វេបសាយ Football Insider យល់ថាក្រុម Bayern Munich បានកំណត់គោលដៅរបស់ពួកគេក្នុងការចុះកុងត្រាជាមួយ Son Heung-Min ហើយពួកគេបានត្រៀមខ្លួនរង់ចាំមួយឆ្នាំរួចមកហើយ ដើម្បីយកគាត់ពីក្លិបមាន់ខ្នាយមាស Tottenham ។
ក្លិបយក្សរបស់អាឡឺម៉ង់មួយនេះ ត្រូវបានគេជូនដំណឹងអំពីការជាប់គាំងកិច្ចសន្យារបស់ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងជាមួយក្លិបមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍ បន្ទាប់ពីភាគីទាំងពីរបានឈានដល់ដំណាក់កាលយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេលវែងថ្មីមួយបន្ថែមទៀត។
ប្រភពពី Tottenham បានប្រាប់ Football Insider ថា Son ដែលមានវ័យ ២៨ ឆ្នាំ ត្រូវបានគេផ្តល់កិច្ចសន្យារយៈពេល ៥ ឆ្នាំបន្ថែមទៀត ហើយប្រាក់ឈ្នួលជាង ២០០,០០០ ផោនក្នុងមួយសប្តាហ៍។ គាត់បានត្រៀមខ្លួនរួចជាស្រេចក្នុងការចុះហត្ថលេខា មុនថ្ងៃបុណ្យណូអែល ប៉ុន្តែការចរចាត្រូវពន្យារពេលរហូតសដល់មុនរដូវក្ដៅ(ចប់រដូវកាលនេះ)។
Bayern កោតសរសើរយ៉ាងខ្លាំងអំពីសមត្ថភាពរបស់ Son ហើយគ្រោងនឹងផ្ទេរ ជាមួយនិងការបញ្ចុះបញ្ចូលទាក់ទាញគាត់ឱ្យវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Bundesliga វិញ ស្របបេលកីឡាករសញ្ជាតិអាស៊ីម្នាក់នេះធ្លាប់លេងនៅ Bayer Leverkusen កាលពីមុនផងដែរ ។
កិច្ចព្រមព្រៀងនាពេលបច្ចុប្បន្នរបស់ Son ផុតកំណត់រហូតដល់ឆ្នាំ ២០២៣។ ជម្រើសដំបូងរបស់ក្រុម Bayern គឺខ្សែប្រយុទ្ធ Serge Gnabry, Kingsley Coman និងកីឡាករ Leroy Sane ក្នុងឆ្នាំ ២០២០ ខណៈដែលកីឡាករ Thomas Muller ក៏អាចលេងបានដែរ។អ៊ីចឹងហើយ! son ទៅលេងនៅ Bayern អាចនឹងពិបាកប្រជែងក្នុងដំណែងជម្រើសដំបូងបន្តិចហើយ តែយ៉ាងណា! បើក្លិបចង់បានខ្លាំងនោះ! ដំណែង១១នាក់ប្រហែលជាមិនពិបាកក្នុងការទទួលបាននោះទេ។
រដូវកាលនេះ Son កំបុងបង្ហាញទម្រង់នលេងបានល្អមែនទែនហើយពិសេសពេលដែលគាត់ចាប់ដៃគូជាមួយ Harry Kane បានក្លាយជាដៃគូប្រយុទ្ធដ៏គ្រោះថ្នាក់ក្នុង Premier League ។រដូវកាលនេះ Son ស៊ុតបញ្ចូលទី១៨គ្រាប់និងបញ្ជូនបាល់បាន១៦លើហើយឲ្យ Spurs ក្នុងរដូវកាលនេះគិតគ្រប់ពានរង្វាន់៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក