាទីលេងបានច្រើននៅពេលប្រកួតជាមួយ Brighton ។
៧- Phil Jones
Jones នៅតែគ្មានវត្តមាន ខណៈដែលគាត់បន្តជាព្យាបាលឲ្យសះស្បើយពីការវះកាត់ជង្គង់។ កាលបរិច្ឆេទនៃការវិលត្រឡប់របស់គាត់មិនទាន់ត្រូវបានដឹងនៅឡើយទេ ដោយ Solskjaer បានអំពាវនាវឱ្យអ្នកគាំទ្រអត់ធ្មត់ជាមួយគាត់។
៨-Juan Mata
Mata បានរងរបួសតាំងពីចុងខែកុម្ភៈហើយមិនមានសកម្មភាពអ្វីទេចាប់តាំងពីពេលនោះមក។ កុងត្រារបស់គាត់នឹងផុតកំណត់នៅរដូវក្តៅនេះហើយមិនទាន់មានព័ត៌មានអំពីបន្តកុងត្រាបន្ថែមឬយ៉ាងណានោះទេ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក